ព័ត៌មាន​ជា​ភាសា​ខ្មែរ

  • សហជីពទាមទារឲ្យដក​តំណែងមន្ត្រីទាក់ទង​ក្នុងរឿងបាញ់កម្មករ​នៅស្វាយរៀង

    លោក​រ៉ុង ឈុន ​ប្រធាន​សហភាព​សហជីព​កម្ពុជា​បានផ្ញើរ​លិខិតស្នើ​​​ទាមទារឲ្យ​​​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង និង​រដ្ឋមន្ត្រី​ក្រសួង​ការងារ​លោក វង សូត្រ ប្រធាន​សហភាព​សហជីព​កម្ពុជា​ ​ដក​តំណែង​ស្នងការខេត្ត​ស្វាយរៀង មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​ខេត្ត និង​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​ស្វាយរៀង​។ ការ​ចាត់វិធានការ​រដ្ឋបាល​ចំពោះ​មន្ត្រី​មាន​សមត្ថកិច្ច​បែប​នេះ​គឺ​ជា​ការ​បង្ហាញ​ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល​ចំពោះ​វិនិយោគិន និង​ចំពោះ​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ផង៕

    Read More »
  • តេចូលទូរស័ព្ទប្រពន្ធជាប់​រវល់ប្រច័ណ្ឌវាយនិង​កាប់ឲ្យរបួសធ្ងន់

    នៅ​ថ្ងៃទី ២៧ កុម្ភៈ ២០១២ ស្ថិតនៅ​ក្នុងភូមិ ស្ទឹង​កំ​បុត្រ ឃុំ ត្រពាំង​ជង ស្រុក​បាកាន ខេត្ត ពោធិ៍សាត់ មាន​ករណី​អំ​ពើ​ហិង្សាមួយ​កើត​ឡើង​ដោយ​គ្រាន់តែ​ទូរស័ព្ទ​ទៅ​ប្រពន្ធ​ប្រព័ន្ធ​ជាប់រវល់​សោះ​ប្ដី​ផ្ទុះ​កំហឹង​​ហៅ​ប្រពន្ធ​មក​​ផ្ទះ​​ទាញ​ដំបង​ឈើមូល​វាយ​សុសសាច់​ហើយ​ទាញ​កាំបិតប៉័ងតោ​បន្ថែម​ទៀត។ ស្ត្រី​រងគ្រោះ​ឈ្មោះ ធឿន ចាន់ទី អាយុ ៣១ឆ្នាំ ឯ​ប្ដី​ជន​ដៃដល់​នោះ​ឈ្មោះ ម៉ៅ វុ​ធ…

    Read More »
  • ភាពខុសគ្នារវាងទំនាក់​​ទំនងស្នេហាយុវវ័យ​​សម័យថ្មី និងយុវ​​ចាស់សម័យដើម

    ភ្នំពេញ: ​យុវវ័យ​បច្ចុប្បន្ន ហ៊ាន​សារភាព​និង​បង្ហាញ​នូវ​សេចក្ដី​ស្នេហា​របស់​ខ្លួន​ដល់​មនុស្ស​ដែល​ខ្លួន​ ចាប់អារម្មណ៍មិន​ថា ជា​យុវវ័យ ឬក៏​ជា​យុវតី​ឡើយ​។ ​ ​យុវជន មុនី​រ័ត្ន មាន​អាយុ ១៩​ឆ្នាំ បាន​ឲ្យ​ដឹងថា ខ្លួន​ចេះ​មាន​ទំនាក់ទំនង​ស្នេហា តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook ដែល​បច្ចុប្បន្ន​កំពុងតែ​ពេញ​និយម​។​ ការទំនាក់ទំនង​តាម Facebook នេះ វា​ងាយស្រួល​ណាស់…

    Read More »
  • អំពើហិង្សាក្នុងគ្រួសារបន្ទុច​បង្អាក់ការអភិវឌ្ឍ

    ដោយ វ៉ន សុខាន់ ២៧ កុម្ភៈ ២០១២ ភ្នំពេញ៖ សកម្មជនការងារ​ផ្នែកយេនឌ័រមួយរូបបាន​មានប្រសាសន៍ថា អំពើហិង្សា​ក្នុង​គ្រួសារ​ជាផ្នែកមួយ​នៃខាតបង់ និង​បាន​បន្ទុច បង្អាក់​ការអភិវឌ្ឍ​គ្រួសារ សង្គម ក៏ដូចជា​ប្រទេសជាតិ​ទាំង​មូល​ដែរ។ ថ្លែងនៅ​ក្នុង​កិច្ចសម្ភាសន៍​មូយ​តាមរយៈទូរស័ព្ទ​ លោកស្រី​ រស់ សុភាព​ នាយិកាប្រតិបត្តិប្រចាំ​អង្គការ​​យេនឌ័រ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា (GAD/C) ​បាន​បញ្ជាក់ថា…

