គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២២​ខែមករា​ស្លាប់​៤​នាក់​និង​របួស​១០​នាក់​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ (២៣ មករា ២០១៦) ៖​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបញ្ជាក់​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​២២​ខែមករា​ឆ្នាំ​២០១៧​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន​១០​លើក​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់ របួសធ្ងន់​និង​របួសស្រាល​ចំនួន​១០​នាក់​។​
​របាយការណ៍​ដដែល​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​លើក​នោះ​បណ្តាល​ឲ្យ​ខូចខាត​ម៉ូតូ​៩​គ្រឿង រថយន្ត​តូច​៣​គ្រឿង រថយន្ត​ធំ​២​គ្រឿង​។​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​រួមមាន បើកបរ​លឿន មិន​ប្រកាន់​ស្តាំ មិន​គោរព​សិទ្ធិ បត់​គ្រោះថ្នាក់ ស្រវឹង និង​ជែង​។​
​ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍​កន្លងមក​រយៈពេល​២២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ដល់ ២២ ខែមករា ឆ្នាំ​២០១៧ បាន​កើតឡើង​ចំនួន​២៥២​លើក ស្លាប់​១២២​នាក់ និង​៣៦៦​នាក់​របួស​៕

១

Related Articles

Back to top button
Close
Close