ព័ត៌មាន​ជា​ភាសា​ខ្មែរ

  • ផឹកស្រវឹងចាក់ប្រពន្ធ​ 2កាំបិតរបួសធ្ងន់

    ស្ត្រី​ម្នាក់​​​បានរង​របួស​ជា​ទម្ងន់​ដោយសារ​តែ​ប្តី​​ផឹក​ស្រា​ស្រវឹង​ ក៏​បង្ក​ជម្លោះ​​ដោយ​សារ​រឿង​ប្រចណ្ឌ​ ហើយ​បាន​ចាក់​ស្រ្តី​ជា​ប្រពន្ធ​​ចំនួន ​២​កាំ​បិត​​។ អំពើ​ហិង្សា​នេះបាន​កើត​ឡើង​កាលពី​​វេលា​ម៉ោង ​៦ និង​ ៣០​នាទី​​ល្ងាច​ថ្ងៃ​ ​២៩ មករា ​២០១២​ នៅ​​ភូមិ​អន្លង់​ក្រាញ់ ឃុំ​ពពក​ ស្រុក​ស្ទោង​ ​ហើយ​ក្រោយ​ពេល​កើត​ហេតុ​ជន​ដៃ​ដល់​បាន​ត្រូវ​​កម្លាំង​ប៉េអឹម​ស្រុកស្ទោង​ ចាប់​ឃាត់​ខ្លួន ។ លោក​​​ឃុន ប៊ុន​ហូរ ដែល​ជា​​មន្ត្រី​ប៉េ​អឹម​​ស្រុក​ស្ទោង​…

    Read More »
  • លទ្ធផលបោះឆ្នោតក្នុង​ខេត្តកំពង់ឆ្នាំងត្រូវបាន​បក្សសមរង្សីបដិសេធ

    លទ្ធផល​នៃ​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ក្នុង​ខេត្ត​កំ​ពង់​ ថ្ងៃ​ទី​២៩ មករា នៅ​ការិយាល័យ​បោះ​ឆ្នោត​លេខ​៧០០៣ត្រូវ​បាន​ប្រធាន​គណ​បក្ស​សម​រង្ស៊ី​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង​ប្រកាស​មិន​ទទួល​ស្គាល់ដោយ​ចោទ​ថា ដំណើរការ​រាប់​សន្លឹក​ឆ្នោត​មាន​ភាព​មិន​ប្រក្រតី។ ប្រធាន​គណ​បក្ស​សម​រង្ស៊ី​ប្រចាំ​ខេត្ត​កំពង់ឆ្នាំងលោក ដួង ចិន្ត្រា បាន​ឲ្យ​ដឹង​ថា គណ​បក្ស​សម​រង្ស៊ី​ខេត្ត​កំពង់ឆ្នាំង ប្រកាស​មិន​ទទួល​ស្គាល់​ចំ​ពោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ទេ។ ដោយលោក​បាន​​លើក​ឡើង​ថា ការ​បោះ​ឆ្នោត​នេះនៅមាន​ចំណុច​មិន​ប្រក្រតី​ជា​ច្រើនដូច​ជា​ការ​ខុស​គ្នា​រវាង​ចំនួន​គំនូស​លើ​ក្ដារ​ខៀន និង​ចំនួន​សន្លឹក​ឆ្នោត និង​ការ​រាប់​សន្លឹក​ឆ្នោត​លឿន​ពេក​ជា​ដើម៕

    Read More »
  • ឪពុកចាប់រំលោភកូនបង្កើត​ខ្លួនឯងអាយុ១៣ឆ្នាំ

    នៅ​ថ្ងៃ ២៦ មករា ២០១២ ស្ថិតនៅ​​ចំណុច ភូមិ ស្វាយស ឃុំ ត្រែង ស្រុក រតនៈមណ្ឌល ខេត្ត បាត់ដំបង​ មានបុរស​ចិត្ត​អប្រិយ​ម្នាក់​បាន​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​ទៅ​លើ​កូន​បង្កើត​ខ្លួន​ឯង​ដែល​ទើប​តែ​មាន​អាយុ​១៣​ឆ្នាំ​ខណៈ​ពេល​ដែល​នាង​កំពុង​ដេក​ក្នុង​អង្រឹង​។ ជនល្មើស ឈ្មោះ ប៉ូ ឆា ភេទ​ប្រុស អាយុ…

