ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​រង​ការ​ខូច​ខាត​ទាំង​សង​ខាង​

ភ្នំពេញ ៖ កាល​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃទី​១២ ខែមករា ​ម៉ូតូ​​ពីរ​គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង ខណៈពេលដែល​ម៉ូតូ​អែក​ប្លែក​កំពុង​ឆ្លងផ្លូវ ជាហេតុ​បណ្តាល​ឲ្យ​ម៉ូតូ​ហុងដា​សេ​១២៥​លឿន​ជាន់​ហ្វ្រាំង​មិនទាន់ នៅមុខ​សាលា​ជាស៊ីម​សា​ម្គី តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក។

ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​បុរស​ម្នា​ ក់បាន​ជិះ​ម៉ូតូ​ហុងដា​សេ​១២៥ តាម​បណ្តោយ​ផ្លូវ​២៧១ ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ជាន់​ហ្វ្រាំង​មិនទាន់​ក៏​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​អែក​ប្លែក ជិះ​ដោយ​បុរស​ម្នាក់ ដែល​កំពុង​ឆ្លងផ្លូវ បណ្តាល​ឲ្យ​ម៉ូតូ​ទាំង​២​ដួល​ប្រាវ​ទៅ​និង​ថ្នល់​ តែ​ជាំ​សំណាងល្អ​មិន​ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​នោះទេ គ្រាន់តែ​រលាត់​ដៃជើង​តិចតួច​ប៉ុណ្ណោះ​។​

ក្រោយពេល​កើតហេតុ​ភាគី​ម្ចាស់​ម៉ូតូ​ទាំង​២​បាន​សុំ​សម្របសម្រួល​គ្នា ដោយ​គ្មាន​ន​ណា​សង​ន​ណា ហើយ​លើក​ម៉ូតូ​ជិះ​បន្តទៅ​មុខ​រៀងៗ​ខ្លួន​៕

ដោយ៖ ហេង នាង​

1522_IMG_04071522_IMG_0406

Related Articles

Back to top button
Close
Close