ដេញ​ចាប់​ចោរ​ឆក់​ផ្អើល​ខណ្ឌ​ចំ​ការ​មន​

ភ្នំពេញ ៖ កាល​ពី​វេលា​ម៉ោង ២០ និង ២០ នាទី​យប់​ថ្ងៃទី​១០ ខែមករា​ភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត ក្នុង​សង្កាត់​ទំនប់ទឹក​ខណ្ឌចំការមន ក្នុងខណៈដែល​កងកម្លាំង​ព្រហ្មទណ្ឌ ខណ្ឌចំការមន សហការ​ជាមួយនិង​ប៉ូលិស​មូលដ្ឋាន ដេញ​ឡោ​ព័ទ្ធចាប់​ក្រុមចោរ ដែល​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់ ។

ប្រភពព័ត៌មាន​មួយ​បាន​បង្ហើប​ឲ្យ​ដឹងថា មុនពេល​កើតហេតុ នគរបាល​មូលដ្ឋាន​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌចំការមន បានដាក់​ល្បាត​ក្នូ​ង​មូលដ្ឋាន​របស់ខ្លួន ស្រាប់តែ​ឃើញ​ជនសង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​ម៉ាកវ៉េវ គួរ​ឲ្យ​សង្ស័យ​ក៏​នាំគ្នា​ដេញ​ព័ទ្ធ​ដើម្បី​ធ្វើការ​សាកសួរ ប៉ុន្តែ​ខណៈនោះ​ជនសង្ស័យ​បាន​ព្យាយាម​ជិះ​ម៉ូតូ​រត់គេចខ្លួន​បាត់រ​ហូត​ មកដល់​មុខ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ពួកគេ​បាន​ផ្តួល​ម៉ូតូ​ចោល រត់គេចខ្លួន​ចូលទៅក្នុង​លូបង្ហូរទឹក​សំអុយ បាត់​ស្រ​មោ​ស​តែម្តងទៅ ។ ដោយ​ក្នុង​ប្រតិបត្តិ​ការណ៍​យ៉ាង​កក្រើក​ខណ្ឌចំការមន​នេះ សមត្ថកិច្ច​មាន​សមត្ថ​ភាព​ឃាត់​ត្រឹម​ម៉ូតូ​ប៉ុ​ណ្តោះ ព្រោះ​ក្រុម​ជនសង្ស័យ​រត់​រួច​។

នៅក្នុង​ម៉ូតូ​ដែល​ក្រុមចោរ​ជិះ​ធ្វើ​សកម្មភាព​ខាងលើនេះ សមត្ថកិច្ច​បាន​ឆែកឆេរ​រកឃើញ​កាបូប​ស្រី​នៅក្នុង​កែបម៉ូតូ​មាន​អត្តសញ្ញាណ​ ប័​ណ្ឌ និង លិខិតឆ្លងដែន។

​បន្ទាប់ពី​សមត្ថកិច្ច​គិតថា​ឡោម​ព័ទ្ធចាប់​ជនសង្ស័យ​មិនបាន​នោះ​ក៏​ដក​ កម្លាំង​ដើរល្បាត​ក្នុង​មូលដ្ឋាន​ដោយបាន​នាំយក​ម៉ូតូ​មួយគ្រឿង​របស់​ក្រុម​ ជនសង្ស័យ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​រងចាំ​ការស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនសង្ស័យ​៕

1499_DSC08925

1499_DSC08929

Related Articles

Back to top button
Close
Close