យុវ​ជន​ពីរ​នាក់​ស្រ​វឹង​បើក​រ៉ឺម៉ក​ទៅ​បុក​រថ​យន្ត​កូរ៉េ ​របួស​ធ្ងន់​ស្រាល​៤​នាក់​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​១៦​និង​១៥​នាទី ថ្ងៃទី​១៧ ខែ​កុម្ភៈ ​យុវជន​​ពីរ​នាក់​ស្រវឹង​ស្រា​​ ​បើក​រ៉ឺម៉ក​​​យ៉ាង​លឿន​​​ជ្រុល​ទៅ​បុក​រថយន្ត​កូរ៉េ​ដែល ​កំពុង​បើកបរ​បញ្ច្រាស​ទិស​គ្នា​ពេញទំហឹង​​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុង​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ​ បណ្ដាល​ឲ្យ ស្ត្រី​មាន​ផ្ទៃពោះ​៥​ខែ​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ និង​បុរស​៣​នាក់​ទៀត រង​របួស​ធ្ងន់​ស្រាល។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​សង្កេតឃើញ​យុវជន​ពីរ​នាក់​បាន​បើក​រ៉ឺម៉ក​ដឹក​ ទឹកត្រី​ក្នុង​ល្បឿន​យ៉ាង​លឿន​ទិសដៅ​ពី​ត្បូង​ទៅ​ជើង តាម​បណ្ដោយ​ផ្លូវ​បេតុង លុះ​មកដល់​ចំណុច​មុខ​ស្ថានីយ​ប្រេង​ឥន្ទនៈ​តេលា​ស្រាប់តែ​បុក​ជា​មួយ​និង​ រថយន្ត​ដែល​កំពុង​បើក​បញ្ច្រាស​ទិស​គ្នា​ពេញទំហឹង​បណ្ដាល​ឲ្យ​យុវជន​ទាំងពីរ ​នាក់​ដែល​ជិះ​ក្នុង​រ៉ឺម៉ក ត្រូវ​ដួល​បោក​ក្បាល​សន្លប់​ស្ដូកស្ដឹង​ម្នាក់​នៅ​លើ​រ៉ឺម៉ក និង​ម្នាក់​ទៀត​រត់​ទៅ​ប្រកាច់​ក្នុង​ស្ថានីយ​តេ​លា​ជិត​ចំណុច​កើតហេតុ ហើយ​ចំណែក​ឯ​ស្ត្រី​ម្នាក់​ដែល​ជិះ​ក្នុង​រថយន្ត​ជាមួយ​ប្តី​និង​មាន​ ផ្ទៃពោះ​៥​ខែ​ផង​នោះ ត្រូវ​រថយន្ត​គាប​រង​របួស​ដៃ​និង​ជើង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ បញ្ចូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ និង​បុរស​ជា​ប្តី​ដែល​ជា​អ្នកបើកបរ​រថយន្ត​កូរ៉េ ត្រូវ​រង​របួស​ស្រាល​។

បន្ទាប់ពី​មាន​ហេតុការណ៍​នេះ សមត្ថកិច្ច​មូលដ្ឋាន​និង​នគរបាល​ចរាចរ​ខណ្ឌ​មានជ័យ បាន​ចុះ​មក​អន្តរាគមន៍​សម្របសម្រួល​រវាង​ ​អូស​យក​រ៉ឺម៉ក​បង្កហេតុ រួម​ជា​មួយ​រថយន្ត​កូរ៉េ​​ យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ ខណ្ឌ​មានជ័យ ដើម្បី​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​។ ហេង នាង​

art19.4art19.3art19.1

Related Articles

Back to top button
Close
Close