ផ្ទះ​ផ្សារ​ដែក​មួយ​កន្លែង​ត្រូវ​អគ្គិ​ភ័យ​ឆាប​ឆេះ​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ១១​និង​០០​នាទី ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ផ្ទះផ្សារ​ដែក​មួយ​កន្លែង ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី ត្រូវ​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ដែលបង្កឡើង​ដោយសារ ការ​ឆ្លង​ចរន្ត​ភ្លើង​ដែល​តយក​មក​ផ្សារ​ដែក បណ្ដាល​ឲ្យ​ឆេះ​ខ្ទេច​ទាំងស្រុង ​​មាន​ទីតាំង​ផ្ទះ​លេខ ៤០២ ក្រុម​ទី​៤ ភូមិ​ឃ្លាំង​ក្រសាំង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ។

ប្រធាន​ការិយាល័យ​ពន្លត់​និង​បង្ការ​គ្រោះ​អគ្គិភ័យ លោក នេ​ត វត្ថា ​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ​បណ្ដាល​ឲ្យ​មនុស្ស៤នាក់​រង​របួស​ ប៉ុន្តែពុំបណ្តាលឲ្យ​រាលដាល​ដល់​ផ្ទះ​បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​នៅ​រស់​នៅ​ ក្បែរ​កន្លែង​កើត​ហេតុ​នោះ​​ទេ​ ដោយសារ​លោក​បាន​ដឹកនាំ​កម្លាំង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​មក ​អន្តរាគមន៍​បាន​ទាន់​ពេលវេលា ដែល​ក្នុង​នោះ​គេ​ប្រើប្រាស់​ឡានទឹក​អស់​ចំនួន​៤​គ្រឿង​ទើប​អាច​ពន្លត់​ អណ្តាត​ភ្លើង​ឲ្យ​រលត់​​​​៕ ហេង នាង​

art9.5art9.2art9.7

Related Articles

Back to top button
Close
Close