ព័ត៌មាន​ជា​ភាសា​ខ្មែរ

  • ផលប៉ះពាល់ពីការសាង​សង់ទំនប់វារីអគ្គិសនី​នៅតាមដង​ទន្លេមេគង្គ

    គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិ​សនី​មួយ​ចំនួន​នៅ​តាម​ដង​ទន្លេ​មេគង្គ​ ត្រូវ​បានប​អ្នក​វិទ្យា​សាស្រ្ត​និយាយ​ថា អាច​នឹង​ជះ​ឥទ្ធិពល​មិន​ល្អ​ទៅ​លើ​ប្រជា​ជន​រាប់​លាន​នាក់​។ ​ តាម​ការ​សិក្សា​អន្តរ​ជាតិ​មួយ​ដែល​បោះ​ពុម្ព​ផ្សាយ​នៅ​ក្នុង​ the​ Proceedings​ of​ National​ Academy​ of​ Science​ បាន​ព្រមាន​អំពី​គ្រោះ​មហន្ត​រាយ​នា​ពេល​អនាគត​មួយ​ដល់​ផលិត​ផល​ត្រី​ និង​ ប្រភេទ​សត្វ​ជា​ច្រើន​ទៀត​ប្រសិន​បើ​ទំនប់​ចំនួន​៧៨​នឹង​ត្រូវ​សាង​សង់​នៅតាម​ដៃទន្លេ​​មួយ​ចំនួន​របស់​ទន្លេ​មេគង្គ​មែន​នោះ​។ ការ​សិក្សា​នោះ​និយាយ​ថា​ គម្រោង​សាង​សង់​ទំបន់​ជា​ច្រើន​អាច​រារាំង​មិន​ឲ្យ​ត្រី​ជាង​១០០​ប្រភេទ​ហែល​ឡើង​មក​ដង​ទន្លេ​ខាង​លើ​ ដែល​អាច​ធ្វើឲ្យ​ប្រជា​ជន​ក្រីក្រ​តាម​ជនបទ​រាប់​លាន​នាក់​ដែល​ពឹង​ផ្អែក​លើ​ការ​បរិភោគ​ត្រី​ជួប​ប្រទះ​នឹង​បញ្ហា​កង្វះ​អាហារ​៕

    Read More »
  • មន្រ្តីអាស៊ានកំណត់របៀប​វារៈសម្រាប់កិច្ចប្រជុំថ្នាក់​រដ្ឋមន្រ្តី

    បណ្តា​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន​ បានបិទ​កិច្ច​ប្រជុំ​ពិភាក្សា​រយៈ​ពេល​៤ថ្ងៃ​របស់​​ខ្លួន​ដែល​​​បាន​ត្រៀម​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី២០​ ជា​មួយ​នឹង​ការ​ចូល​រួម​ពី​បណ្តា​មេដឹក​នាំ​ប្រទេស​អាស៊ាន​ និង​ប្រទេស​ជាដៃ​គូ​អាស៊ាន​ទាំង​ឡាយ នៅ​​ថ្ងៃអង្គារ៍ ទី៦ មីនា​ ២០១២​។ ឧ​ត្ត​ម​មន្ត្រី​អាស៊ាន​បាន​ធ្វើ​ការ​ពិ​ភាក្សា​ទៅ​លើ​បញ្ហា​មួយ​ចំនួន​ទាក់​ទង​ ទៅ​នឹង​ដំណើរ​នៃ​ការ​កសាង​សហ​គមន៍​អាស៊ាន​ដូចជា​៖ សេចក្ដី​ថ្លែង​ការណ៍​​អាស៊ាន​​ស្ដីពី​សិទ្ធិ​មនុស្ស​ ដែល​​ប្រទេស​សមាជិក​អាស៊ាន​បាន​ឯក​ភាព​តាម​សំណើ​របស់​​កម្ពុជា​​ក្នុង​ការ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​នេះ​។ ឧ​ត្ត​ម​មន្ត្រី​អាស៊ាន​ បាន​ឯកភាព​ជួប​ប្រជុំ​ជា​មួយ​គណៈកម្មការ​ អន្តរ​រដ្ឋា​ភិបាល​អាស៊ាន​​ស្ដីពី​សិទ្ធិ​មនុស្ស​​ដើម្បី​ផ្ដល់​ការ​គាំទ្រ​​ខាង​នយោ​បាយ​ដល់​គណៈកម្មការ​នេះ​ ដោយ​ជួយ​​ជំរុញ​ការ​បញ្ចប់​សេចក្ដី​ព្រាង និង​ សេចក្ដី​ថ្លែង​ការណ៍​​អាស៊ាន​ស្ដីពី​​សិទ្ធិ​មនុស្ស​នេះ​ ឲ្យ​បាន​ឆាប់​មុន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី២០ ​ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​វិច្ឆិកា…

