រថ​យន្ត​ពីរ​គ្រឿង​បុក​គ្នា​ពេញ​ទំហឹង​

ភ្នំពេញ ៖ ​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី ១៤ ខែ​កុម្ភៈ បុរស​ពីរ ​នាក់​បើក​រថយន្ត​បុក​គ្នា​នៅ​ចំណុច​ផ្លូវ​លេខ​១៩៩​កែង​និង​ផ្លូវ​លេខ​៣២៨ ជិត​ក្លឹប​លុចសារី ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​ចំការមន។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​ម៉ាក ស៊ី​វិច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​រដ្ឋ​36 2-0001 ​បើកបរ​ដោយ​បុរស​ម្នាក់​ស្រវឹង​ស្រា ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣២៨ ទិសដៅ​ពី​ជើ​តទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​បើក​មកដល់​ចំណុច​ផ្លូវ​កែង​បាន​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាង​PRIUS​ ពណ៌ ពាក់​ស្លាក​លេខ​ភ្នំពេញ​2V6948 ​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន​ដូចគ្នា​នៅ​លើ​កំណាត់​ផ្លូវ​លេខ​ ១៩៩​ទិសដៅ​ពី​លិច​ទៅ​កើត​ចំពាក់​កណ្ដាល​តួរ​រថយន្ត​បណ្ដាល​ឲ្យ​ខ្ទាត​ ​ទៅ​បោក​ផ្ទប់​និង​រទេះ​លក់​ស្លាប​មាន់​អាំង និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ស្មាស ពណ៌​ខ្មៅ​លាយ​ផ្កាឈូក អត់​ស្លាក​លេខ ដែល​ចត​នៅ​ជាប់​និង​រទេះ​លក់​សាច់​មាន់​អាំង​នោះ​បណ្ដាល​ឲ្យ​ម៉ូតូ​និង​រទេះ ​ប៉ើង​ដូច​ ​សំឡី ហើយ​រថយន្ត​PRIUS ​ក៏បាន​ជ្រុល​ទៅ​បុក​រប​ផ្ទះ​ប្រជាពលរដ្ឋ​ថែមទៀត​ទើប​រថយន្ត​អស់​ល្បឿន​ទៅ​ ​មុខ​លែង​រួច​។ ​    ​

ក្រោយពេល​កើតហេតុ​រថយន្ត​បង្ក​ទាំងពីរ​គ្រឿង​ព្រមទាំង​រទេះ​លក់​សាច់​មាន់​ អាំង​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ចរាចរ​ជើងគោក​ចុះ​ធ្វើការ​ វាស់វែង​ដកហូត​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ជំនាញ​ដើម្បី​ចាត់ការ​តាម​ផ្លូវ ​ច្បាប់​៕ ​​ ហេង នាង

art9.6

art9.3art9.1

Related Articles

Back to top button
Close
Close