    Read More »
  • កម្ពុជាបើកយុទ្ធនាការ​ប្រឆាំងនឹងឱសថ​ក្លែង​ក្លាយ

    នៅ​ព្រឹក​ថ្ងៃ​ទី ​២៧​​ ​កុម្ភៈ ២០១២​នេះ ​មន្រ្តី​ស្ថានទូត​សហរដ្ឋ​អាម៉េរិក​ប្រចាំ​នៅ​កម្ពុជា​បាន​សហការ​ជាមួយ​មន្រ្តី​ក្រសួង​សុខាភិបាល​ រៀបចំ​ធ្វើ​យុទ្ធនាការ​ថ្នាក់​ជាតិ​លើក​ទី​មួយ​ ក្នុង​កិច្ច​ប្រឹង​ប្រែង​លើក​កម្ពស់​ការ​យល់ដឹង​ជា​សាធារណៈ​ស្តី​អំពី​គ្រោះថ្នាក់​របស់​ឱសថ​ខូច​គុណភាព​ និង​ឱសថ​ក្លែង​ក្លាយ។ ​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល លោក​ ជូ យិនស៊ីម ​បាននិយាយ​​ថា​ ក្រសួង​មាន​ផែនការ​យក​ផ្ទាំង​រូប​ភាព​មាន​អត្ថន័យ​ប្រឆាំង​នឹង​ឱសថ​ក្លែងក្លាយ​ទៅ​ដាក់​តាំង​នៅ​តាម​បណ្តា​ឱសថ​ស្ថាន​នានា​នៅ​ទូទាំង​ប្រទេស ដើម្បី​អប់រំ​មប្រជាជន​អំពី​គ្រោះ​ថ្នាក់​របស់​ឱសថ​ខូច​គុណភាព។ ការ​តាំង​បង្ហាញ​រូបភាព​នេះ​នឹង​ធ្វើ​​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការ​យល់​ដឹង​អំពី​ឱសថ​ខូច​គុណភាព​ និង​ឱសថ​ក្លែងក្លាយ​ និង​ជៀស​វាង​ការ​ប្រើប្រាស់​ឱសថ​ប្រភេទ​នេះ​។ ការ​ប្រើប្រាស់​ឱសថ​ក្លែង​បន្លំ​ និង​ឱសថ​ហួស​កាល​កំណត់​ប្រើប្រាស់​…

    Read More »
  • សម្ដេច ហ៊ុន សែនអំពាវ​នាវ​ឲ្យម្ចាស់អាជីវកម្មលក់​គោដុត​បញ្ឈប់ការដាក់​តាំងលក់​គោដុតទាំងមូល

    ភ្នំពេញ​៖ សម្ដេច​​ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីកម្ពុជា​ បាន​​​ថ្លែង​ដោយ​អំពាវនាវ​សារ​ជាថ្មី​ ​ឲ្យ​​ម្ចាស់​ អាជីវកម្ម​លក់​គោដុត​បញ្ឈប់​ការ​ដាក់​តាំង​លក់​សត្វ​គោ​ទាំងមូល​នៅ​តាម​ទីសាធារណៈ​បើ​មិន​ដូច្នោះ​ទេស​ម្ដេច ​និង​ព្រមានឲ្យ​​ចាត់វិធានការ​រដ្ឋបាល​ បិត​អាជីវកម្ម​តែម្ដង។​ សម្ដេច​​ថ្លែងដោយ​អំ​ពាវ​នាវ​​សារជាថ្មី​យ៉ាង​ដូច្នេះ​នៅក្នុង​ពិធី​ប្រកាស​ ផ្សព្វផ្សាយ​ជា​ផ្លូវការ ការ​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ដែល​ប្រារព្ធ​ធ្វើ​នៅ​វិមាន​សន្តិភាព​កាលពី​ ព្រឹក​ថ្ងៃទី ២៧​ កុម្ភៈ​ ២០១២៕

    Read More »
  • សេចក្តីរាយការណ៍របស់​អភិបាលរាជធានីភ្នំពេញ​ត្រូវពលរដ្ឋបុរីកីឡា​ច្រានចោល

