យុវ​ជន​ម្នាក់​ស្រ​វឹង​ជិះ​ម៉ូតូ​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ដឹ​កបន្លែ​បណ្តាល​ឲ្យ​សន្លប់​

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​ទៀបភ្លឺ ថ្ងៃទី​១៥ កុម្ភៈ ​យុវជន​ម្នាក់​ស្រវឹងស្រា ជិះ​ម៉ូតូ​ទៅបុក​ជាមួយ​រ៉ឺម៉ក​ម៉ូតូ​ដឹក​បន្លែ ដែល​បើកបរ​បញ្ច្រាសទិស​គ្នា តាម​មហាវិថី​ព្រះ​មុនី​រ៉េត ម្តុំ​លក់​បន្លែ​តាម​ចិញ្ចើមផ្លូវជិត​ផ្សារ​ដើម​គ ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក បណ្តាល​ឲ្យ​ម៉ូតូ​ខ្ទេច​មួយ​កំណាត់​ខាងមុខ​​ សន្លប់ រីឯ​រ៉ឺម៉ក​ដឹក​បន្លែ​រត់គេច​បាត់​។

acciden_cenប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា យុវជន​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ គុប​មូល (​តឿ​) ពណ៌​ទឹកដោះគោ​។ យុវជន​នោះបើក​តាម​មហាវិថី​ព្រះ​មុនី​រ៉េត ពី​ជើង​ទៅ​ត្បូង ចំណែក​រ៉ឺម៉ក​ម៉ូតូ​ដឹក​បន្លែជិះ​លើផ្លូវ​បញ្ច្រាស​ទិសដៅ​ចរាចរណ៍ពី​ត្បូង​ ទៅ​ជើង ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ដោយសារ​ជិះ​លឿនទៅបុក​រ៉ឺម៉ក​ម៉ូតូ​ដឹក​បន្លែ​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​សន្លប់​ឈឹង​។ ឯ​ម៉ូតូ​ខូចខាត​មួយ​កំណាត់​ខាងមុខ ចំណែក​រ៉ឺម៉ក​ម៉ូតូ​ដឹក​បន្លែ​បើក​រត់គេច​ទៅ​បាត់​។​

ក្រោយពេល​កើតហេតុ​ ជនរងគ្រោះត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​។ ​ចំ​ណែក​ម៉ូតូ​​ត្រូវ​ប៉ូលិស​យកទៅ​រក្សាទុកនៅ​ខណ្ឌទួលគោក៕ ហេង នាង

Related Articles

Back to top button
Close
Close