បុរស​ម្នាក់​ស្រវឹង​បើក​រថ​យន្ដ ​បុក​របាំង​ដែក​ចែក​ទ្រូង​ផ្លូវ​ខូច​​ខាត​ ៦​ផ្ទាំ​ង

ភ្នំពេញ ៖ កាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី ២៦ ខែកុម្ភៈ ​បុរស​ម្នាក់​ស្រវឹង ហើយ​បើក​រថ​យន្ដ ​បុក​របាំងដែកចែកទ្រូងផ្លូវបាក់​អស់​​បាក់ចំនួន ២ផ្ទាំង និងដួលចំនួន៤ផ្ទាំង ​ស្ថិតនៅលើមហា វិថី សហព័ន្ធរុស្សី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ ។

មុនពេល កើតហេតុ មានរថយន្ដកូរ៉ូឡាមួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2D-7969 បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហ ព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច លុះដល់ ចំណុច​កើត​ហេតុខាងលើ រថយន្ដក៏បានជ្រុល ទៅបុករបាំងដែកចែកទ្រូងផ្លូវ បណ្ដាល​ឱ្យ បាក់ចំនួន២ផ្ទាំង និងដួលចំនួន៤ផ្ទាំង ។

បើតាមសមត្ថកិច្ចអ្នកបើករថយន្ដដែល មានអាការៈស្រវឹងខាងលើនេះ មានឈ្មោះ ដាំ ភារុន ភេទ​ប្រុស អាយុ៤៧ឆ្នាំ មុខរបរជា មន្ដ្រី​យោ​ធា មានទីលំនៅផ្ទះលេខ២៧E2 ផ្លូវលេខ១៩ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ។

ក្រោយពីបានបង្កគ្រោះថ្នាក់ចរាចរ ខាងលើនេះ សមត្ថកិច្ចបានឃាត់រថយន្ដនិង អ្នកបើកបរ ហើយ​ពិនិត្យជាតិអាកុល បង្ហាញ ឱ្យឃើញថា អ្នកបើកបររូបនេះមានជាតិអា កុលក្នុងខ្លួន រហូត​ដល់​០,៦​៣​មិល្លីក្រាម ក្នុង មួយលីត្រខ្យល់ ដែល អាត្រាជាតិអាកុលនេះ តម្រូវ​ឱ្យ​សមត្ថ​កិច្ច​កសាង​សំណុំ​រឿង​បញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការ តាមផ្លូវច្បាប់៕ ហេង នាង

nak-453

nak-451

Related Articles

Back to top button
Close
Close