ព័ត៌មានជាភាសាខ្មែរ
-
ពេទ្យឆ្មបម្នាក់រងការចោទប្រកាន់បង្កើតកូនគេហើយយកទៅលក់
ពេទ្យឆ្មបម្នាក់ធ្វើការនៅពេទ្យជប៉ុនត្រូវជនរងគ្រោះដាក់ពាក្យ បណ្ដឹងបន្ទាប់ពីបង្កើតកូនឲ្យគេហើយយកកូននោះទៅលក់ដោយសារគ្នា ក្រីក្រពុំទាន់មានលុយបង់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១ មករា ២០១២។ ម្ដាយទារករងគ្រោះឈ្មោះ ស្រី សៅរី អាយុ ៣២ឆ្នាំ រស់នៅផ្ទះជួល លេខ ៣៦៩ ផ្លូវ ៩៩ ក្រុមទី១៦…
Read More » -
ឥទ្ធិពលវប្បធម៌ចិនវាយលុកចូលដល់ឫសកែវសង្គមវប្បធម៌ខ្មែរ
ប្រទេសកម្ពុជា បច្ចុប្បន្ននេះ កំពុងទទួលយកប្រពៃណីចិនយ៉ាងពេញទំហឹង បើទោះបីជាបុណ្យចូលឆ្នាំចិន មិនត្រូវបានរដ្ឋាភិបាលចាត់ទុកថា ជាថ្ងៃបុណ្យជាតិក៏ដោយ ក៏សាលារៀនរដ្ឋ ទីផ្សារ ក្រសួង មន្ទីររដ្ឋាភិបាលមួយចំនួន ក៏នៅតែបានបិទទ្វារក្នុងពេលចូលឆ្នាំចិនម្ដងៗ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយថា ក្រោមការដឹកនាំរបស់លោក មិនអាចទប់ស្កាត់ឥទ្ធិពលវប្បធម៌ចិន ដែលកំពុងវាយលុកចូលដល់ឫសកែវសង្គមវប្បធម៌ខ្មែរយ៉ាងពេញទំហឹងដូច សព្វថ្ងៃនេះបានទេ។ ចំពោះបញ្ហានេះលោកនាយករដ្ឋមន្ត្រី…
Read More » -
អ្នកភូមិបុរីកីឡា ៥នាក់ត្រូវចាប់ខ្លួន និងពីរនាក់ទៀតដួលសន្លប់
អ្នកភូមិបុរីកីឡាប្រហែល ៥០នាក់បានផ្ទុះអំពើហិង្សាជាសមត្ថកិច្ចក្រុងភ្នំពេញ នៅមុខសាលាក្រុងភ្នំពេញ ក្នុងពេល ដែលធ្វើបាតុកម្មដើម្បីទាមទារឲ្យអភិបាលសាលារាជធានីភ្នំពេញ អន្តរាគមន៍ទៅក្រុមហ៊ុនផានអ៊ីម៉ិច ឲ្យសងការខូចខាតពីការបណ្ដេញពួកគាត់ចេញពីលំនៅ។ ខណៈពេលផ្ទុះហិង្សានោះមានអ្នកភូមិបុរីកីឡា ៥នាក់ ត្រូវអាជ្ញាធរចាប់ខ្លួន និងពីរនាក់ផ្សេងទៀតបានដួលសន្លប់នៅក្នុងយុទ្ធនាការរបស់អាជ្ញាធរ បង្ក្រាបអ្នកភូមិបុរីកីឡា ដែលនាំគ្នាតវ៉ានៅមុខសាលារាជធានីភ្នំពេញ នៅថ្ងៃទី០១ កុម្ភៈ ២០១២។ លោក អំ សំអាត ប្រធានផ្នែកស៊ើបអង្កេតអង្គការលីកាដូ…
Read More » -
បុរសចំណាស់ម្នាក់ឲ្យតែផឹកស្រវឹងកើតរោគប្រចណ្ឌវាយខាំប្រពន្ធ
