ព័ត៌មាន​ជា​ភាសា​ខ្មែរ

  • ស្ថានភាពរស់នៅរបស់​ពលរដ្ឋបុរីកីឡា

    ពលរដ្ឋ​ក្នុង​សហគមន៍​បុរី​កីឡា មាន​ទាំង​ក្មេង​ទាំង​ចាស់ ប្រុស​ស្រី បាន​បង្ខំ​ចិត្ត​បន្ត​រស់នៅ​ក្នុង​ប្លុក​បុរី​កីឡា ដែល​ខ្លះ​បាន​ស្នាក់​នៅ​ខាង​មុខ​សំយាប​ផ្ទះ​របស់​គេ ខ្លះ​ស្នាក់​នៅ​ក្រោម​ជណ្ដើរ​នៃ​អាគារ​ក្នុង​សហគមន៍​បុរី​កីឡា បើ​ទោះ​បី​ជា​កម្លាំង​សមត្ថកិច្ច​បាន​ឈូស​ឆាយ​ផ្ទះ​សម្បែង​របស់​ពួកគាត់​អស់ក៏ដោយ។ ​ស្ត្រី​ឈ្មោះ ជុំ ង៉ាន ដែលជា​ពលរដ្ឋ​រស់​នៅក្នុង​សហគមន៍​បុរី​កីឡា បាន​និយាយ​​ថា ពួកគាត់​មិន​អាច​ទទួល​យក​សំណង​របស់​ក្រុមហ៊ុន​ដែល​ផ្ដល់​ឲ្យ​ពលរដ្ឋ​បាន​នោះ ទើប​ពួកគាត់​តស៊ូ​រស់​នៅ​ក្នុង​តំបន់​នេះ។ គាត់​បាន​បន្ត​​ថា ការ​រស់នៅ​ទី​នេះ​បាន​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព​ដោយ​សារ​ក្បែរ​គំនរ​សំរាម ​នាំ​ឲ្យ​ការ​ហូបចុក​របស់​គាត់​គ្មាន​អនាម័យ ហើយ​កន្លែង​ស្នាក់​នៅ​ក៏​មិន​សមរម្យ៕

    Read More »
  • អ្នកភូមិបុរីកីឡាព្រមាន​ចូលទៅនៅអគារសង់​​ថ្មីបើនៅតែពុំមាន​ដំណោះស្រាយ

    នៅ​ថ្ងៃ​ទី​១៦  ​កុម្ភៈ ២០១២ អ្នក​ភូមិ​បុរី​កីឡា​ជាង ១០០​គ្រួសារ​ដែល​​កំពុង​រស់​នៅ​ក្រោម​អគារ​ទី​៧ ក្នុង​ប្លុក​បុរី​កីឡាបាន​ប្រកាស​ថា ពួកគេ​នឹង​ចូល​ទៅ​រស់​ក្នុង​អគារ​សង់​ថ្មី​ចំនួន២ របស់​ក្រុមហ៊ុន​ផានអ៊ីម៉ិច ប្រសិន​បើ​ក្រុម​ហ៊ុន​នៅ​តែ​​មិន​ដោះ​ស្រាយ​បញ្ហា​របស់​ពួក​គេ។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​​​សន្និសីទ​សារព័ត៌​មាន​របស់​ប្លុក​បុរី​កីឡា នៅ​ខាង​មុខ​អគារ​ទី៨ ខណ្ឌ​៧មករា។ ហើយអ្នក​ភូមិ​បុរី​កី​ឡា​បាន​បន្ត​ថា ​ក្នុង​រយៈ​ពេល ៧​ថ្ងៃ​ពួក​គេ​​ទាំង​ជាង ​១០០​គ្រួសារ នឹង​ចូ​ល​ទៅ​រស់​នៅ​អគារ​សង់​ថ្មី​ចំនួន​ពីររបស់​ក្រុមហ៊ុន​ផានអ៊ីម៉ិច ដែល​សាង​សង់​រួច​។ អ្នកស្រី កែវ…

    Read More »
  • ទំនប់ទឹកទប់ដើម្បីបូមខ្សាច់​លប់តំបន់បឹងកក់បានបាក់​លិចផ្ទះពលរដ្ឋ​ជាង៤០ខ្នង

