ប្ដីយកដបស្រាវាយប្រពន្ធ​​​ដល់ស្លាប់ដោយសារ​​​ខឹងប្រពន្ធវាយកូន

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ៖ បុរសម្នាក់បានយកដបស្រាវាយប្រពន្ធរបស់ខ្លួនចំក្បាល រហូតដល់ស្លាប់ ពេលបញ្ជូនមកសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យ នាព្រឹកថ្ងៃទី៣០ តុលា ២០១២ ដោយសារតែបុរសជាប្ដីរូបនោះខឹងប្រពន្ធវាយកូននិងតមាត់ជាមួយបងប្អូនថ្លៃ ដែលត្រូវជាបងស្រីបង្កើតរបស់បុរសជាប្ដី។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា បុរសជា ប្ដីដែលបាននឹងកំពុងរត់គេចខ្លួននោះ មាន ឈ្មោះភី រ៉ាវី អាយុ២៧ឆ្នាំ និងស្ដ្រីជាប្រពន្ធ ឈ្មោះហម ស្រីដា អាយុ២៧ឆ្នាំ នៅក្នុងភូមិអណ្ដូង៣ សង្កាត់គោករកា ខណ្ឌពោធិ៍សែនជ័យ។

តាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២៨ តុលា កន្លងទៅកូនរបស់ពួកគេទាំងពីរនាក់នេះ បានទៅលេងផ្ទះអ៊ុំស្រីដែលនៅជិតគ្នាពេលនោះ ត្រូវបានអ៊ុំស្រីដេញកូនកុំឱ្យចូលលេងក្នុង ផ្ទះ ដោយខ្លាចបែកកញ្ចក់ ។ ពេលនោះស្ដ្រីជាប្រពន្ធឮក៏ខឹង ហើយទៅវាយកូនខ្លួនឯង កុំឱ្យទៅលេងទៀត។

ពេលកំពុងវាយកូនស្រាប់តែបងថ្លៃស្រី ដែលត្រូវជាបងស្រីបង្កើតរបស់ប្ដីបានរករឿងនិងស្ដីបន្ទោស។បន្ទាប់មកស្ដ្រីជាប្រពន្ធបាន ទៅហៅប្ដី ដែលកំពុងផឹកស៊ីជាមួយមិត្ដភក្ដិ ចូលទៅក្នុងផ្ទះក៏កើតជាជម្លោះ ហើយឈានទៅដល់ថ្នាក់ប្ដីទាញដបស្រាវាយក្បាលប្រពន្ធបណ្ដាលឱ្យរងរបួសធ្ងន់ ខណៈនោះស្ដ្រីជាប្រពន្ធត្រូវបានសាច់ញាតិជួយដឹកមកកាន់មន្ទីរពេទ្យ ហើយក៏បានស្លាប់នៅព្រឹកថ្ងៃទី៣០ តុលា ដោយសារតែរងរបួសធ្ងន់ពេក៕

Related Articles

Back to top button
Close
Close