ព័ត៌មានជាភាសាខ្មែរ
-
ម៉ូតូ និងរថយន្ដបុកគ្នាស្លាប់១ របួសធ្ងន់ ២នាក់
ភ្នំពេញ ៖ កាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅលើបណ្ដោយផ្លូវជាតិលេខ៥ មុខផ្ទះលេខ១៦៨២ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និង២នាក់ទៀត បានរងរបួសធ្ងន់ត្រូវបានបញ្ជូនមកកាន់ មន្ទីរពេទ្យកាល់ម៉ែត ខណៈជនរងគ្រោះ ទាំង៣នាក់ជិះម៉ូតូរួមគ្នា ហើយត្រូវបាន រថយន្ដធុនធំបើកបុកចំពីមុខ ។
Read More » -
យកកាំភ្លើងខ្លីភ្ជង់សន្តិសុខសណ្ឋាគារឈូកទិព្វត្រូវសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ ៖ កាលពីវេលាម៉ោង ២២ និង ៤០ នាទីយប់ថ្ងៃទី ១៧ខែកុម្ភៈ មន្ត្រីយោធាម្នាក់យកអាវុធខ្លីភ្ជង់សន្តិសុខសណ្ឋាគារ ត្រូវសមត្ថកិច្ច ចាប់ខ្លួននៅចំណុច មុខសណ្ឋាគារ ឈូកទិព្វ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។
Read More » -
យុវជនពីរនាក់ស្រវឹងបើករ៉ឺម៉កទៅបុករថយន្តកូរ៉េ របួសធ្ងន់ស្រាល៤នាក់
ភ្នំពេញ៖ កាលពីវេលាម៉ោង១៦និង១៥នាទី ថ្ងៃទី១៧ ខែកុម្ភៈ យុវជនពីរនាក់ស្រវឹងស្រា បើករ៉ឺម៉កយ៉ាងលឿនជ្រុលទៅបុករថយន្តកូរ៉េដែល កំពុងបើកបរបញ្ច្រាសទិសគ្នាពេញទំហឹងស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បណ្ដាលឲ្យ ស្ត្រីមានផ្ទៃពោះ៥ខែម្នាក់រងរបួសធ្ងន់ធ្ងរ និងបុរស៣នាក់ទៀត រងរបួសធ្ងន់ស្រាល។
Read More » -
ចោរបួននាក់ជិះម៉ូតូធ្វើសកម្មភាពប្លន់ម៉ូតូ ត្រូវសមត្ថកិច្ចចាប់បាន បីនាក់
ភ្នំពេញ ៖ កាលពីវេលាម៉ោង ២៣ និង ៤០ នាទីយប់ថ្ងៃទី ១៧ ខែកុម្ភៈ យុវជនបួននាក់ស្លៀកពាក់ស៊ីវិល ជិះកង់ពីរគ្រឿងធ្វើសកម្មភាពប្លន់ម៉ូតូ នៅលើកំណាត់ផ្លូវ សហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានសម្រេចហើយត្រូវសមត្ថកិច្ចនគរបាលខណ្ឌ សែនសុខព័ទ្ធចាប់ខ្លួនបានបីនាក់។
Read More » -
ការវិភាគទៅលើគុណវិបត្តិនៅក្នុងដំណើរការបោះឆ្នោតនៅកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី ១៥ ខែកុម្ភៈនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចេញនូវកំណត់ត្រាមួយស្តីពីកំណែ ទម្រង់នយោបាដោយបានធ្វើការវិភាគទៅលើភាពខ្វះចន្លោះនៃដំណើរការ បោះឆ្នោត និងផ្តល់នូវអនុសាសន៍មួយចំនួនសម្រាប់ធ្វើកំណែទម្រង់នានា ដែលអាចផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ដល់លទ្ធិប្រជាធិបតេយ្យ ក្នុងប្រទេសកម្ពុជា។
Read More » -
តុលាការសម្រេច ឃុំខ្លួនកូនប្រុសថៅកែ លក់រថយន្ត ចាន់ ម៉ុង
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣នេះចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញ ដីកាឃុំខ្លួន កូនប្រុសថៅកែលក់រថយន្តស៊េរីទំនើបៗ ចាន់ ម៉ុង នៅជិតស្តុបទេពផន ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទប៉ុនប៉ងមនុស្សឃាត។
Read More » -
រថយន្តបើកបុកម៉ូតូបណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់
ភ្នំពេញ៖ កាលពីវេលាម៉ោង៧និង០០នាទីព្រឺកថ្ងៃ ១៥ ខែកុម្ភៈ ស្ត្រីម្នាក់រងរបួសធ្ងន់ដោយសារតែរថយន្តមួយគ្រឿងម៉ាងសាំយ៉ុង១២ កៅអីបើកបុក នៅតាមបណ្ដោយផ្លូវម៉ោងសេទុងកែងនិងផ្លូវលេខ២០២ ស្ថិតក្នុងសង្កាត់ទឹកល្អក់បី ខណ្ឌទួលគោក។
Read More » -
យុវជនម្នាក់ស្រវឹងជិះម៉ូតូទៅបុករ៉ឺម៉កម៉ូតូដឹកបន្លែបណ្តាលឲ្យសន្លប់
ភ្នំពេញ៖ កាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺ ថ្ងៃទី១៥ កុម្ភៈ យុវជនម្នាក់ស្រវឹងស្រា ជិះម៉ូតូទៅបុកជាមួយរ៉ឺម៉កម៉ូតូដឹកបន្លែ ដែលបើកបរបញ្ច្រាសទិសគ្នា តាមមហាវិថីព្រះមុនីរ៉េត ម្តុំលក់បន្លែតាមចិញ្ចើមផ្លូវជិតផ្សារដើមគ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក បណ្តាលឲ្យម៉ូតូខ្ទេចមួយកំណាត់ខាងមុខ សន្លប់ រីឯរ៉ឺម៉កដឹកបន្លែរត់គេចបាត់។
Read More » -
យុវជនម្នាក់ត្រូវគេបាញ់ស្លាប់ប្លន់យកម៉ូតូ
ភ្នំពេញ៖ កាលពីវេលាម៉ោង ៥និង២០នាទីទាបភ្លឺ ថ្ងៃទី១៥ ខែកុម្ភៈ ក្នុងករណីប្លន់យកម៉ូតូយុវជនម្នាក់ត្រូវគេបាញ់ស្រោចជាច្រើនគ្រាប់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវរទេះភ្លើង ភូមិព្រៃសិលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
Read More » -
សមត្ថកិច្ចបញ្ជូនខ្លួនក្មេងទំនើងបើកឡានដេញបុកប៉ុនប៉ងមនុស្សឃាតលើជនរងគ្រោះទៅសាលាដំបូង
ភ្នំពេញ ៖ នៅវេលាម៉ោង២រសៀល ថ្ងៃទី១៤ កុម្ភៈ ក្មេងទំនើងដែលជាកូនថៅកែលក់រថយន្ដទំនើបៗនៅជិតស្ដុបទេពផន ក្នុងខណ្ឌទួលគោក ដែលបានធ្វើសកម្ម ភាព បើកឡានទំនើបដេញបុកក្នុងគោល បំណងប៉ុនប៉ងមនុស្សឃាតមកលើជនរងគ្រោះកាលពីល្ងាចថ្ងៃទី១២ ខែកុម្ភៈ ត្រូវបានសមត្ថកិច្ចនគរបាល ចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បញ្ជូនខ្លួននិងរថយន្ដ ទៅកាន់សាលារាជធានីភ្នំពេញ
Read More »