​បើក​រថយន្ត​ថយ​ក្រោយ​មិន​មាន​ការ​ប្រុង​ប្រយ័ត្ន​កិន​ក្មួយ​ស្រី​របស់​ខ្លួ​ន​ធ្លាយ​ខួរ​ស្លាប់​

ភ្នំពេញ៖ កាលពីថ្ងៃទី២៣  វិច្ឆិកា  ២០១២ វេលាម៉ោង ៥និង៣០នាទី ស្ថិតនៅក្នុងការ ហ្គារ៉ាស ជួសជុល រថយន្តតាម បណ្តោយផ្លូវ ២០០៤ ខាងក្រោយផ្សារ សិនជូរីផ្លាហ្សា ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ  បុរសម្នាក់ដែលត្រូវជាពូបានបើករថយន្តថយក្រោយ ហើយមិនមានការប្រុងប្រយ័ត្ន ក៏កិនក្មួយស្រីរបស់ខ្លួនឯងស្លាប់តែម្តង។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញពូ ក្មេងស្រីរងគ្រោះ បើករថយន្ត ដែលគេទើប តែជួសជុល រួចនោះ សាកល្បង ម៉ាស៊ីនមើល រួចហើយ ក៏ត្រឡប់ចូលទៅក្នុង ហ្គារ៉ាសវិញ បានមួយបន្តិចក៏ឮសំឡេង ស្រែកទ្រហោយុំថា មានករណីកិនក្មេងស្រី ជាកូនម្ចាស់ហ្គារ៉ាស ធ្លាយខួរស្លាប់ភ្លាមៗ។ ក្រោយកើតហេតុ បុរសដែលត្រូវជាពូ របស់ក្មេងស្រីរងគ្រោះបានបើករថយន្តទៅបាត់តែម្តង។

ទោះបីជាយ៉ាងណា គេពុំអាចសាកសួរ ឈ្មោះរបស់កុមារី រងគ្រោះ និងឪពុកម្តាយបានដែរ រួមនឹងអ្នកបើកបរ រថយន្តពីព្រោះ ដោយសារតែក្តី សោកស្តាយកូន ជាពន់ពេក។ ហើយបើតាមការ បញ្ជាក់អីអ្នកជិតបាន ឲ្យដឹងថា ជនរងគ្រោះពីនាក់ប្តីប្រពន្ធ គឺមានតែកូនស្រីមួយនេះទេ ហើយកំពុង តែពេញស្រឡាញ់ ។ បច្ចុប្បន្ន សាកសពកុមារី ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ហេង នាង

សពកុមារីរងគ្រោះដែលត្រូវបុរសជាពូរថយក្រោយមិនមើលក្រោយក៏កិនធ្លាយខួរស្លាប់
(រូប dap)។

Related Articles

Back to top button
Close
Close