តាក់​ស៊ី​បើក​បុករ​បាំង​ថ្ម​ចែក​ទ្រូង​ផ្លូវ​បាក់​អស់ ​៣​កង់​

ភ្នំពេញ​៖​ កាលពី​វេលា​ម៉ោង​៤ និង ១០ នាទី​ទៀបភ្លឺ​ថ្ងៃទី ២៧ ខែកុម្ភៈ ​របាំង​ថ្ម​ ចែក​ទ្រូងផ្លូវ​ជាច្រើន​កង់ នៅតាម​បណ្ដោយ​ព្រះមុនីវង្ស ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន​ ​ត្រូវ​បាក់បែក​ខ្ទេចខ្ទី​រាយ​បាយ​ពេញ​ផ្លូវ ក្នុងខណៈដែល​បុរស​ម្នាក់​ទំ​នង់​ជា​ងងុយដេក​បាន​បើករថយន្ត​តាក់ស៊ី​មួយគ្រឿង រេ​ចង្កូត​បុក​រៈ។​

​មុនពេល​កើតហេតុ គេ​សង្កេតឃើញ បុរស ម្នាក់​ឈ្មោះ គា អាយុ ៣០ ឆ្នាំ បាន​បើកបរ​រថយន្ត​មួយ​គ្រឿង ម៉ាក DAMAS ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2S-4437 បើកបរ​តាម​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ដោយបាន​បើក​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​DAMAS ខាងលើនេះ រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ បុក​រះ​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បាក់​ខ្ទាត ពេញ​ផ្លូវ សរុប​ចំនួន ៣​កង់ ចំណែកឯ​រថយន្ត​ត្រូវ​រង​ការខូចខាត​ផ្នែក​ខាងមុខទាំងស្រុង ចំ​ណែក​​អ្នក​បើកប​រថយន្ត​បង្ក​ហេតុ​ ​រងរបួស​ធ្ងន់ធ្ងរ បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ​ ​

​បន្ទាប់ពី​ធ្វើការ​ត្រួតពិនិត្យ​និង​វាស់វែង ពី​សំណាក់​សមត្ថកិច្ច​ជំនាញ​​ រថយន្ត​បង្កហេតុ​ត្រូវបាន​សមត្ថ​កិច្ច​ជំនាញ​នាំទៅ​កាន់​សាលា​រាជធានី​ ភ្នំពេញ ដើម្បី​ធ្វើការ​ទូរ​ទាត់ សំណង​ថ្លៃ​ខូចខាត​​ចូល​រដ្ឋ​៕ ហេង នាង​

art3.2

Related Articles

Back to top button
Close
Close