គ្រោះ​ថ្នាក់​ចរាចរណ៍​គួរ​អោយ​រន្ធត់​ឆក់​យក​ជីវិត​ស្ត្រី​ជាម្តាយ និងកូនស្រី​

សារព័ត៌មាន​​ Cambodia News​/

កណ្តាល (០៥ ឧសភា ២០១៦) ៖ ​គ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់មួយ​បានកើតឡើង វេលាម៉ោង ២១:៣០នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ ស្ថិត​នៅ​ចំណុច​មុខ​ភូមិ ស្រះសង្គម ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​០៤​ ​បណ្តាល​ឲ្យ​ស្រ្តីជាម្តាយ និងកូន ស្លាប់ទៅ​ចោល​ប្តី-ឪពុក យ៉ាងសង្វេក​។

ប្រភពពត៌មានបានអោយដឹងថា មានរថយន្ត ០១គ្រឿងម៉ាក HINO ពណ៍ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 3A-2811​ ដែល​បើក​ពី​ទិស​ខាង​កើត​ទៅ​ទិស​ខាង​លិក​ (ភ្នំពេញ-ព្រះស៊ីហនុ) លុះមកដល់ ចំណុច​ខាង​លើ​បានជ្រុលទៅបុករថយន្ត ១គ្រឿង​ទៀត​ម៉ាក​ CORROLA ពណ៍ក្រហម ពាក់ផ្លាកលេខភ្នំពេញ 2D-1060 បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសនៅកន្លែងកើតហេតុ។

ជនរងគ្រោះ (ភាគីរថយន្ត Corrola) ឈ្មោះខៀវ រិទ្ធីពិសិដ្ឋ ភេទប្រុសអាយុ២៩ឆ្នាំ ជាអ្នកបើករថយន្ត (របួសធ្ងន់ ជាប្តី) ឈ្មោះ យិន បុប្ផា ភេទស្រី អាយុ២៦ឆ្នាំ (ស្លាប់ ជាប្រពន្ធ) ឈ្មោៈ នី ភេទស្រី អាយុ០៥ឆ្នាំ (ស្លាប់ ជាកូនស្រី) អ្នកទាំង៣រស់នៅភូមិខ្នាតានង ឃុំស្វាយរំពេល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ក្រោយពេលកើតហេតុកម្លាំងជំនាញចរាចរស្រុកបានប្រមូលយកវត្តុតាងដែលពាក់ពន្ធ័ យកមករក្សាទុកនៅ អធិការ​ដ្ឋាន​នគរបាល​ស្រុកដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ចំណែកសាកសពត្រូវបាន ប្រគល់ជូនគ្រួសារសពធ្វើបុណ្យ​តាម​ប្រពៃណី ៕

Capture

 

Related Articles

Back to top button
Close
Close