ឃើញ​ជន​រង​គ្រោះ ​ដេក​ម្នាក់​ឯង​ ចូល​លួច​កា​បូប​លុយ​

ភ្នំ​ពេញ៖ កាលពីវេលាម៉ោង ១១ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ​ចោរលួចកាបូបយួរម្នាក់ ត្រូវ បានជនរងគ្រោះ និង ប្រជាពលរដ្ឋ នៅក្បែរ កន្លែង​កើត​ហេតុ នាំគ្នាចាប់ក្របួចឱ្យសមត្ថ កិច្ច បន្ទាប់​ពី​រូប​គេ​បាន​ធ្វើ​សកម្មភាពលួចកា បូបយួរពីជនរងគ្រោះ ខណៈ ដែល​ជន​រង​គ្រោះ​កំពុង​ដេ​ក​តែ​ម្នាក់​ឯង នៅ ក្នុង​ផ្ទះ​លេខ២៨បេ ផ្លូវលេខ២២២ ក្រុមទី២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

​ជនសង្ស័យរូប នេះឈ្មោះមុំ សុជា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់​នៅ​ភូមិ​ដើម ស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌ​មាន​ជ័​យ ដោយឡែកជនរងគ្រោះឈ្មោះខៀវ ឈឿន ភេទ​ប្រុស អាយុ២៣ឆ្នាំ មុខរបរជាជាងអ៊ុត សក់ ស្នាក់នៅផ្ទះលេខ២៨បេ ផ្លូវលេខ២២២ ជា​កន្លែង​កើត​ហេតុនោះ ។

​សមត្ថកិច្ចមូលដ្ឋាន បាន​ឲ្យ​ដឹង​ថា មុនពេលកើត ហេតុជនរងគ្រោះនិងមិត្ដភក្ដិពីរនាក់ទៀត កំពុង​ដេកនៅក្នុងផ្ទះ ប៉ុន្ដែមិត្ដភក្ដិម្នាក់បាន ចេញ​ទៅផ្ទះម្ដាយរបស់ខ្លួននៅខណ្ឌទួលគោក ដោយ​ទាញ​ទ្វារផ្ទប់ មិនបានដាក់គន្លឹះពេល នោះជនសង្ស័យខាងលើ បានចូលទៅក្នុងបន្ទប់ លួច​កា​បូបយួរ ​បំណងរត់គេចខ្លួន ប៉ុន្ដែជនរងគ្រោះ ដឹងទាន់ បានស្រែកឆោឡោ ហើយពេលនោះ ជន​សង្ស័យ​បាន​ទម្លាក់កាបូបចោល រួចរត់ មក​ដល់ផ្លូវលេខ២៤០ កែងផ្លូវលេខ៦៣ ក៏ ត្រូវ​ជន​រង​គ្រោះ​និង​អ្នក​ជិត​ខាង ចាប់ខ្លួន ប្រគល់ឱ្យសមត្ថកិច្ច ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវ បានឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាន នគរ​បាល​ខណ្ឌ​ដូន​ពេញ ដើម្បីកសាងសំណុំ រឿង​បញ្ជូន​ទៅ​តុលាការ ៕

Hong-0338

Related Articles

Back to top button
Close
Close