    Read More »
  • កម្ពុជាប្រារព្វទិវាសិទ្ធិនារី​អន្តរជាតិលើកទី១០១

    នៅ​ថ្ងៃ​ទី​ ៦​ មីនា ២០១២នេះ​ បណ្តា​សមាជិក​រដ្ឋសភា​ និង​ ​មន្រ្តី​រដ្ឋា​ភិបាល​កម្ពុជា​ បាន​ជូប​ជុំ​គ្នា​នៅ​វិមាន​រដ្ឋ​សភា​​ដើម្បី​ប្រារព្វ​ទិវា​សិទ្ធិ​នារី​អន្តរ​ជាតិ​ និង​ការ​ប្តេជ្ញា​បង្កើន​ចំនួន​ស្រ្តី​នៅ​ក្នុង​ស្ថាប័នរ​ដ្ឋ​ក្នុង​មុ​ខ​ងារ​ជា​ថ្នាក់​ដឹក​នាំ​។ ​លោក​ ហេង​ សំរិន​ ប្រធាន​រដ្ឋសភា បាន​ថ្លែង​​នៅ​ក្នុង​ពិធី​​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​លើកទី​១០១ ​​ថា​ រូប​លោក​ផ្ទាល់​ ក៏​បាន​ចូល​រួម​​គាំទ្រ​ផងដែរ​ នូវ​ការ​លើក​កម្ពស់​​តួនាទីស្រ្តី តាម​រយៈ​ការ​ផ្តល់​ឱ្យ​ស្រ្តី​បាន​ចូល​រួម​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ ដែល​ជា​ចំណែក​មួយ​​នៃការ​ដឹក​នាំ​​កម្រិត​ជាតិ​…

    Read More »
  • ពលរដ្ឋបុរីកីឡា ៥នាក់ចូល​ជួបពិភាគ្សាជាមួយ​មន្ត្រី​សាលារាជធានីភ្នំពេញ

    នៅ​ព្រឹក​ថ្ងៃ​ទី​ ៦​ មីនា​ ២០១២ ប្រជា​ពល​រដ្ឋ​បុរីកីឡា ចំ​នួន​៥​នាក់​ត្រូ​វ​បាន​មន្ត្រី​សាលា​រាជ​ធានី​​ភ្នំ​ពេញ​ហៅ​ចូល​​ជួប​ធ្វើការ​​ពិភាគ្សា​ដើម្បី​ដោះ​ស្រាយ​លើ​បញ្ហា​ផ្ទេរ​លំ​នៅ​ស្ថាន​ ដោយ​មាន​ប្រជា​ពល​រដ្ឋ​ប្រ​មាណ​ ១០០នាក់បាន​​នាំ​គ្នា​ទៅ​​រង់​ចាំ​លិទ្ធ​ផល​នៃ​កិច្ច​ប្រជុំ​នោះ​ ​នៅ​មុខ​សាលា​រាជ​ធានី​ភ្នំ​ពេញ​។ ប្រជា​ពល​រដ្ឋ​បុរី​កី​ឡា​ជាង​ ៣០០​គ្រូ​សារ​ត្រូវបាន​អាជ្ញា​ធរ​ និង​ក្រុម​ហ៊ុន​ផាន​អឹម៉ិចវាយ​កម្ទេច​​ផ្ទះ​កាល​ពី​ថ្ងៃ​ទី​ ៣​ មករា ២០១២ ដោយ​សំ​អាង​ថា ​ពួក​គេ​មិន​មាន​ឯក​សារ​គ្រាប់​គ្រាន់​​ដើម្បី​ទទួលបាន​សំ​ណង​ជា​ផ្ទះ​ល្វែង​ដូច​អ្នក​រស់​នៅ​បុរីកី​ឡា​ជា​ច្រើន​រយ​គ្រូសារ​នោះ​ទេ​។ ក៏​ប៉ុន្តែ​ក្រុម​ពល​រដ្ឋ​បុរីកី​ឡា​ ភាគ​ច្រើន​ជា​ស្រ្តី​បាន​ព្យា​យាម​តវ៉ា​ជា​ច្រើន​លើក​ច្រើន​សាព្រម​ទាំង​បង្ហាញ​លិខិត​ឯក​សារ​ដើម្បី​ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុន​ផាន​អឹ​ម៉ិច​ សាង​សង់អាគារ​ផ្ទះ​ល្វែង​…

    Read More »
  • និស្សិត​សារព័ត៌មាន​នឹង​ផ្សាយ​ពី​ស្ថាបត្យកម្ម​នៅ​រាជធានី​លើ​ទស្សនាវដ្តី​របស់​ខ្លួន

