ព័ត៌មាន​ជា​ភាសា​ខ្មែរ

  • រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​​ទទូច​​ឲ្យ​​សារព័ត៌មាន​​ឈប់​​បង្ហាញ​​មុខ​​ជន​រងគ្រោះ

    ភ្នំពេញ (២៣ កុម្ភៈ ២០១២)៖ លោក​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ នៅ​សប្ដាហ៍​នេះ​បាន​ស្នើ​ឲ្យ​សារព័ត៌មាន​បញ្ឈប់​បង្ហាញ​អត្តសញ្ញាណ​មុខ​របស់​ជនរងគ្រោះ​នៃ​អំពើ​ហិង្សា និង​គ្រោះ​ថ្នាក់​ផ្សេងៗ​ ដោយ​សារ​តែ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​របស់​ជនរងគ្រោះ។ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​នា​ថ្ងៃអង្គារ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា វា​មិន​មាន​សីលធម៌ និង​មិន​មាន​វិជ្ជាជីវៈ​ឡើយ​ចំពោះ​ការ​ផ្សាយ​រូបភាព​ណា​មួយ​របស់​ជនរងគ្រោះ​ដោយ​បង្ហាញ​មុខ​ពួកគេ​ច្បាស់ៗ​នៅ​លើ​ទំព័រ​កាសែត និង​ទស្សនាវដ្ដី ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ជនរងគ្រោះ និង​សេរីភាព​របស់​សង្គម។ ​សេចក្ដីថ្លែងការណ៍​នោះ​បាន​ចេញ​ផ្សាយ បន្ទាប់​ពី​កាសែត និង​ទស្សនាវដ្ដី​ក្នុងស្រុក…

    Read More »
  • អ្នកបាញ់កម្មការិនី ៣នាក់​ត្រូវបានប៉ូលីស​តាមចាប់ខ្លួន

    កាល​ពី​ថ្ងៃ​ទី​ ២២ កុម្ភៈ ២០១២ លោក ស ខេង រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ ​ បាន​អះ​អាង​ថា ​ជន​​សង្ស័យ​ ដែល​​បាញ់​កម្មករ ៣ នាក់​ឲ្យ​រង​របួស​ធ្ងន់ នៅ​រោងចក្រ ក្នុង​ក្រុង​បាវិត​​ ត្រូវ​បាន​សមត្ថកិច្ច​កំណត់​អត្ត​សញ្ញាណ​ ហើយ ​​និង​កំពុងស្វែង​​តាម​រក​ចាប់។​​ ​លោក​បាន​បន្ត​ថា…

    Read More »
  • រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ប្រមានសារព័ត៌មានមិន​ឲ្យផ្សព្វផ្សាយរូបភាព​ហិង្សាកាចសាហាវ

    កាលពី​ថ្ងៃទី២១​ កុម្ភៈ​​ ២០១២ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​​​​ ​បាន​ចេញ​លិខិត​ហាម​ឃាត់​ឲ្យ​​បញ្ឈប់​ការផ្សាយ​រូបភាព​ដែល​បង្ហាញ​នូវ​អំពើហិង្សា​កាច​សាហាវ​ រូបភាព​គ្រោះថ្នាក់​ចរាច​រ​ដែល​គួរអោយ​រន្ធត់​ និង​រូបភាព​ឧក្រិដ្ឋ​នៃ​អំពើហិង្សា​លើ​ស្ត្រី​ដោយ​មិន​បាន​បិតបាំង​នូវ​អត្តសញ្ញាណ​មុខ​មាត់​ជនរង​គ្រោះ។​ ការ​ហាម​ឃាត់​នេះ​ធ្វើ​ឡើង​ដោយ​សារ​ មាន​សារព័ត៌មាន​មួយ​ចំ​នួន​​មិនបាន​យកចិត្តទុកដាក់​ទទួល​ខុសត្រូវ​ឲ្យ​បាន​ខ្ពស់​លើ​ការ​ផ្សព្វផ្សាយ​នៅលើ​ទំព័រសារព័ត៌មាន​រប​ស់​ខ្លួន​នូវ​រូបភាព​គ្រោះថ្នាក់​ចរាចរ​នានា​ដែល​មើលទៅ​គួរអោយ​រន្ធត់ ភ័យខ្លាច និង​រូបភាព​ខ្លះទៀត​បង្ហាញ​នូវ​ភាព​ឧក្រិដ្ឋ​នៃ​អំពើហិង្សា​លើ​ស្ត្រី​ និង​កុមារ។ ដោយ​​​ការផ្សព្វផ្សាយ​នោះអាច​​នាំអោយ​ប្រាសចាក​ពី​ក្រមសីលធម៌ វិជ្ជាជីវៈ និង​ច្បាប់​ស្ដី​របប​សារ​ព័ត៌​មាន មិន​ត្រឹមតែ​ប៉ុណ្ណោះ​បាន​ធ្វើអោយប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​សិទ្ធិសេរីភាព​រស់នៅ​ និង​ជីវភាព​ឯកជន​របស់​បុគ្គល​ទៀតផង៕…

