ព័ត៌មានជាភាសាខ្មែរ
-
រាជរដ្ឋាភិបាល ចេញសារាចរ ទប់ស្កាត់ ការឆ្លងរាលដាល ជំងឺផ្តាសាយបក្សី
ភ្នំពេញ៖ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៣នេះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចចេញសារាចរ ស្តីពីវិធានការត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាល ជំងឺផ្តាសាយបក្សី នៅគ្រាដែលជំងឺផ្តាសាយបក្សី H5N1 បានផ្ទុះឡើង នៅដើមឆ្នាំ២០១៣នេះ។
Read More » -
ក្រុមចោរប្រដាប់អាវុធ៣នាក់ ភ្ជង់ប្លន់ម៉ូតូ ពីស្ត្រីម្នាក់បានសម្រេច
ភ្នំពេញ៖ កាលពីវេលាម៉ោង ២០និង៤០នាទីយប់ ថ្ងៃទី២៨ ខែកុម្ភៈ និស្សិតឆ្នាំទី២ម្នាក់ ត្រូវក្រុមចោរមួយក្រុមមានគ្នា៣នាក់ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម ជិះម៉ូតូអាយខុន មិនស្គាល់ស្លាកលេខមួយគ្រឿង មកធ្វើសកម្មភាពភ្ជង់ប្លន់ម៉ូតូស្កូបពី នៅចំណុចផ្លូវលំ ក្រុមទី១៧ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានសម្រេច ជិះរត់គេចខ្លួនបាត់។
Read More » -
កំពុងជិះម៉ូតូត្រូវ គេជិះម៉ូតូមកធាក់ផ្តួលបណ្តាលឲ្យបោកក្បាលស្លាប់
ភ្នំពេញ៖ កាលពីវេលាម៉ោង ១១៖៥៥នាទី យប់ថ្ងៃទី២៨ ខែកុម្ភៈ យុវជនជានិសិត្សម្នាក់ ត្រូវជនបង្កជិះម៉ូតូចំនួន២គ្រឿងធាក់ផ្តួល នៅពេលដែលជិះម៉ូតូ មកជិតជនរងគ្រោះ បណ្តាយឲ្យបោកក្បាល និងរបាំងចែកទ្រូងផ្លូវ បណ្តាលឲ្យ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ស្ថិតនៅមុខរោងចក្រ គង់ហុង តាមផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
Read More » -
បច្ចុប្បន្ន កម្ពុជាមានព្រះសង្ឃសរុប ៥៣.២៥៧ អង្គ
ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីបិទអនុសំវច្ឆរ មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី ២១នៅសាល សន្និសីទចតុមុខ កាលពីថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា សព្វថ្ងៃនេះប្រទេសកម្ពុជា មានព្រះសង្ឃសរុប៥៣.២៥៧ អង្គ និង មានវត្តសរុបចំនួន៤.៥៥៣…
Read More » -
សាលាឧទ្ធរណ៍ចាប់ផ្តើមសើរើរឿងលើកលែងការចោទប្រកាន់លោកឈូក បណ្ឌិត
ភ្នំពេញ៖ កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៣ សាលាឧទ្ធរណ៍បានចាប់ផ្តើមបើកសវនាការលើបណ្តឹងទាស់របស់ព្រះរាជអាជ្ញារបស់សាលាដំបូងខេត្តស្វាយរៀងលើករណីជនជាប់ចោទឈ្មោះ ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតខេត្តស្វាយរៀងដែលបានប្រើអាវុធបាញ់បង្ករបួសធ្ងន់ធ្ងរដល់កម្មការនីចំនួន៣នាក់នៅរោងចក្រកៅវេ កាលពីខែ កុម្ភៈ ឆ្នាំ ២០១២ ។
Read More » -
ក្រុមចោរ ៣នាក់វាយប្លន់ អ្នករត់ម៉ូតូឌុបយកម៉ូតូទៅបាត់
ភ្នំពេញ៖ កាលពីវេលាម៉ោង ១២ និង៤៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកុម្ភៈ ក្រុមចោរមានគ្នា ៣នាក់បានវាយ បុរសរត់ម៉ូតូឌុបម្នាក់ ឲ្យរងរបួស បែកមុខ បែកមាត់ នៅផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ហើយប្លន់យក ម៉ូតូ ទៅបាត់ដោយសុវត្ថិភាព។
Read More » -
កម្មករសំណង់ម្នាក់រងរបួសធ្ងន់ដោយសារកម្មករសំណង់ដូចគ្នាកាប់នឹងពូថៅ
ភ្នំពេញ ៖ កាលពី វេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៦ ខែ កុម្ភៈ ស្ថិតនៅផ្ទះលេខ៤៨ ផ្លូវ លេខ១១០ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ បុរសម្នាក់ជាកម្មករសំណង់បានរងរបួសធ្ងន់ត្រង់ ក្បាល ដោយសារតែដៃគូជម្លោះរបស់ខ្លួន កាប់នឹង ពូថៅ ហើយជនដៃដល់ ត្រូវបានសមត្ថ កិច្ចចាប់ខ្លួនភ្លាមៗ…
Read More » -
ឃើញជនរងគ្រោះ ដេកម្នាក់ឯង ចូលលួចកាបូបលុយ
ភ្នំពេញ៖ កាលពីវេលាម៉ោង ១១ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ចោរលួចកាបូបយួរម្នាក់ ត្រូវ បានជនរងគ្រោះ និង ប្រជាពលរដ្ឋ នៅក្បែរ កន្លែងកើតហេតុ នាំគ្នាចាប់ក្របួចឱ្យសមត្ថ កិច្ច បន្ទាប់ពីរូបគេបានធ្វើសកម្មភាពលួចកា បូបយួរពីជនរងគ្រោះ ខណៈ ដែលជនរងគ្រោះកំពុងដេកតែម្នាក់ឯង នៅ ក្នុងផ្ទះលេខ២៨បេ ផ្លូវលេខ២២២…
Read More » -
បុរសម្នាក់មានជម្លោះជា មួយប្រពន្ធ ចងកសម្លាប់ ខ្លួន
ភ្នំពេញ៖ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ បុរសម្នាក់ចងកសម្លាប់ខ្លួនស្ថិតនៅក្នុងបន្ទប់ជួលលេខ៩តាម ផ្លូវលេខ៧០ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ តាមសាក្សីបានអះអាងថា ដោយសារតែទាស់សំដីគ្នាជាមួយប្រពន្ធ ។
Read More » -
ស្ត្រីម្នាក់ដើរឆ្លងផ្លូវ ដួលសន្លប់ដោយមិនដឹងមូលហេតុ
ភ្នំពេញ៖ កាលពីវេលាម៉ោង ៩និង៤៥ នាទីយប់ថ្ងៃទី២៦ ខែកុម្ភៈ ស្ត្រីម្នាក់ស្ពាយកាបូបដើរឆ្លងផ្លូវ ទៅដល់មុខគ្លីនិកធ្មេញហេលស៊ី ផ្ទះលេខ២៤០ ផ្លូវទេពផន សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។ ស្រាប់តែដួលសន្លប់ស្តូក ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន ។
Read More »