បើក​រថ​យន្ត​គេចពី​រ​ថ​យន្ត​មួយ​គ្រឿង​ទៀត​ជ្រុល​ទៅ​បុករ​បាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​

ភ្នំពេញ​៖​ កាល​ពី​​វេលា​ម៉ោង​៨ ​និង​៥០​នាទី​យប់​ថ្ងៃ​ទី​ ១៣ ​ខែ​កុម្ភៈ​ បុរស​ម្នាក់​​បើក​រថយន្ត​​ចេញ​ពី​កម្ម​វិធី​ជប់​លៀង​ ស្រាប់​តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​បើក​មក​​ពី​ក្រោយ ​ក៏​ងៀក​បន្តិច​ខ្លាច​ប៉ះ​គ្នា ​ដោយ​មិន​បាន​គិត​ថា​នៅ​ពី​មុខ​មាន​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ ក៏​បុក​ចំ​ពី​មុខ​ពេញ​ទំហឹង​ ស្ថិត​ត្រង់​ចំនុច​មុខ​សាកល​វិទ្យាល័យ​អាយ ​អាយ​ ស៊ី​ ក្នុង​សង្កាត់​ចង្រែ​ក្រោម​ ខណ្ឌ​មាន​ជ័យ។

ប្រជា​ពលរដ្ឋ​នៅ​កន្លែង​កើត ​ហេតុ​ឲ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ ​គឺ​ឃើញ​មាន​រថយន្ត​ម៉ាក​កាមរី​ បាឡែន​ពណ៌​ស្ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2U​-6140 ​បើក​បរ​ដោយ​ឈ្មោះ ​វុទី្ធ​ ភេទ​ប្រុស ​អាយុ​ប្រមាណ​ជាង​៤០​ឆ្នាំ ​មាន​មុខ​ងារ​ជា​មន្រី្ត​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កណ្តាល​ ជិះ​ម្នាក់​ឯង​ បើក​រថយន្ត​ក្នុង​ទិស​ដៅ​ពី​ត្បូង​មក​ជើង​ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២ ​លុះ​មក​ចំនុច​មុខ​សាកល​វិទ្យា​ល័យ​អាយ​ អាយ​ ស៊ី​ ខណៈ​ពេល​នោះ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​មិន​ស្គាល់​អត្ត​សញ្ញាណ ​បាន​បើក​យ៉ាង​លឿន​មក​ពី​ក្រោយ​ នៅ​ពេល​បុរស​ជា​ម្ចាស់​រថយន្ត​កាមរី ​បាឡែន ​បាន​ទាញ​ចង្កូត​ងៀក​មក​ខាង​ឆ្វេង​ នៃ​ផ្លូវ​ដោយ​មិន​បាន​គិត​ថា​នៅ​ត្រង់​ចំនុច​នេះ ​មាន​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ ក៏​បុក​ចំពី​មុខ​ពេញ​ទំហឹង​ បណ្តាល​ឲ្យ​រថយន្ត​រង​ការ​ខូច​ខាត​មួយ​ចំនួន​ធំ​ ចំណែក​រថយន្ត​មួយ​ទៀត​បាន​បើក​រត់​បាត់​ ៕  ហេង នាង​

traffice car 14 02

Related Articles

Back to top button
Close
Close