    នៅ​រសៀល​ថ្ងៃ​ពុធ​ ទី​១៥ កុម្ភៈ​ ២០១២ ទំ​​នប់​ទឹក​ដែល​ក្រុម​ហ៊ុន​ស៊ូ​កា​គូ​ ទប់​ដើម្បី​បូម​ខ្សច់​លប់​តំ​បន់​បឹង​កក់ស្ថិត​ក្នុង​ភូមិ​២២ សង្កាត់​ស្រះ​ចក​ ខណ្ឌដូន​ពេញ​ បាន​បាក់​ជា​ថ្មី​ម្តង​ទៀត​ទំហ៊ុំប្រមាណ​ ១០​ម៉ែត្រ​។ ក្នុង​ការ​បាក់​ទំនប់​នោះ​បណ្តាល​ឲ្យ​ផ្ទះ​ប្រជាពល​រដ្ឋ​នៅ​ភូមិ​២២ បាន​លិច​ប្រមាណ​ជាង​ ៤០​ខ្នង​។ ស្រ្តី​ភូមិ​២២ មួយ​រូប​បាន​ឲ្យ​ដឹងថា ម៉ាស៊ីន​ដេរ​ច្រើន​គ្រឿង ដែល​សប្បុរស​ជន​ផ្ដល់​ឲ្យ​សហគមន៍​បឹង​កក់​​ដេរ​កាបូប និង​សំលៀក​បំពាក់​សម្រាប់​លក់​យក​កម្រៃ ត្រូវ​ទឹក​ស្អុយ​ធ្លាយ​ចេញ​ពី​ទំនប់​នោះ​មក​ពន្លិច​ខូច​ខាត​ទាំង​ស្រុង។ ទោះ​ជា​យ៉ាង​ណា​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​បាន​ចុះ​ទៅ​មើល​ការ​ធ្លាយ​ទំនប់​នោះ តែ​មិន​ទាន់​មាន​វិធានការ​ដោះ​ស្រាយ​នៅ​ឡើយ៕

    Read More »
  • ការដួលសន្លប់កម្មករនៅ​ខេត្ត​ព្រះសីហនុបណ្តាល​មក​ពីពុលថ្នាំគីមី

    កាលពី​ថ្ងៃ​ទី​១៣​ ​កុម្ភៈ​ ​២០១២ លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់ នៅ​រោងចក្រ​កាត់ដេរ ណាន​គូ នៅ​ខេត្ត​ព្រះសីហនុ។ លោក ជា មុនី បានឲ្យដឹងថា  តាម​ការ​សន្និដ្ឋាន​ដំបូង​​ យើង​ឃើញថា កម្មករ​ភាគច្រើន ដែល​បាន​ដួលសន្លប់  គឺ​…

    Read More »
  • នៅថ្ងៃ១៤ កុម្ភៈយុវវ័យមិន​ត្រូវប្រព្រឹត្តអំពើ​ពុំគប្បី​ឡើយ

    នៅ​ថ្ងៃ​១៤ ​កុម្ភៈ លោកស្រី​ស៊ីវ៉ាន់ បុទុម ​រដ្ឋ​លេខាធិការ​ក្រសួង​កិច្ចការ​នារី​បានមាន​ប្រសាសន៍​​​អំពី​ការ​ចាត់វិធានការរួម​ពី​ស្ថាប័ន​រដ្ឋ​ដែលពាក់ព័ន្ធ​ទាំងអស់ដើម្បី​ទប់ស្កាត់​និន្នា​ការ​របស់​ក្រុម​​​​​​​យុវវ័យ​ដែល​យក​ថ្ងៃ​១៤​កុម្ភៈ​ បញ្ជាក់​ពី​ក្តី​ស្រឡាញ់​ដោយ​ការ​រួម​ភេទ។ ​ លោក​ស្រី​បាន​បញ្ជាក់​ថា សម្រាប់​​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រឡាញ់ គឺ​​ពលរដ្ឋ​កម្ពុជា​ទាំង​អស់​អាច​បង្ហាញ​ពី​ក្តី​ស្រឡាញ់​ចំពោះឳពុកម្តាយ អ្នក​មានគុណ បង​ម្អូន​ និង​លោក​គ្រូ​ អ្នក​គ្រូ​ប​ជាដើម។ ចំ​ពោះ​ការទប់ស្កាត់​និន្នាការនេះ​ ​​អភិបាល​រាជធានី​ភ្នំពេញ​បានអំពាវនាវ​អោយ​ក្រុម​យុវវ័យ​ភ្ញាក់​រលឹក​ខ្លួន​ឯង​ដោយ​មិន​ត្រូវ ​ប្រព្រឹត្ត​អំពើ​ពុំ​គប្បី​នៅ​ថ្ងៃ​១៤​កុម្ភៈ​នេះឡើយ។ ហើយនៅ​ថ្ងៃ​នេះ​​​អាជ្ញាធរ​ដែនដី​ ​សហការ​ជាមួយ​ម្ចាស់​ផ្ទះ​សំណាក់ និង​សណ្ឋាគារ​​…