    Read More »
  • ការរំលោភបំពានលើពល​ការិនីកម្ពុជាកើនឡើង​គួរឲ្យព្រួយបារម្ភ

    មន្រ្ដី​អង្គការក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ​​និង​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​របាយ​ការណ៍​ផ្សេងៗ​គ្នា ​​ទាក់ទង​ទៅ​នឹង​ការ​រំលោភ​បំពាន​លើ​ពលការិនី​កម្ពុជា​នៅ​ ប្រទេស​ម៉ាឡេស៊ី ​ស្របពេល​ដែល​មិន​ទាន់​មាន​ដំណោះ​ស្រាយ​សម្រាប់​ជន​រងគ្រោះ​រហូត​ដល់​ស្លាប់ ​ក្នុង​ពេល​កំពុង​បម្រើ​ការងារ​នៅ​ទីនោះ​។ លោក​មឿង​ តុលា​ ប្រធាន​កម្ម​វិធី​ផែ្នក​សិទ្ធិ​ការងារ​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សហគមន៍​ បាន​ឲ្យ​ដឹង​ថា​ ចាប់​ពី​ខែ​តុលា​ឆ្នាំ​២០១១​រហូត​មក​ដល់​ពេល​នេះ​មជ្ឈមណ្ឌល​ទទួល​បាន​ពាក្យ​ បណ្តឹង​ចំនួន​៧០​ករណី​ អំពី​ការ​ទទួល​រង​ទារុណ​កម្ម​របស់​ស្ត្រី​បម្រើ​ការងារ​តាម​ផ្ទះ​នៅ​ប្រទេស​ ម៉ាឡេស៊ី​ ។ ចំ​ពោះ​បញ្ហា​នេះ​លោក​ស្រ្តី​​ មួរ​ សុខហួរ​ ដែលតំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ីបាន​ចាត់​ទុក​ថា​ អំពើ​ហិង្សា​លើ​ពលករ​ចំណាក​ស្រុក​…

    Read More »
  • ស្ត្រីនៅសហគមន៍បឹងកក់ ​ចាប់មុខរបរដេរកាបូប

    ក្នុង​រយៈពេល ៥ ឆ្នាំ ចុងក្រោយ គិត​ចាប់ពី​ឆ្នាំ​២០០៧ អ្នក​ភូមិ​បឹងកក់ ដែល​ភាគច្រើន​ជា​ស្ត្រី​ មានមុខ​របរ សម្រាប់​ចិញ្ចឹមជីវិត ដូចជា លក់ដូរ មាន​ផ្ទះ​ជួល និង​ចេញពី​ភូមិ ទៅ​ធ្វើ​ការងារ​នៅ​ក្រុមហ៊ុន ជាដើម​។ ប៉ុន្តែ​ មុខរបរ​របស់​ស្ត្រី​នៅ​បឹង​កក់ បាន​បាត់បង់​អស់​ហើយ ដោយសារ​តែ​វក់វី រវល់​នឹង​ការ​តវ៉ា​រឿង​ជម្លោះ​ដីធ្លី​។…

    Read More »
  • អ្នកផ្ទុកមេរោគអេដស៍បារម្ភ​ពីបញ្ហាសុខភាពពេលត្រូវ​​គេបណ្តេញចេញ

    នៅ​ថ្ងៃ ​២៥ មករា ២០១២ តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ បាន​ស្នើសុំ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ជួយ​ដោះស្រាយ និង​ស្វែង​រក​លំនៅ​សមរម្យ​ជូន​ប្រជាពលរដ្ឋ​បុរី​កីឡា​ ដែល​ផ្ទុក​មេរោគ​អេដស៍ ​ប្រមាណជាង ៣០​គ្រួសារ។ បច្ចុប្បន្នប្រ​ជា​ពលរដ្ឋ​បុរី​កីឡា​…

    Read More »
  • អង្គការសិទ្ធិមនុស្សអំពាវ​នាវដល់រដ្ឋាភិបាលកម្ពុជា​ឲ្យបញ្ឈប់ការចេញ

    ក្រុមអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ រួមទាំង​សហគមន៍​ជនរងគ្រោះបុរីកីឡា​ បាន​អំពាវ​នាវ​​ដល់​រដ្ឋាភិបាល​កម្ពុជា  ឲ្យ​បញ្ឈប់​ការបណ្តេញ​ប្រជាពលរដ្ឋ​ពីលំនៅឋាន​ទាំងបង្ខំ ក្នុង​រឿង​ជម្លោះ​ដីធ្លី កាល​ពី​ថ្ងៃ​ទី​ ២៤ មករា ២០១២។ ក្នុងនាម​ជា​ប្រធាន​អាស៊ាន តាម​សង្គម​ស៊ីវិល កម្ពុជា​គួរ​តែ​គោរពច្បាប់ និង​លើក​កម្ពស់​សិទ្ធិ​មនុស្ស ដោយ​បញ្ឈប់ ការបណ្តេញ​ប្រជា​ពលរដ្ឋ​ពីលំនៅឋានទាំងបង្ខំ និង​ដោះលែង​ប្រជា​ជន​បុរី​កីឡា ៧ នាក់ ដែល​ត្រូវបាន​ចាប់​ឃុំខ្លួន…

