សិស្សិ​ថ្នាក់​​វិទ្យាល័យ​ ១​ក្រុម​ប្រមូល​លុយគ្នា​ទិញ​កង់​និង​សម្ភារៈ​សិក្សា​ជូន​មិត្ត​រួម​ថ្នាក់​​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (២៣ មករា ២០១៧) ៖ ប្អូនៗសិស្សថ្នាក់ទី 11 F នៃវិទ្យាល័យ ១០មករា១៩៧៩ មួយក្រុម បានកំពុងធ្វើបេះដូងកូនខ្មែរគ្រប់រូបរំជើបរំជួល និងកោតសរសើរជាខ្លាំង ចំពោះទំហំទឹកចិត្តដ៏ថ្លៃថ្លារបស់ពួកគេ ដែលបានផ្តួចផ្តើមគំនិតរៃអង្គាសថវិកាគ្នាទោះតិចក្តី ច្រើនក្តី ដើម្បីយកទៅទិញកង់ និងសម្ភារៈផ្សេងៗ ជួយដល់មិត្តរួមថ្នាក់របស់ពួកគេឈ្មោះ ស៊ន់ ចាន់លា ដែលបាននិងកំពុងមានជីវភាពខ្វះខាត ។

តាមរយៈគណនីហ្វេសប៊ុកប្អូនប្រុសឈ្មោះថា Hêy Crüsh បានសរសេរថាៈ «ថ្ងៃនេះខ្ញុំនិងមិត្តរួមថ្នាក់ព្រមទាំងមិត្តនៅថ្នាក់ផ្សេងបានប្រមូលលុយគ្នាដើម្បីទិញកង់និងសម្ភារះផ្សេងៗទៀតដើម្បីជួយដល់មិត្តរួមថ្នាក់របស់ខ្ញុំដែលមានជីវភាពខ្វះខាតហើយខ្ញុំក៏សូមអរគុណដល់មិត្តរួមថ្នាក់ទាំងអស់គ្នានិងមិត្តនៅថ្នាក់ដទៃទៀតដែលបានចូលរួមគ្នាជាលុយនិងជាសម្ភារះជាច្រើនជូនដល់គាត់» ។

ពិតណាស់ ទង្វើល្អមិនសាបសូនឡើយ យើងគួរតែត្រូវចេះរួបរួមគ្នា សាម្គីគ្នា ស្រលាញ់ និងចេះយោគយល់គ្នា ក្នុងគ្រាមានអាសន្ន អត់ឃ្លាន ដែលនេះហើយគឺជាគំរូល្អបំផុតសម្រាប់សង្គមយើង ៕

q

 

Related Articles

Back to top button
Close
Close