កម្មករ​សំណង់​ម្នាក់​រង​របួស​ធ្ងន់​ដោយ​សារ​កម្មករ​សំណង់​ដូច​គ្នា​កាប់​នឹង​ពូថៅ​

ភ្នំពេញ ៖ កាលពី វេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៦ ខែ កុម្ភៈ​ ស្ថិតនៅផ្ទះលេខ៤៨ ផ្លូវ លេខ​១១០ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូន​ពេញ ​បុរសម្នាក់ជា​កម្ម​ករ​សំ​ណង់បាន​រងរបួសធ្ងន់ត្រង់ ក្បាល ដោយសារតែដៃគូជម្លោះរបស់ខ្លួន កាប់នឹង ពូថៅ ​ហើយ​ជនដៃដល់​ ត្រូវ​បាន​សមត្ថ កិច្ច​ចាប់​ខ្លួនភ្លាមៗ ក្រោយកើតហេតុ ខណៈ ដែលជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យ ។

បើតាមសមត្ថកិច្ចជនរងគ្រោះ ដែលត្រូវ បានដៃគូជាកម្មករសំណង់ដូចគ្នា កាប់នឹងពូថៅ ចំក្បាល​ឈ្មោះហុង ចំរើន អាយុ២៤ឆ្នាំ រីឯ ជន​ដដៃ​ដល់ឈ្មោះរស់ ចាន់ដារា អាយុ២៣ ឆ្នាំ ត្រូវ​បាន​កម្លាំង​នគរបាលប៉ុស្ដិ៍ស្រះចក ចាប់ខ្លួនបានភ្លាមៗ ក្រោយកើតហេតុ ។

យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បាន បញ្ជាក់ពីមូលហេតុពិតប្រាកដ ដែលនាំឱ្យពួក គេ​ទាំង​ពីរ​នាក់ប្រើអំពើហិង្សាដាក់គ្នាឡើយ។ បច្ចុប្បន្ន​ជនរងគ្រោះ ត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯ ជនដៃត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ននៅ អធិការ​​ដ្ឋានន​គរ​បាល​ខណ្ឌ​ដូន​ពេញ ដើម្បី កសាង​សំ​ណុំរឿងបញ្ជូនទៅតុលាការ៕ ហេង នាង​

Hong-0337

Related Articles

Back to top button
Close
Close