ព័ត៌មានជាភាសាខ្មែរ
-
ស្រវឹងបើកម៉ូតូ ទៅបុករថយន្តបណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់
ភ្នំពេញ៖ កាលពីវេលាម៉ោង ៩ និង ៤៥នាទីយប់ថ្ងៃទី ២៦ ខែកុម្ភៈ បុរស ២នាក់បានរងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូ ទៅបុកជាមួយនឹងរថយន្ត ដែលបើកបរ បញ្ច្រាសទិសគ្នា នៅចំណុចខាងផ្ទះលេខ៤៩៦ តាមបណ្ដោយផ្លូវលេខ២៧១ ស្ថិតក្នុង សង្កាត់ផ្សាដើមថ្កូវ ខណ្ឌចំការមន។
Read More » -
អ្នកស្លាប់ ដោយសារ ជំងឺអេដស៍ មាន១,៩១៧នាក់នៅឆ្នាំ២០១២
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣នេះ អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងជំងឺអេដស៍ លោក កៅ ទ្រី បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីបង្កើតក្របខណ្ឌវិនិយោគ ក្នុងការឆ្លើយតប និងមេរោគអេដស៍ និងជំងឺក្នុងប្រទេសកម្ពុជា នាសណ្ឋាគារណាហ្កាវើល ថា «ករណីស្លាប់ ដោយសារជំងឺអេដស៍ ក្នុងឆ្នាំ២០១២…
Read More » -
លោកស្នងការក្រុង ព្រមានមន្រ្តីនគរបាល មួយចំនួន ដែលយកប្រាក់តាមដងផ្លូវ
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣ នៅស្នងការដ្ឋានរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្តីអំពីការពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលមានការចូលរួមពីលោកអធិការទាំង៩ខណ្ឌ និងមន្ត្រីនគរបាលចរាចរណ៍ជាង៣០០នាក់។
Read More » -
នៅឆ្នាំ២០១៣ អាត្រាភាពក្រីក្រនៅក្នុងប្រទេសនឹងធ្លាក់ចុះមកត្រឹម ១៩ភាគរយ
ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីបើកសន្និបាត បូកសរុបការងារក្រសួងព័ត៌មាន នៅថ្ងៃពុធ ទី២៧ កុម្ភៈ ២០១៣ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា «អាត្រាភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា បានធ្លាក់ចុះពី ២២,៩ ភាគរយ ក្នុងឆ្នាំ២០០៩ ធ្លាក់មកនៅរង្វង់ ២០ភាគរយ នៅឆ្នាំ២០១២…
Read More » -
ចោរឆក់២នាក់ ត្រូវជនរងគ្រោះ ដេញបំបុកម៉ូតូដួល ចាប់ប្រគល់ឲ្យសមត្ថកិច្ច
ភ្នំពេញ៖ កាលពីវេលាម៉ោង០៧និង៤០នាទីយប់ ថ្ងៃទី២៥ ខែកុម្ភៈ ចោរ ២នាក់ជិះម៉ូតូ ឆក់យកកាបូបដៃពីជនរងគ្រោះ ត្រូវជនរងគ្រោះបំបុកម៉ូតូពីក្រោយ បណ្ដាលឲ្យដួល នៅចំណុចមុខ ផ្ទះលេខ២១៤អឺសូន្យ ផ្លូវលេខ១០៧ ក្រុម៤៤ ភូមិ៨ សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករាហើយត្រូវប្រជាពលរដ្ឋព័ទ្ធ ចាប់បាន ប្រគល់ឲ្យសមត្ថកិច្ច។
Read More » -
បុរសម្នាក់ស្រវឹងបើករថយន្ដ បុករបាំងដែកចែកទ្រូងផ្លូវខូចខាត ៦ផ្ទាំង
ភ្នំពេញ ៖ កាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី ២៦ ខែកុម្ភៈ បុរសម្នាក់ស្រវឹង ហើយបើករថយន្ដ បុករបាំងដែកចែកទ្រូងផ្លូវបាក់អស់បាក់ចំនួន ២ផ្ទាំង និងដួលចំនួន៤ផ្ទាំង ស្ថិតនៅលើមហា វិថី សហព័ន្ធរុស្សី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ ។
Read More » -
រដ្ឋមន្ត្រីការបរទេសស៊ែប៊ីអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជា
ភ្នំពេញ ៖ នៅក្នុងជំនួបសំដែងការគួរសម រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ឯកឧត្តម Ivan Mrkic រដ្ឋមន្ត្រី ក្រសួងការបរទេសស៊ែប៊ី កាលពីថ្ងៃទី ២៦ ខែកុម្ភៈ នៅវិមានសន្តិភាព លោក អ៊ាង សុផល្លែត ជំនួយការ…
Read More » -
ស្លាប់ ៨ នាក់ និង រងរបួសធ្ងន់ស្រាល ២៥ នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី ២៦ កុម្ភៈ
ភ្នំពេញ ៖ យោងតាមនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣បានកើតឡើង ១៦លើក (យប់ ៥លើក), បណ្ដាលឲ្យមនុស្សស្លាប់៨នាក់ (ប្រុស), របួសធ្ងន់ ១៥នាក់ (ស្រី ម្នាក់), របួសស្រាល ១០ (ស្រី០២នាក់)…
Read More » -
តាក់ស៊ីបើកបុករបាំងថ្មចែកទ្រូងផ្លូវបាក់អស់ ៣កង់
ភ្នំពេញ៖ កាលពីវេលាម៉ោង៤ និង ១០ នាទីទៀបភ្លឺថ្ងៃទី ២៧ ខែកុម្ភៈ របាំងថ្ម ចែកទ្រូងផ្លូវជាច្រើនកង់ នៅតាមបណ្ដោយព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ត្រូវបាក់បែកខ្ទេចខ្ទីរាយបាយពេញផ្លូវ ក្នុងខណៈដែលបុរសម្នាក់ទំនង់ជាងងុយដេកបានបើករថយន្តតាក់ស៊ីមួយគ្រឿង រេចង្កូតបុករៈ។
Read More » -
ស្រវឹងស្រាបើករថយន្តបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់
ភ្នំពេញ ៖ កាលពីវេលាម៉ោង១៨ នឹង ៤០ នាទីយប់ថ្ងៃទី ២៦ ខែកុម្ភៈ មន្ត្រីយោធាម្នាក់ បើករថយន្តបុកបុរសម្នាក់កំពុងជិះម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរនៅចំណុច ខាងត្បូងសាលាខណ្ឌដង្កោ ជាង ១០០ ម៉ែត្រ តាមបណ្តោយផ្លូវចំការដូងសង្កាត់ ដង្កោ ខណ្ឌដង្កោ។
Read More »