កម្ពុជារកឃើញជនជាតិចិនម្នាក់ផ្ទុកមេរោគរលាកសួតប្រភេទ កូរ៉ូណា នៅខេត្តព្រះសីហនុ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៨ មករា ២០២០) ៖ ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសផ្លូវការថា គិតត្រឹមល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានរកឃើញករណីជំងឺផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា នៅលើជនជាតិចិនម្នាក់ ដែលចាកចេញពីទីក្រុង វូហាន ប្រទេសចិន ចូលមកកាន់ប្រទេសកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ។

បុរសជនជាតិចិន ដែលឆ្លងវីរុសនេះមានឈ្មោះ ចា ជិនហួរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុង វូហាន ជាមួយក្រុមគ្រួសារ៤នាក់ ដែលសំណាកបានយកមកធ្វើវិភាគទាំងបួននាក់នេះមានវិជ្ជមានវីរុស កូរ៉ូណា តែម្នាក់គត់គឺលោក ចា ជិនហួរ។

អ្នកទាំងបួននាក់នេះ មានឈ្មោះ ដូចខាងក្រោម៖

១. លោក ចា ជិនហួរ (Jia Jianhua) ភេទប្រុស អាយុ ៦០ឆ្នាំ កាន់ប៉ាស្ព័រលេខ E54319891
២. លោកស្រី វ៉ាង លីងជេន (Wang Lingzhen) ភេទស្រី អាយុ ៥៧ឆ្នាំ កាន់ប៉ាស្ព័រលេខ E06137433
៣. លោក សៅ យ៉ាន់ (Xiao Yan) ភេទប្រុស អាយុ ៣៨ឆ្នាំ កាន់ប៉ាស្ព័រលេខ ED0134348
៤. លោកស្រី ចា រ៉ុយស៊ន់ (Jia Ruixuan) ភេទស្រី អាយុ ៣៣ឆ្នាំ កាន់ប៉ាស្ព័រលេខ E24490509

Related Articles

Back to top button
Close
Close