លោក បណ្ឌិត ​នៅមិន​ទាន់​ចាប់​ខ្លួន​នៅ​ឡើយ​ទេ​

Cambodia News

ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត
ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត

ភ្នំពេញ៖ ពាក្យ​ចចាម​អារ៉ាម នៃ​ការ​ចាប់​ខ្លួន​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត បាន​រីក​រាល​ដាល​ទូទាំង​ប្រទេស និង​នៅ​ក្នុង​គេហទំព័រ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក កាល​ពី​ម្សិលមិញ ប៉ុន្តែ​មិន​មាន​មន្រ្តី​ណា​ម្នាក់​ធ្វើ​ការ​បញ្ជាក់​អំពី​កន្លែង​ដែល លោក បណ្ឌិត កំពុង​ស្ថិត​នៅ​នោះ​ទេ។

លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ បាន​ថ្លែង​ថា លោក​បាន​ទទួល​ព័ត៌មាន​ដូច​ដែល​អ្នក​កាសែត​ទទួល​បាន​ដែរ​ប៉ុន្តែ​លោក​មិន​ដឹង ​ថា តើ​លោក បណ្ឌិត នៅ​កន្លែង​ណា​ទេ។ លោក​បន្ថែម​ថា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​បាន​រាយការណ៍ គឺ​មិន​ពិត​ទេ។

ទោះ​យ៉ាង​ណា​ក្តី លោក គៀត ច័ន្ទថារិទ្ធិ អ្នក​នាំ​ពាក្យ​នគរបាល​ជាតិ​បាន​ថ្លែង​ថា លោក បណ្ឌិត នៅ​មិន​ទាន់​ចាប់​ខ្លួន​នៅ​ឡើយ​ទេ​ពីព្រោះ​លោក​បាន​ទទួល​ព័ត៌មាន​ថា លោក​បណ្ឌិត នៅ​ខេត្ត​មណ្ឌលគិរី ប៉ុន្តែ​ឥឡូវ​នេះ យើង​មិន​ដឹង​គាត់​នៅ​កន្លែង​ណា​ទេ៕

Related Articles

Back to top button
Close
Close