លទ្ធផលបោះឆ្នោតរវាង​​បក្សប្រជាជន និងបក្ស​​​សមរង្ស៊ី

លោក ​អ៊ក គឹមហាន​​ ដែល​ជា​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បន្ទុក​ការ​បោះ​ឆ្នោត​​ ​បាននិយាយថា ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ទទួល​បាន​អាសនៈ ​៤៦ ​ដែល​ចំនួន​នេះ​លើស​ ពី​ចំនួន​អាសនៈ​នីតិកាល​ទី ​២​ ដែល​មាន​៤៥​អាសនៈ។

​សម្រាប់គណបក្ស​សម រង្ស៊ី​ ដែល​មាន​លោក​គួយ ប៊ុនរឿន​ ជាតំណាង​ បាន​និយាយ​វិញ​​ថា ថ្វីដ្បិត​តែ​គណបក្ស​សម រង្ស៊ី​បាត់​សម្លេង​ ១៥៧​ សំឡេង​មែន ប៉ុន្តែ​គណបក្ស​លោក​ទទួល​បាន​អាសនៈ​កើនឡើង​ពី​ចំនួន ​២​ នៅ​ក្នុង​នីតិកាល​ទី​ ២​ រហូត​ដល់​ ១១​ អាសនៈ​នៅ​ក្នុង​នីតិកាល​ទី​ ៣​នេះ។

​ក្រោយ​ពី​ការ​បោះឆ្នោត​ចប់​សព្វ​គ្រប់ គណបក្ស​​សម រង្ស៊ី អាច​នឹង​មាន​វិធានការ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​បាត់បង់​ការ​គាំទ្រ ​ចំពោះ​គណបក្ស​ពី​សំណាក់​សមាជិក​​​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ក្នុង​ តំណែង​ក្នុង​ក្របខ័ណ្ឌ​គណបក្ស​សម រង្ស៊ី៕

Related Articles

Back to top button
Close
Close