ព័ត៌មានជាភាសាខ្មែរ
-
បើករថយន្តគេចពីរថយន្តមួយគ្រឿងទៀតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ
ភ្នំពេញ៖ កាលពីវេលាម៉ោង៨ និង៥០នាទីយប់ថ្ងៃទី ១៣ ខែកុម្ភៈ បុរសម្នាក់បើករថយន្តចេញពីកម្មវិធីជប់លៀង ស្រាប់តែមានរថយន្តមួយគ្រឿងទៀតបើកមកពីក្រោយ ក៏ងៀកបន្តិចខ្លាចប៉ះគ្នា ដោយមិនបានគិតថានៅពីមុខមានរបាំងថ្មពុះចែកទ្រូងផ្លូវ ក៏បុកចំពីមុខពេញទំហឹង ស្ថិតត្រង់ចំនុចមុខសាកលវិទ្យាល័យអាយ អាយ ស៊ី ក្នុងសង្កាត់ចង្រែក្រោម ខណ្ឌមានជ័យ។
Read More » -
ស្លាប់ ៣នាក់របួស ៤០នាក់ក្នុងគ្រោះថ្នាក់ចរាចរទូទាំងប្រទេសថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស នៅថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ២០១៣បានកើតឡើង ចំនួន ៥លើក (យប់ ២លើក), បណ្ដាលឲ្យមនុស្សស្លាប់ ៣នាក់ (ស្រីម្នាក់), របួសធ្ងន់ ២៨នាក់ (ស្រី ២០នាក់), របួសស្រាល ១២នាក់ (ស្រី…
Read More » -
ករណីទី ៦នៃការស្លាប់ដោយសារជំងឺគ្រុនផ្ដាសាយបក្សីនៅកម្ពុជា
ភ្នំពេញ៖ មន្ត្រី សុខាភិបាលកម្ពុជាបានឲ្យដឹងថា មានការកើនឡើងមិនធម្មតានៃចំនួនករណីអ្នកជំងឺគ្រុនផ្ដាសាយបក្សី នៅក្នុងឆ្នាំនេះ ក្រោយពីមានករណីថ្មីនៃការស្លាប់កុមារីម្នាក់ទៀត ដែលគេបានពិនិត្យឃើញថាឆ្លងវីរុស H5N1 នៃជំងឺផ្តាសាយបក្សីបានស្លាប់នៅក្នុងមន្ទីរពេទ្យមួយនៅ ទីក្រុងភ្នំពេញ។
Read More » -
កម្ពុជាគ្រោងធ្វើជំរឿនកសិកម្មលើកដំបូងនៅឆ្នាំ២០១៣
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៤ កុម្ភៈនេះ រដ្ឋមន្រ្តីក្រសួងផែនការ លោក ឆាយ ថន បានមានប្រសាសន៍ថា ការធ្វើជំរឿនកសិកម្មនឹងគ្រោងចាប់ផ្តើមពីថ្ងៃទី១ ខែមេសាខាងមុខនេះ ដោយគ្រោងចំណាយប្រាក់ចំនួន ៥លាន ៣សែនដុល្លារ ផលប្រយោជន៍នៃការធ្វើជំរឿនកសិកម្មដែលមិនធា្លប់មាននៅកម្ពុជាពីមុនមកនេះ។
Read More » -
ម៉ូតូពីរគ្រឿងបុកគ្នារបួសធ្ងន់២នាក់ស្រាលម្នាក់
ភ្នំពេញ៖ កាលពីវេលាម៉ោង១៨និង៥០នាទី ថ្ងៃទី១៣ ខែកុម្ភៈ មនុស្ស២នាក់របួសធ្ងន់និងស្រាលម្នាក់នៅក្នុង ឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចររវាងម៉ូតូនឹងម៉ូតូនៅចំណុចខាងត្បូងមណ្ឌលសុខភាពចំការដូង ផ្លូវ២១៧ ភូមិខ្វា សង្កាត់-ខណ្ឌដង្កោ។
Read More » -
នៅថ្ងៃ ១៤កុម្ភៈយុវវ័យខ្មែរមួយចំនួនធំមានភាពជ្រួលជ្រើម
ភ្នំពេញ៖ ថ្ងៃនៃសេចក្ដីស្រឡាញ់ Valentine’s Day ជារៀងរាល់ឆ្នាំ គេតែងឃើញយុវវ័យខ្មែរ មួយចំនួនធំ តែងតែមានភាពជ្រួលជ្រើម ដោយមានយុវវ័យយើងមួយចំនួន រសេចរសាចពេញដងវិថី ខ្លះមានកាន់ផ្កាក្នុងដៃ អ្នកខ្លះទៀតមានសង្សារបណ្តើរ។
Read More » -
បុរសពីរនាក់ប្រើអំពើហិង្សាដាក់គ្នារងរបួសធ្ងន់ទាំងពីរនាក់
ភ្នំពេញ៖កាលពីវេលាម៉ោង៣និង០០នាទីទៀបភ្លឺ ថ្ងៃទី១៤ កុម្ភៈ មានអំពើហិង្សាមួយបានផ្ទុះឡើងដោយសារតែមានបុរសពីរនាក់ ម្នាក់ជាជនជាតិវៀតណាមនិងម្នាក់ទៀតជាជនជាតិខ្មែរបានវាយតប់គ្នា រហូតដល់រងរបួសធ្ងន់បែកក្បាលហូរឈាមរហូតសន្លប់បាត់ស្មារតីរៀង ៗ នៅចំណុចលើ សួនរង្វង់មូលកាំភ្លើងគួចក្រណុង ខាងលិចគល់ស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
Read More » -
រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង
ភ្នំពេញ ៖ កាលពីវេលាម៉ោង១និង១៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៤ ខែកុម្ភៈ បុរសពីរ នាក់បើករថយន្តបុកគ្នានៅចំណុចផ្លូវលេខ១៩៩កែងនិងផ្លូវលេខ៣២៨ ជិតក្លឹបលុចសារី ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។
Read More » -
បុគ្គលិកបម្រើការងារនៅទូរគមនាគមន៍ ធ្វើកូដកម្មទម្លាក់លោក ឡៅ សារឿន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះ បុគ្គលិកបម្រើការងារនៅទូរគមនាគមន៍កម្ពុជា ដែលមានទីតាំងស្ថិតនៅ តាមបណ្ដោយផ្លូវព្រះសីហនុ កែងផ្លូវ១០៥ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ប្រមាណជាង២០០នាក់ បាននាំគ្នាលើកបដាធ្វើកូដកម្មនៅមុខស្នាក់ការដើម្បីទាមទារសុំទម្លាក់លោក ឡៅ សារឿន ចេញពីតំណែងជាប្រធានទូរគមនាគមន៍កម្ពុជា។
Read More » -
ផ្តើមវាស់វែង រៀបចំសាងសង់រូបសំណាកសម្តេចតា
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១៣ កុម្ភៈ ២០១៣នេះ ក្រុមអ្នកជំនាញ អាជ្ញាធរ ព្រមទាំងតាអាច្ចារ្យ បានចុះវាស់វែង គូសវាង និងដាំបង្គោល នៅកន្លែងរៀបចំសាងសង់រូបសំណាក សម្តេចព្រះមហាវីរក្សត្រ សម្តេចឪ សម្តេចតា នៅលើសួនច្បារ ជិតដើមពោធិ៍ ខាងកើតវិមានឯករាជ្យ។
Read More »