បើក​​រថយន្ត​​ប្រឆាំង​​គ្នា​​បុក​​របាំង​​ថ្ម​​ចែក​​ទ្រូង​​ផ្លូវ​​បាក់​​អស់​​ពីរ​​កំណាត់​​

ភ្នំពេញ ៖ កាលពីវេលាម៉ោង ២២ និង ៣០ នាទីយប់ថ្ងៃទី០៥ ធ្នូ ក្មេងស្ទាវមួយក្រុមបើករថ យន្តប្រឆាំងគ្នាតាមបណ្តោយផ្លូវព្រះសីហនុ ខណៈបើកមកដល់ចំណុចជិតវត្តមហាមន្ត្រី ស្រាប់តែមានរថយន្តគ្រឿ ជាបក្ខពួកក្នុងការប្រឆាំងរថយន្តខាងលើនោះបានគេចពីម៉ូតូ ជ្រុល ទៅបុករះខ្ទេចរបាំងថ្មចែកទ្រូងផ្លូវ បាក់អស់ពីរកង់ ហើយត្រូវសមត្ថកិច្ចឃាត់រថយន្ត បានភ្លាមៗតែម្តង នៅចំណុចមុខវត្តមហាមន្ត្រី សង្កាត់អូឡាំពិក ខណ្ឌចំការមន ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងកើតលើនេះបាន ឲ្យដឹងថារថយន្តបង្កហេតុម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T 7376 បើកបរដោយ ក្មេងស្ទាវមួយក្រុមមានគ្នាបីទៅបួននាក់ ហើយសុទ្ធតែស្រវឹងស្រាទាំងអស់។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយ ប៉ូលិសជំនាញចុះវាស់វែង នាំយករថយន្តបង្កហេតុទៅរក្សាទុកនៅសាលារាជធានីភ្នំពេញដើម្បី ដោះស្រាយតាមផ្លូវច្បាប់៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close