ឯកឧត្តម​ ខៀវ កាញារី ៖ នគរបាលយើងមិនដឹងថា តើបង្ហោះអ្វីខ្លះខុសវិជ្ជាជីវៈ អ្វីខ្លះខុសសីលធម៌

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៨ ធ្នូ ២០១៧) ៖ ក្រោយសង្កេតឃើញមន្រ្តីនគរបាល ជាច្រើនបង្ហោះរូបភាពខុសវិជ្ជាជីវៈ និងសីលធម៌នៅតាមបណ្ដាញ ទំនាក់​ទំនង​សង្គម​ ​ឯកឧត្តម​ ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ បានលើកឡើងថា នគរបាលយើងចេះ តែ​បង្ហោះ​រូប​យក​សង្ហា​ តែមិនដឹងថា តើបង្ហោះអ្វីខ្លះខុសវិជ្ជាជីវៈ អ្វីខ្លះខុសសីលធម៌ទេគួរស្វែងយល់ ព្រោះកំហុសឆ្គងរបស់ខ្លួនម្នាក់ ប៉ះពាល់វិជ្ជាជីវៈរួម ។

នេះ​ជា​ការ​លើក​ឡើង​របស់ ឯកឧត្តម​ ខៀវ កាញារី រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ ​តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ឯក​ឧត្តម​​។

ទោះបីជាយ៉ាងណា ឯកឧត្តម​ រដ្ឋមន្រ្តី មិនបានភ្ជាប់រូបភាពមន្រ្តីនគរបាលយ៉ាងម៉េចនោះទេ ប៉ុន្តែការឡើងរបស់លោកនេះ ស្រប​ពេល​ដែល​អគ្គ​ស្នង​​ការ​នគរបាលជាតិ បានរៀបចំមហាសន្និបាត សមាគមមិត្តនគរបាលជាតិកម្ពុជា អាណត្តិទី៤ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧៕

 

 

 

Related Articles

Back to top button
Close
Close