    Read More »
  • ពលរដ្ឋបុរីកីឡា ៦នាក់​ព្យាយាមចូលជួបសម្ដេច ​ហ៊ុន សែន ដើម្បីសុំ​ការអន្តរាគមន៍

    នៅ​ព្រឹក​ថ្ងៃ​ទី​ ១៤ កុម្ភៈ​ ២០១២ ប្រជា​ពលរដ្ឋ​បុរី​កីឡា ៦នាក់​បាននាំគ្នា​ជិះ​ម៉ូតូ​កង់​បី សំដៅទៅ​វេទិកា​របស់​សម្ដេច​ ហ៊ុន សែន ក្នុង​ពិធី​បើក​ការ​ដ្ឋាន​ពង្រីក​កំណាត់​ផ្លូវ​លេខ​៦A នៅ​ចំណុច​ភូមិ​​ខ្ទរ ជាប់​ស្ពាន​ទី​១ ដើម្បី​ស្វែងរក​ការ​អន្តរាគម​ន៍​ពី​សម្តេច​ជួយ​ដល់​ពួក​គាត់​។ ​​ប៉ុន្តែ​​ការ​​ព្យាយាម​ចង់​ចូលជួប សម្ដេច​​ ហ៊ុន សែន ដើម្បី​សុំ​ការ​អន្ត​រា​គមន៍ និង​រក​ដំណោះ​ស្រាយ​ដល់​ពួក​គាត់​ ​ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច…

    Read More »
  • កម្មកររោងចក្រជាង១៣០​នាក់នៅខេត្តព្រះស៊ីហនុ​ដួលសន្លប់

    នៅ​ថ្ងៃទី​១៣ ​កុម្ភៈ ២០១២ កម្មករ​ នៅ​រោងចក្រ​ណានកូ មាន​ទីតាំង​ក្នុង​​ភូមិ​ភូធឿង សង្កាត់​បិត​ត្រាំង ខណ្ឌ​​ព្រៃនប់ ក្រុង​ព្រះសីហនុ ត្រូវបាន​​ដឹក​ជញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ព្យាបាល​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត បន្ទាប់​ពី​​​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​ដោយ​ពុំ​ដឹង​ពី​មូល​ហេតុ​ច្បាស់​លាស់​ក្រោយ​​ពី​បាន​ចូល​ធ្វើ​ការ​នៅ​ម៉ោង ៧​ព្រឹក ។ កម្មការិនីម្នាក់​ឈ្មោះ​ ឡាវ សុភក្តិ បាន​និយាយបន្ទាប់​ពី​ដឹង​ខ្លួន​​ថា នៅ​មុន​ពេល​សន្លប់​គឺមាន​​ក្លិន​អាក្រក់​ភាយ​នៅ​ក្នុង​រោង​ចក្រ ពេល​នោះ​នាងក៏​ចាប់​ផ្តើម​​​ទន់​ដៃ​ជើង និង​ល្ហិតល្ហៃ​ក្នុង​​ខ្លួន​នៅ​ពេល​ឃើញ​កម្មករ​ជា​ច្រើន​នាក់ទៀត​​ដួល​សន្លប់​​នៅ…