    Read More »
  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​បញ្ជា​មិនឲ្យប៉ូលិសប្រើ​អាវុធពេល​ចុះបង្ក្រាប​អ្នកតវ៉ា

    នៅ​ថ្ងៃ​ទី​២១  ​កុម្ភៈ  ​២០១២ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​សំ​ដែង​​ការ​ព្រួយ​បារម្ភ​អំពី​ការ​កើន​​ឡើង​នូវ​អំពើ​ហិង្សា​​បាញ់​បង្ក្រាប​ទៅ​លើ​ក្រុម​បាតុករ និង​អ្នក​តវ៉ា​បញ្ហា​ផ្សេងៗ ដែល​ចេះ​តែ​កើត​មាន​ជា​បន្តបន្ទាប់​រយៈពេល​កន្លង​មក។ មិន​តែ​ប៉ុណ្ណោះ​លោក​បាន​បញ្ជា​ឲ្យ​ស្នងការ​នគរបាល​នៅ​ទូទាំង​ប្រទេស​កម្ពុជា និង​អគ្គស្នងការ​នគរបាល​ជាតិ មិន​អនុញ្ញាត​ឲ្យ​កង​កម្លាំង​នគរបាល​ជាតិ​ប្រើប្រាស់​អាវុធ​នៅ​ពេល​ដែល​ចុះ​ទៅ​បង្ក្រាប​កម្មករ​រោង​ចក្រ និង​ប្រជាពលរដ្ឋ​តវ៉ា​ទាមទារ​ដី​នោះ​ទេ។ បទ​បញ្ជា​នេះ​បាន​ធ្វើ​ឡើង​ដោយ​ផ្ទាល់​មាត់នៅ​ថ្ងៃ​ទី​២១ ​កុម្ភៈ ​២០១២ ​ចំពោះ​មុខ​អភិបាល​ខេត្ត​នានា ស្នង​ការ​នគរបាល​ខេត្ត និង​អគ្គស្នងការ​នគរបាល​ជាតិ…

    Read More »
  • ក្រឡាបញ្ជីខេត្តកណ្តាល​ និងព្រះរាជអាជ្ញាខេត្តពោធិ៍​សាត់ត្រូវបានប្រកាស​តាមចាប់ខ្លួន

    នៅ​ថ្ងៃ​ទី ​២០ ​​កុម្ភៈ​ ​២០១២ មន្ត្រី​​​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយបាន​ឲ្យ​ដឹង​ថា ដីកា​តាម​ចាប់​ខ្លួនលោក​ លឹម កុម្ភៈ​ ក្រឡាបញ្ជី​នៃ​តុលាការ​ខេត្ត​កណ្ដាល និងលោក​ ពេជ្រ គង់យូ ជា​ម្ចាស់​ភោជនីយដ្ឋាន​រាត្រី​រីករាយ​នៅ​ពោធិ៍សាត់​ ក្រោម​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ត្រូវ​បាន​បញ្ជូន​ដល់​ដៃ​សមត្ថកិច្ច​នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​​​ហើយ។ ​លោក​ លឹម កុម្ភៈ ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​​សម​គំនិត​ក្នុង​ការ​ស៊ី​សំណូក ឃុបឃិត​ជា​មួយ​ចៅ​ក្រម…