    ភ្នំពេញ: ​នៅ​ព្រឹក​​ថ្ងៃទី ​២៧ ​​កុម្ភៈ ​២០១២ នេះក្នុង​សន្និសីទកាសែត ដែល​ធ្វើឡើងនៅ​អគារ​ទី​៨ ក្នុង​ប្លុក​បុរី​កីឡា ដោយ​មាន​ការចូល​រួម​ពី​ពលរដ្ឋ​សហគមន៍ ដែល​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ បាន​ច្រានចោល​នូវ​សេចក្តី​រាយ​ការណ៍​​របស់​លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ។ នៅ​ក្នុង​សេចក្តី​រាយ​ដែល​ច្រាន​ចោល​នោះ​មាន​ ២ចំ​ណុចសំ​ខាន់ៗ​​ ​ទី​១-​ប្រជាពលរដ្ឋ​បុរី​កីឡា ដែល​ត្រូវ​អាជ្ញាធរ​សមត្ថកិច្ច និង​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច វាយកម្ទេច​ផ្ទះ…

    Read More »
  • ការរអាក់រអួលចរន្តអគ្គិសនី​ក្នុងក្រុងភ្នំពេញដោយ​សារការប្រើប្រាស់យ៉ាង​គំហុកនៅរដូវប្រាំង

    ភ្នំពេញ​៖ រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះមាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ទីក្រុង​ភ្នំពេញ​​ ​មិន​សប្បាយ​ចិត្ត​​ពី​​​​ការ​ដាច់​ចរន្តអគ្គិសនីជា​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃៗ​ ​។ ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ​ លោក អ៊ិត​ ប្រាង្គ​ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាម​ពល​ បាន​​អោយ​ដឹង​ថា​ មូល​ហេតុ​នៃ​ការ​​រអាក់​រអួល​​អគ្គិសនី​ គឺ​បណ្តាល​មក​ពី​ការ​ប្រើ​ប្រាស់​យ៉ាង​គំហុក​របស់​ប្រជាពលរដ្ឋ​នៅ​រាជធានី​​ភ្នំពេញ។​ មួយ​ទៀត​គឺ​ដោយ​ដារការក​​កើត​ឡើង​នៃ​សំណង់​ធំៗ ​យ៉ាង​ព្រោង​ព្រាធ​ រួម​ផ្សំ​នឹង​កំណើន​នៃ​ការ​ប្រើ​ប្រាស់​សំភារៈ​​អេឡិចត្រូនិច​ទាន់​សម័យផងដែរ​។ តាម​ការ​ឲ្យ​​ដឹង​ពី​ក្រសួង​ឧស្សាហកម្ម​ រ៉ែ ​និង​ថាមពល​…

    Read More »
  • អំពើឃាតកម្ម និងអំពើប្លន់​នៅតែធ្វើឲ្យប្រជាពល​រដ្ឋភ័យបារម្ភ

    នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​របាយការណ៍​ប្រចាំ​ ឆ្នាំ​២០១១ នៅ​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​​ទី ​២៣ កុម្ភៈ ​​២០១២​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយ​​ថា នៅ​ឆ្នាំ​២០១០ និង​ឆ្នាំ​២០១១នេះ​បញ្ហា​អំពើ​ឃាតកម្ម និង​អំពើ​ប្លន់​នៅ​តែ​​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យ​បារម្ភ​នៅ​ឡើយ ដោយ​សារ​​បទល្មើស​ទាំង​នោះ​​​មាន​ការ​កើន​ឡើងនៅ​ទី​ក្រុង​ភ្នំ​ពេញ​ និង​តាម​បណ្តាលខេត្ត​នានា​​។ យោង​តាម​របាយការណ៍​ពី​ក្រសួង​មហាផ្ទៃ​បាន​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១១ គ្រោះថ្នាក់​នានា​ក្នុង​សង្គម​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជិត ៤​ពាន់​នាក់…

    Read More »
  • អំពើ​ហិង្សា​​ក្នុង​គ្រួសារ និង​សុខភាព​សាធារណៈ​​ជា​បញ្ហា​តែ​មួយ

    ដោយ កញ្ញា ផល សុវណ្ណវត្តី Cambodia News នៅពេលថ្មីនេះ ដោយសារតែ​អង្គការ​សុខភាព​ពិភពលោក​ (World Health Organisation)  បានហៅ «​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ» ថា​​ជា «​បញ្ហា​សុខភាព​សាធារណៈ»  ​ដែល​​ត្រូវ​តែ​គិត​ជា​អាទិភាព​និង​ជា​សកល​​នោះ ទើបអង្គការ​ចិត្ត​សាស្ត្រ​គ្មាន​ព្រំដែន ​បានបើកវគ្គ​បណ្ដុះបណ្ដាល​មួយដោយផ្តោត​លើ​ប្រធាន​បទ «​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ»។ វគ្គ​នេះមាន​រយៈ​ពេល​បី​ថ្ងៃ​…

    Read More »
Back to top button
Close
Close