ព័ត៌មានជាភាសាខ្មែរ
-
នគរបាល ខណ្ឌសែនសុខ បង្ហាញមុខក្រុមចោរឆក់ប្លន់ ដ៏សកម្ម
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣ នគរបាល ខណ្ឌសែនសុខ បានធ្វើសន្និសីទកាសែត បង្ហាញមុខមាត់ ក្រុមជនសង្ស័យ ស្រី.ប្រុស ចំនួន០៧នាក់ ក្នុងនោះមាន០៤នាក់ ជាមុខសញ្ញា ឆក់ប្លន់ ដ៍សកម្មនិង មានដីការស្វែងចាប់ខ្លួនពីសាលា ដំបូងរាជធានីផងដែរ ។
Read More » -
ក្រសួងព័ត៌មានបោះពុម្ពសៀវភៅ ការពាររន្ទះ
កាលពីព្រឹកថ្ងៃទី១៨ កុម្ភៈ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា ខ្លួនបានបោះពុម្ពសៀវភៅស្ដីពីវិធីការពាររន្ទះ ដែលម្ចាស់ពុំមានលទ្ធភាព បោះពុម្ព ដើម្បីចែកជូនសាធារណៈជនខ្មែរ ពិសេសអ្នកនៅតាមជនបទស្រែ ចម្ការដោយមិនគិតថ្លៃ ។
Read More » -
តំណាងរាស្ត្រគណបក្សសមរង្ស៊ីប៉ះរថយន្តគ្នាតិចតួចដកកាំភ្លើងបាញ់គំរាម
ភ្នំពេញ៖ កាលពីវេលាម៉ោង៧និង៥០នាទី យប់ ថ្ងៃទី១៨ ខែកុម្ភៈ បុរសម្នាក់ ត្រូវគេស្គាល់ថាជាតំណាងរាស្ត្រមកពីគណបក្សសមរង្ស៊ីមណ្ឌល កំពង់ចាម បានដកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់ គំរាមបុរសម្នាក់ជាមន្ត្រីយោធាគ្រាន់តែរឿងបើករថយន្តប៉ះគ្នា នៅមុខហាងលក់បាយនិងកាហ្វេយីហោ ម៉ាន់លី ស្ថិតក្នុង ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
Read More » -
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចាប់ផ្តើមប្រមូលពន្ធផ្លូវ ២០១៣ ពីថ្ងៃ ១៥កុម្ភៈ ដល់ថ្ងៃទី ១៥កក្កដា
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាស ឲ្យម្ចាស់មធ្យោបាយដឹកជញ្ជូន និងយានយន្តគ្រប់ប្រភេទ ទៅបង់ពន្ធផ្លូវ ដែលចាប់ផ្តើមអនុវត្តន៍ពីថ្ងៃ ទី១៥ ខែកុម្ភៈ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣ ។
Read More » -
អគ្គីភ័យឆាបឆេះកន្លែងធ្វើម្ហូបក្នុងសណ្ឋាគារ ញូវ យ៉ក
ភ្នំពេញ ៖ កាលពីវេលាម៉ោង ២៤ និង ០០ នាទីយប់ថ្ងៃទី ១៧ ខែកុម្ភៈ គ្រោះអគ្គីភ័យមួយបានកើតឡើងយ៉ាងសន្ធោសន្ធៅនៅក្នុង សណ្ឋាគារញូវយ៉ក ជាន់ទី៨ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។
Read More » -
ក្រសួងព័ត៌មានប្រកាសរៀបចំមហោស្រព តន្ត្រីចម្រៀងសម័យថ្នាក់ជាតិ ឆ្នាំ២០១៣
ភ្មំពេញ៖ សម័យប្រឡងមហោស្រពតន្ត្រី ចម្រៀងសម័យថ្នាក់ជាតិ លើកទីពីរនឹង ប្រព្រឹត្តទៅនៅក្នុង ឆ្នាំ ២០១៣ នេះ បន្ចាប់ពីខកខានរៀបចំកាលពីឆ្នាំ២០១២កន្លងទៅ ដើម្បីជ្រើសរើសអ្នកដែលស្រឡាញ់វិស័យសិល្បៈ ហើយមានបំណងចង់ចូលរួមប្រឡងប្រជែងយកស្នាដៃ ។
Read More » -
គ្រូពេទ្យកម្ពុជាទទួលការហ្វឹកហ្វឺនសង្គ្រោះបន្ទាន់ ពីបណ្តាគ្រូពេទ្យមកពីសហរដ្ឋអាម៉េរិក
ភ្នំពេញ៖ នៅថ្ងៃទី១៨ កុម្ភៈនេះ បណ្តា ក្រុមគ្រួពេទ្យកម្ពុជាប្រមាណ៧០នាក់មកពីខេត្តក្រុងនៃប្រទេស កម្ពុជាបានទទួលការហ្វឹកហ្វឺនសង្គ្រោះបន្ទាន់រយៈពេល៤ថ្ងៃពីបណ្តាគ្រូ ពេទ្យមកពីសហរដ្ឋអាម៉េរិក។
Read More » -
នៅឆ្នាំ២០១២ រាជធានីភ្នំពេញសម្រេចបាននូវស្នាដៃធំៗជាច្រើន
ភ្នំពេញ ៖ ក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលអនុវត្ដការងារឆ្នាំ២០១២ និងទិសដៅ ការងារឆ្នាំ២០១៣របស់សាលារាជធានី ភ្នំពេញនាព្រឹកថ្ងៃទី១៨ កុម្ភៈ ២០១៣ លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានប្រសាសន៍ថា ឆ្នាំ២០១២គឺជាឆ្នាំមានសារ សំខាន់ដែលរាជធានីភ្នំពេញសម្រេច បានស្នាដៃធំៗជាច្រើនតាមរយៈការ អនុវត្ដដោយម៉ត់ចត់លើគ្រប់វិធានការ ក្នុងការរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម។
Read More » -
ជនសង្ស័យម្នាក់លួចកាច់កម៉ូតូត្រូវសម្ថកិច្ចចាប់ខ្លួន
ភ្នំពេញ៖ កាលពីវេលាម៉ោង ២២និង២០នាទីយប់ ថ្ងៃទី១៧ ខែកុម្ភៈ យុវជនម្នាក់ លួចកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ ត្រូវសមត្ថកិច្ច ឡោមព័ទ្ធ ចាប់ចូលគុកភ្លាមៗ នៅចំណុចផ្លូវលេខ២៣០ កែងផ្លូវ២២៣ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។
Read More » -
ផ្ទះផ្សារដែកមួយកន្លែងត្រូវអគ្គិភ័យឆាបឆេះ
ភ្នំពេញ៖ កាលពីវេលាម៉ោង ១១និង០០នាទី ថ្ងៃទី១៨ ខែកុម្ភៈ ផ្ទះផ្សារដែកមួយកន្លែង ធ្វើអំពីឈើ ប្រក់ស័ង្កសី ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដែលបង្កឡើងដោយសារ ការឆ្លងចរន្តភ្លើងដែលតយកមកផ្សារដែក បណ្ដាលឲ្យឆេះខ្ទេចទាំងស្រុង មានទីតាំងផ្ទះលេខ ៤០២ ក្រុមទី៤ ភូមិឃ្លាំងក្រសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
Read More »