    Read More »
  • អ្នកភូមិបុរីកីឡាប្ដឹងមន្ត្រី​សាលាខណ្ឌ ៧មករា​ពីបទស៊ីសំណូក

    នៅ​ថ្ងៃ​ទី​២០ កុម្ភៈ ២០១២ ប្រជា​ពល​រដ្ឋ​បុរី​កីឡា​ជាង ៧០​នាក់បាន​នាំ​គ្នា​ឡើង​ទៅ​ការិយាល័យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​​រលួយ ដើម្បី​ប្ដឹង​មន្ត្រី​សាលា​ខណ្ឌ ៧​មករា ២​រូប និង​មន្ត្រី​សហគមន៍​បុរី​កីឡា ៦​នាក់​ទៀត ពី​បទ​ស៊ីសំណូក​បន្លំ​ឈ្មោះ​ប្រជា​ពល​រដ្ឋ​បុរី​កីឡា ដែល​ត្រូវ​ទទួល​ផ្ទះ​​​ល្វែង​សង់​ថ្មីពី​​​ក្រុមហ៊ុន​ផានអ៊ីមិច។ មាន​​ប្រជា​ពល​រដ្ឋ​ម្នាក់ក្នុង​ចំ​ណោម ​៧០​នាក់​​ជាដើម​បណ្ដឹង​ ដែល​បាន​ទៅ​​ដាក់​ពាក្យ​បណ្ដឹង​នោះបាន​និយាយ​​ថា មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ម្នាក់ បាន​មក​​ទទួល​ពាក្យ​បណ្ដឹង ដោយ​បាន​សន្យា​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​នឹង​ស៊ើប​អង្កេត​បណ្ដឹង​នេះ។ សូមបញ្ជាក់ថា…

    Read More »
  • ក្នុងពេលតវ៉ាកម្មការិនី៣​នាក់ត្រូវជនមិនស្គាល់មុខ​បាញ់ឲ្យរបួស

    កម្មករ​​បម្រើ​ការ​ក្នុង​រោងចក្រ​ចំនួន ៣ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ម៉ាន់ហាថាន់ ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយ​រៀង បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​រង្វាន់ និង​ប្រាក់​ថ្លៃ​បាយ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ​កុម្ភៈ ​​២០១២។ ក្នុង​ការ​តវ៉ា​នោះ​បាន​​ក្លាយ​ជា​អំពើ​ហិង្សា ដោយ​​​មាន​ជន​មិន​ស្គាល់​មុខ​បាន​បាញ់​ជា​ច្រើន​គ្រាប់​ទៅលើ​​ក្រុម​អ្នក​តវ៉ា​បណ្តាល​​​ឲ្យ​កម្មការិនី ៣​នាក់នៅ​រោងចក្រ​​​ផលិត​ស្បែកជើង​កៅវ៉េរង​របួស។ លោក ជាង អំ អភិបាល​ខេត្ត​ស្វាយរៀង ​បាន​និយាយ​​ថា ការ​បាញ់​ប្រហារ​នេះបង្ក​ដោយ​ជន​មិន​ស្គាល់​មុខ​​​មិន​មែន​ជា​មន្ត្រី​ កំលាំង​សមត្ថកិច្ច​ឡើយព្រោះ​​គ្រាប់​​កាំភ្លើង​ដែល​បាញ់​នោះ​​​មិន​មែន​គ្រាប់​របស់​ប៉ូលិស​ទេ៕

    Read More »
  • គ្រូបង្រៀននៅវិទ្យាល័យ​បឹងត្របែកស្នើឲ្យសម្តេច​ហ៊ុន សែនឲ្យជួយ​អន្តរាគមន៍

