បុរស​ម្នាក់​ត្រូវ​សម្ថ​កិច្ច​ព្រួត​វាយ​រង​របួស​ធ្ងន់ ​

Cambodia News

ភ្នំពេញ​៖​ កាលពី​វេលា​ម៉ោង​២៣​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែ​មេសា ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​អះ​អាងថា ឃើញ​សមត្ថកិច្ច​ ៣​នាក់​បាន​ព្រួត​វាយ​ទៅលើ​បុរស​ម្នាក់​បណ្ដាល​ឲ្យ​រង​របួស​ ធ្ងន់​​​ ​នៅមុខ​ផ្ទះ​លេខ​៨​៧៨ យីហោ កែ កិប ស្ថិត​នៅ​តាម​ណ្ដោ​យ​ផ្លូវជាតិ​លេខ​៥ស្ថិ​តក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ។

​ប្រព​ព​ត៌​មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា បុរ​សរង​គ្រោះ​ខាង​លើនេះ​មានឈ្មោះ​ណា​ក់ អាយុ​២០​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ​។​

មុន​ពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ ម៉ូតូ​មួយ​គ្រឿង​ម៉ា​កវ៉េវ​ពណ៌​ក្រហម​លាយ​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1BF4821 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​លុះ​មក​ចំ​ណុ​ច​កើត​ហេតុ​ខាងលើ​ក៏បាន ​ឈប់​ក្នុង​បំ​ណង​ទិញ​មី​ឆារ​​ ​ស្រាប់​តែ​មាន​បុរស​៣​នាក់​ស្លៀកពាក់​ ស៊ីវិល​ដែល​ប្រជាពលរដ្ឋ​ស្គាល់​ច្បាស់​ថា​ជា​សម​ម​ត្ថ​កិច្ច​ហើយ​បាន​ នាំគ្នា​មក​ព្រួត​វាយ​ទៅលើ​បុរស​រងគ្រោះ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​តែម្ដង​ ហើយ​ថែមទាំង​បាន​ដក​ហូតយក​សោ​ម៉ូតូ​និង​កាបូប​លុយ​ពី​ជនរងគ្រោះ​ទៀត​ផង​។​

ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ​ចំណែក​ សមត្ថកិច្ច​៣​រូប​ដែល​បង្កហេតុ​បាន​ព្យាយាម​លាក់​មុខ​មិន​ចូលខ្លួន​ចំ​ភ្លឺ​ រឿង​រ៉ា​វខាងលើ​ឡើយ​៕​​ ហេង នាង​

art10.1

Related Articles

Back to top button
Close
Close