ស្រវឹង​បើក​ម៉ូតូ ​ទៅ​​បុក​រថ​យន្ត​បណ្ដាល​ឲ្យ​អ្នក​ជិះ​​ម៉ូតូ​រង​របួស​ធ្ងន់​

ភ្នំពេញ៖ កាល​ពី​វេលា​ម៉ោង ៩ និង ៤៥នាទី​យប់​ថ្ងៃទី ២៦ ខែកុម្ភៈ ​បុរស ២នាក់​បាន​រងរបួស​ធ្ងន់​បន្ទាប់ពី​ជិះ​ម៉ូតូ ទៅបុក​ជាមួយនឹង​រថយន្ត ដែល​​បើកបរ បញ្ច្រាសទិស​គ្នា នៅ​ចំណុច​ខាង​ផ្ទះ​លេខ​៤៩៦ តាម​បណ្ដោយ​ផ្លូវ​លេខ២៧១ ស្ថិតក្នុង សង្កាត់​ផ្សា​ដើមថ្កូវ ខណ្ឌចំការមន។

មុនពេល​កើតហេតុ គេ​ឃើញ បុរសរងគ្រោះ​ខាងលើ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1Z- 9377 បើកបរ​តាម​​បណ្ដោយ​ផ្លូវ​លេខ២៧១ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ដោយ​បើកបរ​ក្នុង អាកា​រៈ​ស្រវឹងស្រា លុះ​មក​ដល់​ចំណុចកើតហេតុ ក៏​រេ​ចង្កូត​ទៅ​បុក​ជាមួយនឹង​រថយន្ត​បាញ់​ស៊ី ម៉​ង​ដ៏ មួយគ្រឿង​ម៉ាក​ហ៊ី​ណូ ពណ៌​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ 5A-0164 ដែល​បើកបរ បញ្ច្រាស់ទិស​នឹង​ម៉ូតូ បណ្ដាល​ឲ្យ​បុរស ២នាក់​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​សាមុយ​ដឹកយក ទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ រីឯ​អ្នកបើកបរ​រថយន្ត​បាន​រត់​គេច​ខ្លួនបាត់ ។

បច្ចុប្បន្ន រថយន្ត និង​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​យកទៅ​កាន់​ការិយាល័យ​នគរបាល​ចរាចរ ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ដោះស្រាយ​នា​ពេល​ក្រោយ ​៕ ហេង នាង​

drunk-drive-have-traffic-accident-with-car-2-27-2013-02drunk-drive-have-traffic-accident-with-car-2-27-2013-04drunk-drive-have-traffic-accident-with-car-2-27-2013-03

Related Articles

Back to top button
Close
Close