    ដោយ កើត ចន្រ្ទា និស្សិតសារព័ត៌មានមួយក្រុមនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​នាព្រឹកថ្ងៃទី ២៩ ខែ​កុម្ភៈ​ នេះបាន​បំពេញទស្សនកិច្ច​សិក្សា​​នៅ​ជុំវិញរាជធានីភ្នំពេញ ដែលដំណើរទស្សនកិច្ច​នេះ​គឺជា​​ផ្នែក​​​នៃគម្រោងចេញផ្សាយទស្សនាវដ្តី​របស់និស្សិត ​​ដោយ​ផ្តោតលើ​ស្ថាបត្យកម្ម​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។ លោក Tilman Baumgartel សាស្រ្តាចារ្យដេប៉ាតឺម៉ង់ប្រពន្ធ័ផ្សព្វផ្សាយ និងសារគមនាគមន៍ ​ដែល​​បានដឹកដំណើរ​ទស្សនកិច្ច សិក្សា នេះ បាន​មាន​ប្រសាសន៍​ថា ការចុះពនិត្យ​មើល​របស់​ក្រុម​​និស្សិត​​នាថ្ងៃ​នេះ​គឺ​ក្នុង​គោលបំណង​ឲ្យពួគេ​​​បាន​យល់​ដឹង​អំពី​ស្ថាបត្យកម្មខ្មែរ…

    Read More »
  • អភិបាលក្រុងបាវិតជាប់​​សង្ស័យក្នុងការបាញ់​​ប្រហារកម្មករនៅ​​រោងចក្រកៅវ៉េ

    នៅ​​ថ្ងៃ​​ទី​​១​ ​​មីនា​ ២០១២​ ​ក្រោយ​​ពិធី​​បើក​​​​សិក្ខា​​សាលា​​លើក​​ទី​៣​ ​ស្ដី​ពី​​កិច្ច​​ការ​ពារ​​កុមារ​​ក្នុង​​តំបន់​​​អាស៊ី​​អាគ្នេយ៍​ លោក​​ឧប​​នាយក​រដ្ឋ​មន្ត្រី ​និង​ជា​​រដ្ឋ​មន្ត្រី​​ក្រសួង​​មហា​ផ្ទៃ ​ស ​ខេង​ បាន​​និយាយ​​​ថា​ អភិបាល​​ក្រុង​​បាវិត​ត្រូវ​​សង្ស័យ​​ថា​ ជា​​ជន​​ដៃ​​ដល់​​ក្នុង​​ហេតុ​ការណ៍​​បាញ់​​ប្រហារ​​លើ​​កម្មករ​នៅ​​រោង​ចក្រ​​កៅ​វ៉េ ​(Kaoway)​ កាល​​ពី​​ជាង​​មួយ​​សប្ដាហ៍​​មុន​។ ​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​ ​បន្ទាប់​ពី​បញ្ចប់​សិក្ខា​សាលា​ស្តី​ពី​ការ​ការពារ​កុមារ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​​ នៅ​សណ្ឋា​គា​អាំង​ទែ​កុង​ទី​ណង់​តាល់​ លោក​​ ស​ ​ខេង​…

    Read More »
  • ទស្សនៈ​ពី​ការ​ស្លៀកពាក់​បញ្ចេញ​សាច់

    ដោយ ឆាយ សុផល ​កន្លងមក​នេះ គ្រូបង្រៀន​ខ្មែរ​មួយ​ក្រុម​បាន​មក​ជួបជុំគ្នា​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ពិភាក្សា​ពី​គោល​បំណង​របស់​ខ្លួន ដែល​ចង់​​បញ្ឈប់​ការ​ស្លៀកពាក់​ខ្លី​ខើច​លើ​ខើច​ក្រោម​​របស់​ស្ត្រី ពិសេស​នារី​វ័យ​ក្មេងៗ​នៅ​តាម​ទី​សាធារណៈ និង​នៅ​បរិវេណ​សាលា​រៀន។ គ្រូបង្រៀន​ទាំង​នោះ​មាន​ចំនួន​ប្រមាណ​ជា ១០០ នាក់​បាន​អះអាង​ថា ខ្លួន​គឺ​ស្ថិត​នៅ​ក្នុង​សមាគម​គ្រូ​បង្រៀន​ខ្មែរ ហើយ​បាន​អធិប្បាយ​តាមរយៈ​តំណាង​របស់​ខ្លួន​ថា ការ​ស្លៀកពាក់​ខ្លី​ខើច​លើ​ខើច​ក្រោម​នេះ​អាច​បំផ្លាញ​វប្បធម៌ និង​ប្រពៃណី ទំនៀមទម្លាប់​របស់​ខ្មែរ។ អ្នកគ្រូ​លោក​គ្រូ​ទាំង​នោះ​មាន​ការ​ព្រួយបារម្ភ​ជា​ពន់ពេក ព្រោះ​ពួកគាត់​សង្កេត​ឃើញ​ថា ការ​ស្លៀកពាក់​ខ្លី…

