លើកកម្ពស់សុខភាពមាតា​​ និងទារកតាមរយៈការ​​ពង្រឹងសមត្ថភាពឆ្មប

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ សីហា ២០១២ស្អែកនេះគណៈកម្មការសម្របសម្រួលរួមគ្នាលើកទី២នឹងជួប ប្រជុំគ្នា នៅមជ្ឈមណ្ឌលគាំពាមាតា និងទារក ( ពេទ្យជប៉ុន ខាងជើងវត្តភ្នំ ) បន្ទប់លេខ៣២២ ក្រោម អធិបតី ភាពលោកវេជ្ជបណ្ឌិត អេង ហ៊ួត រដ្ឋលេខាធិការ ក្រសូង សុខាភិបាល សម្រាប់គម្រោងលើក កម្ពស់សុខភាពមាតា និងទារក តាមរយៈការអភិវឌ្ឍសមត្ថភាពឆ្មប ។

សេចក្តីប្រកាសរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា បានបង្ហាញថា គោលបំណង នៃកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួមគ្នា លើកទី២ នេះ គឺដើម្បី ចែករំលែក និងពិភាក្សាអំពីសកម្មភាពគម្រោង និងការខិតខំ ប្រឹងប្រែងអស់រយៈពេលពាក់កណ្តាល គម្រោងកន្លងមក ហើយនឹងការពិភាក្សាអំពីសកម្មភាពគម្រោងសម្រាប់គម្រោងបន្តបន្ទាប់ ទៀត។

គម្រោងនេះមានរយៈពេល៥ឆ្នាំ គឺបានចាប់ផ្តើមឡើងនៅក្នុងខែមីនា ឆ្នាំ២០១០ ហើយនឹងបញ្ចប់នៅ ក្នុងខែមីនា ឆ្នាំ២០១៥។ គោលបំណងចម្បងរបស់គម្រោងគឺ ពង្រឹងប្រព័ន្ធវគ្គបណ្តុះបណ្តាលឆ្មប ដែលមានសមត្ថភាព និងនិស្សិតឆ្មប ដើម្បីផ្តល់នូវមូល ដ្ឋានគុណភាពនៃការថែទាំអ្នកជំងឺ ហើយការ ប្រើប្រាស់សេវាថែទាំសុខភាពមាតា និងទារក តាមរយៈឆ្មបជំនាញ នឹងមានការកើន ឡើង៕

Related Articles

Back to top button
Close
Close