ជិះ​ម៉ូតូ​គេច​ពី​ម៉ូតូ​ជ្រុល​ទៅ​បុក​គូទ​រថ​យន្ត​ដួល​សន្លប់​ស្តូក​ស្តឹង​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ១០​និង​៤៥​នាទី​ព្រឹក ថ្ងៃទី​២៦ ខែ​កុម្ភៈ​ ពីរ​នាក់​បងប្អូន​ជិះ​ម៉ូតូឌុប​គ្នា​ ហើយ​​បាន​គេច​ពី​​ម៉ូតូ​មួយ​គ្រឿង​ ជ្រុល​ទៅបុក​គូទ​រថយន្តពេញ​ទំ​ហឹង​ បណ្ដាល​ឲ្យ​នារី​ត្រូវជា​បងស្រី​យុវជន​អ្នក​ឌុប ​សន្លប់​ស្ដូកស្ដឹង ​ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ។

​ពីរ​នាក់​បងប្អូន​ដែល​រងគ្រោះ​ខាង​លើ​នេះ នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។ ពួកគេ​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុ​ក ពណ៌​ទឹក​ប៊ិច ជិះ​តាម​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​បាន​បើក​ពីក្រោយ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក ហ្វ័​រ​រ៉េ​ន​ន័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2I-2871 ខណៈ​មកដល់​ចំណុច​កើតហេតុ​ខាងលើ ដោយសារតែ​ជនរងគ្រោះ​ជិះ​លឿន វ៉ា​ម៉ូតូ​មួយ​គ្រឿង​ទៀត ក៏​ជ្រុល​ល្បឿន​បុក​ចំ​គូទ​រថយន្ត ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​នារី​ជា​អ្នក​ជិះ​ពីក្រោយ ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់​សន្លប់​ស្ដូកស្ដឹង។

ក្រោយពេល​កើតហេតុ ភាគី​រថយន្ត​មិនបាន​ទាមទារ​សំណង​ពី​ភាគី​ម៉ូតូ​ដែល​បើក​បុក​គូទ​រថយន្ត​ ពីក្រោយ​នោះ​ទេ ដោយ​ភាគី​ទាំងសងខាង បាន​សម្រេច​យក​រថយន្ត​និង​ម៉ូតូ​ទៅ​ជួសជុល​រៀងៗ​ខ្លួន ចំណែក​នារី​រងគ្រោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​ធ្វើ​ចលនា ហើយ​បាន​ដឹងខ្លួន​ឡើងវិញ​៕ ហេង នាង

art15.1

Related Articles

Back to top button
Close
Close