បុរសចំណាស់ម្នាក់ឲ្យតែផឹកស្រវឹងតែងកើតរោគប្រចណ្ឌផ្តេសផ្តាស នៅពេលឃើញប្រពន្ធនិយាយជាមួយបុរសអ្នកជិតខាងក៏ផ្ទុះហិង្សាភ្លាម ដោយប្រើកំណាត់ឬស្សីវាយប្រពន្ធ ព្រមទាំងចាប់ខាំធ្វើឲ្យរបួសស្ទើរសុសសាច់។ ដោយទ្រាំនឹងទង្វើររបស់ប្តីដែលប្រើអំពើហិង្សាបែបនេះជាញឹកញាប់ពេកស្ត្រីជាប្រពន្ធក៏សម្រេចចិត្តប្តឹងប៉ូលិសឲ្យធ្វើការឃាត់ខ្លួនទៅតាមនីតិវិធីច្បាប់ចុះ ព្រោះធ្វើបាកគាត់ច្រើនលើកច្រើនសាណាស់ទ្រាំលែងបានទៀតហើយ។ លោក នៅ ប៊ុនណា នាយផ្នែកព្រហ្មទណ្ឌប៉ូលិសស្រុកស្អាងបានឲ្យដឹងថា បុរសជាប្តីដែលត្រូវខ្លួននោះមានឈ្មោះ ស្រ៊ី សុខា អាយុ ៤៥ឆ្នាំ ចំណែកស្ត្រីដែលរងគ្រោះជាប្រពន្ធមានឈ្មោះ ចាន់ ថា អាយុ ៤៤ឆ្នាំរស់នៅភូមិព្រែកស្លែង…
Read More » -
ការរួមគ្នាជួយកាក់បន្ថយអំពើហិង្សាក្នុងគ្រួសារ
ដោយ លីម ម៉េងអ៊ី បើទោះបីជារហូតមកដល់ឆ្នាំ ២០១១ អង្ការ GIZ និងក្រសួងកិច្ចការនារីបានបង្ហាញថា អំពើហិង្សាក្នុងគ្រួសារមានការធ្លាក់ចុះក៏ដោយ ក៏ប្រទេសកម្ពុជានៅតែចាត់ទុកបញ្ហានេះជាជំងឺសង្គមដ៏រាំរៃមួយ។ លោកស្រី គា សុផល ទីប្រឹក្សាផ្នែកច្បាប់នៅសមាគមអាដហុកបានបង្ហាយថា នៅឆ្នាំ២០១១ មានអំពើហិង្សាប្រមាណ ៤៣៦ ករណីហើយក្នុងនោះភាគច្រើនបង្កឡើងដោយគ្រឿងស្រវឹង។ លោកស្រី បានបន្តថា…
Read More » -
បញ្ហាជម្លោះដីធ្លីធ្វើឲ្យប៉ះពាល់ជីវភាពប្រជាពលរដ្ឋ
ក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជាបានចេញផ្សាយរបាយការណ៍សិក្សាមួយ អំពីករណីជម្លោះដីធ្លីពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ច ដែលប៉ះពាល់ ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋច្រើនរាប់ម៉ឺនគ្រួសារគួរឲ្យព្រួយបារម្ភបំផុត។ របាយការណ៍សិក្សាអំពីករណីជម្លោះដីធ្លីនៅកម្ពុជាពីឆ្នាំ ២០០៧ដល់ឆ្នាំ ២០១១ បានរកឃើញថា មានករណីវិវាទដីធ្លី ២២៣ករណី ដែលបានរាយការណ៍តាមបណ្តាញសាធារណៈនៅក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ ហើយប៉ះពាល់ដល់ប្រជាពលរដ្ឋ ៤៧៣៤២គ្រួសារ។ លោកស្រី ជរ ច័ន្ទធីតា អ្នកសម្របសម្រួលគម្រោងនៃមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា បាននិយាយថា ចំពោះករណីជម្លោះដីធ្លី បានធ្វើឲ្យប្រជាពលរដ្ឋប្រឈមនឹងការបាត់បង់ដីក្នុងការធើ្វស្រែ…
Read More » -
លោកហ៊ុន សែនបញ្ជាឲ្យបញ្ជូនអ្នកបាញ់ពលរដ្ឋមកផ្តន្ទាទោស
