ព័ត៌មាន​ជា​ភាសា​ខ្មែរ

  • លោក ​ហ៊ុន​ សែន​ រំឭក​ពីវិស័យ​ អត្ថិ​ភាព ​ដែល​ជា​យុទ្ធ​សាស្ត្រ​ របស់​រដ្ឋា​ភិបាល​

    ភ្នំពេញ​៖ ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ ដល់​និស្សិត​ពី​សកល​វិទ្យាល័យ​ភ្នំពេញ​អន្តរ​ជាតិ (PPIU) ឯវិទ្យា​សា្ថន​ជាតិ​អប់រំ​កាល​ពីព្រឹក​ថ្ងៃទី​២៦ កុម្ភៈ​នេះ​ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​​ បាន​រំឭក​ឡើង​វិញ​ពី​វិស័យ​អត្ថិ​ភាព ដែល​ជា​យុទ្ធ​សាស្ត្រ របស់​រដ្ឋាភិបាល នា​ពេល​កន្លង​ទៅ​។

    Read More »
  • ក្រសួង​សុខា​ភិបាល​ប្រកាស​អាសន្ន​ ពី​ជម្ងឺ​គ្រុន​ផ្ដា​សាយ​បក្សី​

    ភ្នំ​ពេញ៖ ក្រសួង​សុខាភិបាល​​​កម្ពុជា​​ បាន​​ធ្វើ​​កា​រ​​ប្រកាស​​ជា​​សាធារណៈ ​នា​ថ្ងៃ​ទី២៦ កុម្ភៈ ២០១៣​ នៅ​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់​ ឲ្យ​ពលរដ្ឋ ​​មាន​ការ​ប្រុង​ប្រយ័ត្ន ខ្ពស់​ចំពោះ​ជម្ងឺ​គ្រុន​ផ្ដា​សាយ​បក្សី  ឬ  (H5N1) ដោយ​ប្រជាពលរដ្ឋត្រូវតែប្រុង ប្រយ័ត្នចំពោះការប៉ះពាល់បក្សីងាប់។

    Read More »
  • យុវតី​ពីរ​នាក់​រង​របួស​ដោយ​សារ​ជិះ​ម៉ូតូ​បុក​រថ​យន្ត​

    ភ្នំពេញ​៖​ កាលពី​វេលា​ម៉ោង​១៣​និង​១០​នាទី​ថ្ងៃទី​២៦ កុម្ភៈ គ្រោះ​​​​​​​ថ្នាក់​មួយ​បាន​កើតឡើង​ដោយសារតែ​រថយន្ត​មួយ​គ្រឿង​បុក​គ្នា ​ជាមួយ និង​ម៉ូតូ​មួយ គ្រឿង​ទៀត នៅ​ចំណុច​ផ្លូវ​លេខ​២៣២​កែង​និង​ផ្លូវ​លេខ​១០៥ ស្ថិត​ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា​ បណ្ដាល​ឲ្យ​យុវតី​ពីរ​នាក់​បាន​រង របួស​ស្រាល ។​ ​

    Read More »
  • ស្ដ្រី​ម្នាក់​ត្រូវ​បុរស​ អនា​គត​ជា​ប្ដី​ ចាក់​ និង​វាយ​ខ្វេះ​ភ្នែ​ក​

    ភ្នំពេញ ៖ កាលពីល្ងាច ថ្ងៃទី២៥ ខែកុម្ភៈ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា ​ស្ដ្រីម្នាក់ត្រូវបាន​បុរស​អនាគតជាប្ដី​ របស់ខ្លួន ចាក់​និង​វាយ ព្រមទាំងយក ដៃខ្វេះភ្នែករង របួសយ៉ាងទំហំ ត្រូវ​បាន​សាច់ញាតិ និងក្រុម គ្រួសារ ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យកាល់ ម៉ែត​ភ្លាមៗ។

    Read More »
  • គ្រោះ​ថ្នាក់​ចរាចរ​ក្នុង​ថ្ងៃ​ទី​២៥​ កុម្ភៈ​ ស្លាប់​មនុស្ស​ ៣នាក់​ រ​ង​របួស​ធ្ងន់​ និង ​ស្រាល ​២០​នាក់​

    ភ្នំពេញ ​៖ ​តាម​ការ​ឲ្យ​ដឹង​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ ករណី​គ្រោះថ្នាក់​ចរាចរ ​កើតឡើង​នៅ​ទូទាំង​ប្រទេស ​១៥​លើក (​យប់ ៨​លើក​) កាល​ពី​ថ្ងៃទី​២៥ ​ខែកុម្ភៈ ​ឆ្នាំ​២០១៣​ក ន្លង​ទៅ​នេះ​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ ៣​នាក់​ (​ស្រី​២​នាក់​) របួស​ធ្ងន់ ១១​នាក់​ (​ប្រុស​) របួស​ស្រាល…

