ផឹកស្រវឹងចាក់ប្រពន្ធ​ 2កាំបិតរបួសធ្ងន់

ស្ត្រី​ម្នាក់​​​បានរង​របួស​ជា​ទម្ងន់​ដោយសារ​តែ​ប្តី​​ផឹក​ស្រា​ស្រវឹង​ ក៏​បង្ក​ជម្លោះ​​ដោយ​សារ​រឿង​ប្រចណ្ឌ​ ហើយ​បាន​ចាក់​ស្រ្តី​ជា​ប្រពន្ធ​​ចំនួន ​២​កាំ​បិត​​។

អំពើ​ហិង្សា​នេះបាន​កើត​ឡើង​កាលពី​​វេលា​ម៉ោង ​៦ និង​ ៣០​នាទី​​ល្ងាច​ថ្ងៃ​ ​២៩ មករា ​២០១២​ នៅ​​ភូមិ​អន្លង់​ក្រាញ់ ឃុំ​ពពក​ ស្រុក​ស្ទោង​ ​ហើយ​ក្រោយ​ពេល​កើត​ហេតុ​ជន​ដៃ​ដល់​បាន​ត្រូវ​​កម្លាំង​ប៉េអឹម​ស្រុកស្ទោង​ ចាប់​ឃាត់​ខ្លួន ។

លោក​​​ឃុន ប៊ុន​ហូរ ដែល​ជា​​មន្ត្រី​ប៉េ​អឹម​​ស្រុក​ស្ទោង​ ​​ឱ្យដឹង​ថា ជន​ដៃ​ដល់​ជា​ប្តី​​ឈ្មោះ​ទន់ ហាន់ អាយុ​២៨​ឆ្នាំ ឯប្រពន្ធ​រង​គ្រោះ​ឈ្មោះ​សៅ វ៉ាន់ អាយុ​២៧​ឆ្នាំ រស់​នៅ​ភូមិ​-ឃុំ កើត​ហេតុ៕

Related Articles

Back to top button
Close
Close