ស្លាប់​៤​នាក់ និង​របួស​៨​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (១១​ តុលា ២០១៧) ៖ នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៤​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់ របួសស្រាល​៣​នាក់ និង​របួសធ្ងន់​៥​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៤​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ ចំនួន​៥​គ្រឿង រថយន្ត​តូច​១​គ្រឿង និង​រថយន្ដ​ធុន​ធំ​២​គ្រឿង​។ មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​មិន​គោរព​សិទ្ធិ​, បត់​គ្រោះថ្នាក់ និង​ប្រជែង​៕

1

 

 

Related Articles

Back to top button
Close
Close