ពេលស្រវឹងយកអង្រែ​បុកគ្រឿងវាយប្រពន្ធ​រហូតដល់សន្លប់

បុរស​ម្នាក់​​ពេល​ផឹក​​ស្រវឹង​​​បាន​ស្រែក​ឡូឡា​ហៅ​ប្រពន្ធ​ឱ្យ​បើកទ្វារ លុះ​​ប្រពន្ធ​ចេញ​មក​ ស្រាប់តែ​ធាក់​ប្រពន្ធ​មួយ​ជើង​វ រួច​យក​អង្រែ​បុក​គ្រឿង​វាយ​រហូត​សន្លប់​ស្ដូកស្ដឹង​នៅ​នឹង​កន្លែង។

អំ​ពើ​ហិង្សា​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១០​យប់ថ្ងៃ​ទី​១៩ កុម្ភៈ នៅ​បន្ទប់​ជួល​ក្នុង​ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ស្ដ្រី​រង​គ្រោះ​ឈ្មោះ​មាន សំណាង អាយុ​៣២​ឆ្នាំ រីឯ​ប្តី​​ឈ្មោះ​ដេ​ត អាយុ​៣២​ឆ្នាំ ជា​កម្ម​ករ​​នៅ​កុងស៊ី​កាប់​ជ្រូក។​

​ក្រោយ​ពី​កើត​ហេតុ​ស្ត្រីរងគ្រោះ​​ត្រូវ​បាន​បង​ស្រី​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ មន្ទីរពេទ្យ​ព្រះ​កុសុមៈ ​។ ចំណែក​បុរស​ជា​ប្ដី​​​ត្រូវ​សមត្ថកិច្ច​នាំ​ទៅសាក​សួរ​ពី​មូលហេតុ​ដែល​ ប្រើ​អំពើ​ហិង្សា​​ក្នុង​គ្រួសារ ៕

Related Articles

Back to top button
Close
Close