    Read More »
  • កម្មការិនីរោងចក្រ ឃីង ហ្វឺស ៦០ដួលសន្លាប់

    នៅ​ថ្ងៃ​ទី​២៤​ មក​រា​ ២០១២ កម្មការិនី ​៦០​នាក់ ​នៅ​រោងចក្រ ឃីង ហ្វឺស ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ ក្រុង​ភ្នំពេញ បាន​ត្រូវ​រថយន្ត​របស់​រោងចក្រ​​ដឹក​ជញ្ជូន​មក​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត​ភ្លាមៗ បន្ទាប់​ពី​​បាន​ដួល​សន្លប់​ជា​បន្ត​បន្ទាប់។ អ្នកស្រី ទេស ស៊ីថន ​ដែល​ជា​ជំនួយការ​រដ្ឋបាល​នៃ​រោងចក្រ​បាន​និយាយថា មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​មាន​កម្ម​ការិនី​ពុល​ដួល​សន្លាប់​នេះអាចបណ្តាល​មក​ពី​ការ​លាបថ្នាំ​លាយជាមួយ​ស៊ីម៉ងត៍​​ក្នុង​ការ​ចាក់​សាប ទើប​ធ្វើ​ឲ្យ​មាន​ក្លិន​មិន​ល្អ ទើប​បង្ក​ឲ្យមាន​ការ​ពុល​ដល់​កម្មការិនី។ កម្មការិនីម្នាក់​​ឈ្មោះ…

    Read More »
  • វិស័យសុខាភិបាលមិនល្អ​បង្កឲ្យគ្រោះថ្នាក់​​សម្រាប់សង្គម

    បច្ចុប្បន្នសុខភាព​សាធារណៈ​នៅ​កម្ពុជា​​ ​គឺជា​បញ្ហា​ប្រឈម​មួយ​ក្នុង​ចំណោម​បញ្ហា​ប្រឈម​ធំៗ​ជាច្រើន​ ដែល​បង្កឲ្យ​មាន​​គ្រោះថ្នាក់​ធំធេង​សម្រាប់​សង្គម។​ ​​ ចំ​ពោះ​ប្រជាពល​រដ្ឋ​​ខ្មែរ​ក្រីក្រ​នៅកម្ពុជា​​​ពេលដែល​​មាន​​ជំងឺ​​ធ្ងន់ធ្ងរ​ម្តងៗគ្មាន​លទ្ធភាព​ចេញ​ទៅ​ព្យាបាល​នៅ​ក្រៅ​​ប្រទេស​ គឺ​កំពុង​ប្រឈម​នឹង​បញ្ហា​មិន​ប្រាកដ​ប្រជា​នៃវិជ្ជា​សុខាភិបាល​ក្នុង​ស្រុក។ ​ ម្យ៉ាង​ទៀត​ការ​ព្យាបាល​មិន​សូវ​មាន​ប្រសិទ្ធិភាព ហើយ​​មាន​តម្លៃ​ខ្ពស់ និង​ភាព​​អនាធិប​តេយ្យ​​ក្នុង​ការ​ឃោសនា ​និង​ដាក់​លក់​ថ្នាំ​ពេទ្យ​ ឬ​ផលិតផល​ទាក់ទង​នឹង​សុខភាព​កំពុង​កើត​មាន​ពេញ​បន្ទុក។​ ក្រៅ​ពី​នោះ​ គ្រូពេទ្យ​មួយចំនួនបាន​បំភ្លេច​ចោល​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈជា​គ្រូ​ពេទ្យ​​ ដោយ​​សម្លឹង​ឃើញ​ប្រាក់​ជាធំ ​ទាំងនេះ​ហើយ​ដែល​ជា​គ្រោះថ្នាក់​ដ៏​ធំធេងសម្រាប់​សង្គម​កម្ពុជា៕

    Read More »
  • ជាង​ ៥ លាន​ដុល្លារ សម្រាប់កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​

    បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​បាន​ឲ្យ​ដឹង​មុន​នេះ​ថា សហរដ្ឋអាមេរិក​បាន​ផ្ដល់​ជំនួយ​ប្រមាណ​ ៥,៤ លាន​ដុល្លារ​អាមេរិក សម្រាប់​​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ជំហាន​ទី​២ ដែល​ត្រូវ​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ១៩ មករា នេះ។ កម្មវិធី​នេះ​មាន​រយៈពេល ៤ ​ឆ្នាំ ដោយ​បង្កើត​ឡើង​ក្នុង​គោល​បំណង​ដើម្បី​គាំទ្រ​ដល់​មន្ត្រី​រដ្ឋាភិបាល​កម្ពុ​ជា និង​សង្គម​ស៊ីវិល​ក្នុង​ការ​សម្របសម្រួល និង​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់​នៅ​កម្ពុជា៕

    Read More »
Back to top button
Close
Close