    គ្រូ​បង្រៀន​នៅ​វិទ្យាល័យ​បឹងត្របែកជាង ១០០​នាក់បាន​ស្នើ​ឲ្យ​ប្រមុខ​​​ដឹក​នាំ​រដ្ឋាភិបាលឲ្យ​ជួយ​​​អន្តរាគមន៍​ចំពោះ​ផែនការ​ផ្ដល់​ដី​ទី​ធ្លា​វិទ្យាល័យ​បឹង​ត្របែកទៅ​ឲ្យ​​​មជ្ឈ​មណ្ឌល​​ឯកសារ​កម្ពុជា និង​គណៈ​​​វិស្វករ​កម្ពុជាសង់​អាគារ​ការិយាល័យ។ ញត្តិ​របស់​ក្រុម​គ្រូ​បង្រៀន​នោះ​​ធ្វើ​ឡើង​តាម​រយៈ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ចុះ​ថ្ងៃ​ទី​១៦​ ​កុម្ភៈ​ ​២០១២។ ខ្លឹមសារ​ក្នុង​ញាត្តិ​​នោះក្រុម​គ្រូ​បង្រៀន​បាន​ស្នើ​ឲ្យ​លោក ហ៊ុន សែន ជួយ​ពិនិត្យ​ចំពោះ​សកម្មភាព​ផ្តល់​ដី​បរិវេណ​​វិទ្យាល័យ​បឹង​ត្របែក​ឲ្យ​ទៅ​ឲ្យ​ស្ថាប័ន​ផ្សេង​សង់​អាគារ​​ធ្វើ​ការ។ ​នៅ​ថ្ងៃ​ទី​១៧ ​​​កុម្ភៈ ២០១២ គ្រូ​បង្រៀនម្នាក់​ឈ្មោះ ហែម អឿន ​ជា​អ្នក​នាំ​ពាក្យ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​នៅ​វិទ្យាល័យ​បឹង​ត្របែកបាន​និយាយ​​ថា គ្រូ​បង្រៀន​ជាង ១០០​នាក់ចង់​ឲ្យ​លោក…

    Read More »
  • ពេលស្រវឹងយកអង្រែ​បុកគ្រឿងវាយប្រពន្ធ​រហូតដល់សន្លប់

    បុរស​ម្នាក់​​ពេល​ផឹក​​ស្រវឹង​​​បាន​ស្រែក​ឡូឡា​ហៅ​ប្រពន្ធ​ឱ្យ​បើកទ្វារ លុះ​​ប្រពន្ធ​ចេញ​មក​ ស្រាប់តែ​ធាក់​ប្រពន្ធ​មួយ​ជើង​វ រួច​យក​អង្រែ​បុក​គ្រឿង​វាយ​រហូត​សន្លប់​ស្ដូកស្ដឹង​នៅ​នឹង​កន្លែង។ អំ​ពើ​ហិង្សា​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១០​យប់ថ្ងៃ​ទី​១៩ កុម្ភៈ នៅ​បន្ទប់​ជួល​ក្នុង​ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ស្ដ្រី​រង​គ្រោះ​ឈ្មោះ​មាន សំណាង អាយុ​៣២​ឆ្នាំ រីឯ​ប្តី​​ឈ្មោះ​ដេ​ត អាយុ​៣២​ឆ្នាំ ជា​កម្ម​ករ​​នៅ​កុងស៊ី​កាប់​ជ្រូក។​ ​ក្រោយ​ពី​កើត​ហេតុ​ស្ត្រីរងគ្រោះ​​ត្រូវ​បាន​បង​ស្រី​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ មន្ទីរពេទ្យ​ព្រះ​កុសុមៈ ​។ ចំណែក​បុរស​ជា​ប្ដី​​​ត្រូវ​សមត្ថកិច្ច​នាំ​ទៅសាក​សួរ​ពី​មូលហេតុ​ដែល​…

    Read More »
  • អ្នកភូមិបុរីកីឡា ៧នាក់​ត្រូវបានតុលាការ​ដោះលែង

    នៅ​ថ្ងៃ​ទី​១៨  ​កុម្ភៈ  ​២០១២ អ្នក​ភូមិ​បូរី​កីឡា ចំនួន​៧​នាក់ ដែលត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​ដោយ​ហិង្សា នៅ​ពេល​អាជ្ញាធរ​ឈូស​ឆាយ​ផ្ទះ​សម្បែង​ពួក​គេ កាល​ពី​ថ្ងៃ​ទី​៣​ ​មករា ​​២០១២ ​ ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​អស់​ហើយ។ ការ​ដោះ​លែងនេះ​​​ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​លោក ជា សុខហៀង ដែល​ជា​ចៅ​ក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ បាន​ចេញ​ដីកា​សម្រេច​ដោះ​លែង​ពួក​គេ​អោយ​នៅ​ក្រៅ​ឃុំ។ លោក អំ សំអាត…

    Read More »
Back to top button
Close
Close