    Read More »
  • ស៊ែរ​ប៊ី ​យល់ព្រម​លុប​បំណុល​ដែល​កម្ពុជា​ជំពាក់​

    ភ្នំ​ពេញ​៖ នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ ២០១៣នេះ​ ប្រមុខការ​ទូត​កម្ពុជា​ និង​ស៊ែរប៊ី​ អតីត​ប្រទេស​យូហ្គោស្លាវី​ ​​ បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​ប្រទេស​អឺរ៉ុប​ប៉ែក​ខាង​កើត​មួយ​នេះ​ បាន​យល់​ព្រម​លុប​បំណុល​ដែល​កម្ពុជាជំពាក់​ប្រមាណ​១លានដុល្លារ​ នា​ទសវត្សរ៍​ឆ្នាំ​១៩៦០។

    Read More »
  • ​បុរស​ម្នាក់​ទៀត​បាន​ស្លាប់​ដោយ​សារ​ជំងឺ​ផ្ដា​សាយ​បក្សី​

    ភ្នំ​ពេញ៖ កាលពី​វេលាម៉ោង ១១ និង៤៦នាទីយប់ថ្ងៃទី២៥ ខែ​កុម្ភៈ​ បុរស​ម្នាក់​ទៀត​​​ដែល​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បញ្ជាក់​ថា​ បាន​ស្លាប់​ដោយ​សារ​​ជំងឺ​ផ្តាសាយ​បក្សី H5N1 នៅ ​មន្ទីរ​ពេទ្យ​កាល់ម៉ែត បន្ទាប់​ពី​ក្រុម​គ្រូ​ពេទ្យ​បាន​ព្យាយាម​ជួយ​សង្គ្រោះ​អស់​ រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ​នោះ។

    Read More »
  • ជិះ​ម៉ូតូ​គេច​ពី​ម៉ូតូ​ជ្រុល​ទៅ​បុក​គូទ​រថ​យន្ត​ដួល​សន្លប់​ស្តូក​ស្តឹង​

    ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ១០​និង​៤៥​នាទី​ព្រឹក ថ្ងៃទី​២៦ ខែ​កុម្ភៈ​ ពីរ​នាក់​បងប្អូន​ជិះ​ម៉ូតូឌុប​គ្នា​ ហើយ​​បាន​គេច​ពី​​ម៉ូតូ​មួយ​គ្រឿង​ ជ្រុល​ទៅបុក​គូទ​រថយន្តពេញ​ទំ​ហឹង​ បណ្ដាល​ឲ្យ​នារី​ត្រូវជា​បងស្រី​យុវជន​អ្នក​ឌុប ​សន្លប់​ស្ដូកស្ដឹង ​ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ។

    Read More »
  • បុរស​ម្នាក់​ត្រូវ​រថ​យន្ដ​ដឹក​អំបិល​កិន​ខ្ទេច​ក្បាល​ស្លាប់​

    ភ្នំពេញ​ ៖​ កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ព្រលឹម​ ថ្ងៃ​ទី​២៦​ ខែកុម្ភៈ កម្មករ​លី​អំបិល​ម្នាក់​​​ធ្លាក់​ពីលើ​រថយន្ដ​ ចូល​ក្រោម​កង់​ក្រោយកិន​ខ្ទេច​ក្បាល​ ស្លាប់​ភ្លាមៗនៅ​កន្លែង​កើតហេតុ​ ស្ថិត​នៅចំណុចគល់​ស្ពានព្រះមុនីវង្ស​ចាស់​ផ្នែកខាងកើត​ ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​២​ ខណ្ឌមានជ័យ​ ។​

    Read More »
  • សមត្ថ​កិច្ច​បង្ក្រាប​បាន​ ក្រុម​ចោរ​ប្លន់​ ២​នាក់​

    ភ្នំពេញ៖​ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ​ក្រុម​ចោរ​មួយ​ក្រុម​បាន​ចូល​ ធ្វើ​សកម្មភាព​ភ្ជង់​និង​វាយ​​ ប្លន់​សន្តិសុខ​ និង​អ្នកបើកបរ​រថយន្ត​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បណ្ដាល​ឲ្យ​រង​របួស ស្ថិត​នៅ​​សាខា​ក្រុមហ៊ុន​មិត​ហ្វូ​ន​ ​​ផ្លូវជាតិ​លេខ​៥​ ​ភូមិ​កណ្ដាល​ សង្កាត់​ព្រែក​ព្នៅ​ ខណ្ឌ​សែន​សុខ​​​​ រួច​បើករថយន្ត​គេចខ្លួន​ប្រមាណ​១គីឡូ​ម៉ែត្រ ​ក៏​ត្រូវ​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​​ ២​នាក់​។

    Read More »
Back to top button
Close
Close