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានទៅលោកឧកញ៉ា ណា ម៉ារឌី ម្ចាស់ក្រុមហ៊ុន ធីធីវ៉ាយ ចំពោះទង្វើរបស់កម្លាំងប្រដាប់អាវុធការពារក្រុមហ៊ុន ដែលបានបាញ់ប្រជាពលរដ្ឋរស់នៅឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ ឲ្យរងរបួសលើករណីជម្លោះដីធ្លីកន្លងមក។
Read More » -
ការអនុវត្តច្បាប់ប្រឆាំងអំពើហិង្សាក្នុងគ្រូសារមិនទាន់រឹងមាំ
ដោយ កញ្ញា ផល សុវណ្ណវត្តី ភ្នំពេញ៖ មន្ត្រីអ្នកច្បាប់ប្រចាំអង្គការអាដហុកកាលពីពេលថ្មីៗនេះបានថ្លែងប្រាប់ក្រុមអ្នកកាសែតនិងក្រុមនិសិត្សសារព័ត៌មានថា ទាំងអស់១៥នាក់ អំពីការអនុវត្តច្បាប់អំពើហិង្សាក្នុងគ្រួសារថា ការអនុវត្តន៍ច្បាប់ទាក់ទិននឹងអំពើហិង្សាក្នុងគ្រួសារមិនទាន់មានប្រសិទ្ធភាពនៅឡើយទេ។ ថ្លែងនៅក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការស្វែងរកការគាំទ្រលើការបង្រ្កាបអំពើហិង្សាក្នុងគ្រួសារតាមរយៈសារព័ត៍មានបែបចាស់និងបែបថ្មី» នាព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១១២ កន្លងមកក្នុងរាជធានីភ្នំពេញ លោកស្រី គា សុផល មេធាវីមកពីអង្គការអាដហុក…
Read More » -
ពលរដ្ឋពីរនាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធរឿងដណ្តើមអាវុធពីសមត្ថកិច្ច
នៅថ្ងៃ ៣១ មករា ២០១២ ប្រជាពលរដ្ឋនៅជុំវិញតំបន់បឹងប្រាំ ស្រុកបរវេល ខេត្តបាត់ដំបង បានលើកគ្នាជិះគោយន្តដង្ហែមកកាន់សាលាខេត្ត ដើម្បីទាមទារឲ្យដោះលែងតំណាងរបស់ខ្លួនពីរនាក់ ដែលត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយពីប្រគល់អាវុធបីដើមដែលពួកគាត់បានដណ្ដើមពីសមត្ថកិច្ច។ លោក នូវ សារ៉ាយ ដែលជាតំណាងប្រជាពលរដ្ឋបាននិយាយថា ប្រជាពលរដ្ឋមិនសុខចិត្តនោះទេ គឺពួកគាត់ចង់ឲ្យតុលាការចាប់ខ្លួនពួកគាត់ទាំង ៣០០នាក់ ព្រោះពួកគាត់ជាអ្នកចូលរួមដណ្តើមកាំភ្លើងពីសមត្ថកិច្ចទាំងអស់គ្នា។…
Read More » -
លទ្ធផលបោះឆ្នោតរវាងបក្សប្រជាជន និងបក្សសមរង្ស៊ី
លោក អ៊ក គឹមហាន ដែលជាតំណាងគណបក្សប្រជាជនកម្ពុជាទទួលបន្ទុកការបោះឆ្នោត បាននិយាយថា គណបក្សប្រជាជនកម្ពុជានឹងទទួលបានអាសនៈ ៤៦ ដែលចំនួននេះលើស ពីចំនួនអាសនៈនីតិកាលទី ២ ដែលមាន៤៥អាសនៈ។ សម្រាប់គណបក្សសម រង្ស៊ី ដែលមានលោកគួយ ប៊ុនរឿន ជាតំណាង បាននិយាយវិញថា ថ្វីដ្បិតតែគណបក្សសម រង្ស៊ីបាត់សម្លេង ១៥៧ សំឡេងមែន…
Read More »