ឪពុកចាប់រំលោភកូនបង្កើត​ខ្លួនឯងអាយុ១៣ឆ្នាំ

នៅ​ថ្ងៃ ២៦ មករា ២០១២ ស្ថិតនៅ​​ចំណុច ភូមិ ស្វាយស ឃុំ ត្រែង ស្រុក រតនៈមណ្ឌល ខេត្ត បាត់ដំបង​ មានបុរស​ចិត្ត​អប្រិយ​ម្នាក់​បាន​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​ទៅ​លើ​កូន​បង្កើត​ខ្លួន​ឯង​ដែល​ទើប​តែ​មាន​អាយុ​១៣​ឆ្នាំ​ខណៈ​ពេល​ដែល​នាង​កំពុង​ដេក​ក្នុង​អង្រឹង​។

ជនល្មើស ឈ្មោះ ប៉ូ ឆា ភេទ​ប្រុស អាយុ ៤១ ឆ្នាំ មុខរបរ​ធ្វើ​ចំការ ស្នាក់នៅ​ភូមិ​កើតហេតុ ​ខាង​លើ បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​កូនស្រី​បង្កើត​ខ្លួនឯង​ឆ្មោះ​ ឆ. ស.គ ភេទ​ស្រី អាយុ១៣ ឆ្នាំ។

នៅ​ពេលដែល​ធ្វើ​សកម្មភាព​ត្រូវ​បាន​ម្ដាយ​មក​ទាន់​ ហើយ​​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ប៉េអឹម​។​ពេល​នេះ​ជនល្មើសត្រូវ​បាន​បញ្ជូន​មក​ទីបញ្ជាការ​ប៉េអឹម​ ខេត្ត​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់៕

Related Articles

Back to top button
Close
Close