    Read More »
  • នៅក្នុងខែមីនា និងខែមេសា​នេះនឹងមានភ្លៀងកក់ខែ​ធ្លាក់រាយប៉ាយ

    ភ្នំពេញ: យោងតាម​ការវិភាក និង​ព្យាករណ៍​ស្ថានភាព​ធាតុ​អាកាស ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស​ជូន​ដំណឹង​ថា នឹង​បានបង្ហាញ​ថា នៅ​ក្នុង​រដូវប្រាំង «ខែ​មីនា និង​ខែ​មេសា ឆ្នាំ​២០១២» នេះ នឹង​មាន​ភ្លៀង​កក់ខែ​ធ្លាក់​រាយប៉ាយ នៅតាម​បណ្តា​រាជធានី​-​ខេត្ត។ សេចក្តីជូនដំណឹង ចុះ​ថ្ងៃ​ទី ​២៩ ​​កុម្ភៈ​ ​២០១២។ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក…

    Read More »
  • បង្កើនចំនួនបេក្ខភាពស្ត្រី​ដាក់បញ្ចូលនៅក្នុងការ​បោះឆ្នោតឃុំសង្កាត់​នៅពេលខាង

    ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១២ ក្រុមការងារ​ស្ត្រី ដើម្បី​ទាំងអស់គ្នា បានធ្វើ​សន្និ​សីទកាសែត ស្តីពី«ការបង្កើន​ចំនួន​ស្ត្រី​ជាប់ឆ្នោត ក្នុងការ​បោះឆ្នោត​ឃុំ​សង្កាត់ ឆ្នាំ​២០១២» នៅ​សណ្ឋាគារ ជូ​លី​ណា ក្នុង​រាជធានី​ភ្នំពេញ។ នៅ​ក្នុង​សន្និសីទកាសែតនេះ​មាន​ការចូលរួម​ពី​តំណាង​គណបក្សនយោបាយ ដែលមាន​អាសនៈ​នៅក្នុង​រដ្ឋសភា​។ ប៉ុន្តែ​អវត្តមាន​គណបក្ស​ប្រជាជន​កម្ពុជា​។​ ប្រធាន​អង្គការ ខុមហ្វ្រែល លោក គល់…

    Read More »
  • ក្រសួងការបរទេសកម្ពុជា​បានដាក់កំណត់ទូតតវ៉ា​រឿងទាហានថៃបាញ់​សម្លាប់ពលរដ្ឋខ្មែរ

    ចំ​ពោះ​ករណី​​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​នៅ​តាម​ព្រំ​ដែន​ពី​សំណាក់​ទាហាន​​ថៃ នៅ​​​តែ​បន្ត​កើត​មាន​ជា​បន្ត​បន្ទាប់នេះ​ក្រសួង​ការបរទេស​កម្ពុជា បាន​ដាក់​កំណត់​ទូត​ទៅ​កាន់​ក្រសួង​ការបរ​ទេស​ថៃ នៅ​ថ្ងៃ​ទី ​២៨ ​​កុម្ភៈ ២០១២ ដើម្បី​​ស្វែង​ធ្វើ​​កិច្ច​ចរចា​រក​ដំណោះ​ស្រាយ​ជាមួយ​ប្រទេស​ថៃ ក្នុង​ការ​បញ្ឈប់​សកម្មភាពបាញ់​ប្រហារ​មក​លើ​ពលរដ្ឋ​ខ្មែរ​នៅ​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ។ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស ​លោក ឡុង វិសាលោ បានមាន​ប្រសាសន៍ឲ្យ​ដឹង​បន្ទាប់​ពី​ជំនួប​ជាមួយ​ឯក​អគ្គរាជទូត​ថៃ នៅ​ក្រសួង​ការបរទេស​កម្ពុជា ​ថា រដ្ឋាភិបាល​មិន​ដែល​ព្រងើយ​កន្តើយ​ចំពោះ​ការ​បាត់​បង់​ជីវិត​ពលរដ្ឋ​ខ្មែរ​ ដោយសារ​ការ​បាញ់​ប្រហារ​ពី​សំណាក់​​ទាហាន​ថៃនោះ​ឡើយ។ បើ​យោង​តាម​របាយការណ៍​ពី​ក្រសួង​ការបរទេស​កម្ពុជា បាន​ឲ្យ​ដឹង​​ថា…

    Read More »
Back to top button
Close
Close