    Read More »
  • កម្ពុជាកំពុងរៀបចំយុទ្ធ​សាស្ត្រទប់ស្កាត់វិបត្តិ​បំណុលធ្ងន់ធ្ងរ

    កន្លង​មក​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​និយាយ​​ថា លោកនឹង​​មិន​បណ្ដែត​បណ្ដោយ​ឲ្យ​កម្ពុជា ធ្លាក់​ចូល​ក្នុង​វិបត្តិ​ធ្ងន់ធ្ងរ​នៃ​ការ​ជំពាក់​បំណុល​គេ​វ័ណ្ឌ​ក​នោះ​ទេ។ នៅ​ថ្ងៃ​ទី ១០ ​​កុម្ភៈ​ ២០១២​ ​ទីស្ដីការគណៈរដ្ឋមន្ត្រី ​បាន​​សេចក្ដីប្រកាស​ព័ត៌មាន​​បញ្ជាក់​អំពី​វិធាន​ការ​ទប់​ស្កាត់ការ​ជំពាក់បំណុល​គេ​វ័ណ្ឌ​កមួយ​ចំនួន​​ដូច​ជា​ ១- ត្រូវ​ខ្ចី​ឥណ​ទាន​សម្រាប់​តែ​​​វិស័យ​អាទិភាព ដើម្បី​ទ្រទ្រង់​កំណើន និង​បង្កើត​ផលិតភាព​សេដ្ឋ​កិច្ច​ ២- ត្រូវ​ខ្ចី​ឥណ​ទាន​ក្នុង​ទំហំ​សមស្រប ដែល​ស្ថានភាព​ថវិកា និង​សេដ្ឋកិច្ច​កម្ពុជា​អាច​ទ្រាំទ្រ​បាន ៣-​ ត្រូវ​ប្រើប្រាស់​ឥណទាន​ទាំង​នោះ…

    Read More »
  • អ្នកភូមិបុរីកីឡាប្ដឹងក្រុម​ហ៊ុនផានអ៊ីម៉ិចពីបទ​រំលោភកិច្ចសន្យា

    បន្ទាប់​ពី​បាន​តវ៉ា​ទៅ​គ្រប់​ទី​កន្លែង​មិន​ទទួល​បាន​លទ្ធ​ផល នៅ​ថ្ងៃ​ទី​ ១០ ​កុម្ភៈ ២០១២ នេះ​​អ្នក​ភូមិ​បុរី​កីឡា​ជាង ៩០គ្រួសារបាន​សម្រេច​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ។ ដោយ​​ប្តឹង​​ប្រធាន​ក្រុម​ហ៊ុន​ផាន​អ៊ី​ម៉ិច​ ពី​បទ​រំលោភ​កិច្ច​សន្យា ហើយ​ពួក​គេ​តម្រូវ​​​​អោយ​ក្រុម​ហ៊ុន​​សង់​អាគារ​អោយ​គ្រប់​ចំនួន និង​ផ្ដល់​សំណង ៤​លាន​រៀល​ក្នុង​មួយ​គ្រួសារ។ លោក យិន សាវ៉ាត ដែល​ជាមេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី ៤​នាក់ ការ​ពារ​អោយ​អ្នក​ភូមិ​បុរី​កីឡា បាន​អោយ​ដឹង​ថា ក្នុង​ពាក្យ​បណ្តឹង​នោះ…

    Read More »
  • ការតវ៉ារបស់ពលរដ្ឋអម​លាំងរឿងដីធ្លីមិនទាន់​មានដំណោះស្រាយ

    នៅ​ថ្ងៃ​ទី​៩ ​​កុម្ភៈ​ ​២០១២ ប្រជាពលរដ្ឋ​ប្រមាណ ៣០០ នាក់ នៅ​ឃុំ​អម​លាំង ខេត្ត​កំពង់ស្ពឺ បាន​លើកគ្នា​មក​តវ៉ា​រឿង​ជម្លោះ​ដីធ្លី នៅ​តុលាការខេត្ត​កំពង់ស្ពឺ ​​ពេញ​មួយ​ថ្ងៃ នៅ​តែ​មិន​ទាន់​មាន​ដំណោះស្រាយ​អ្វី​នៅ​ឡើយ​​។ ប៉ុន្តែ​ពួក​គេ​នឹង​​បន្ត​ការតវ៉ា​មុខ​តុលាការ និង​មុខ​សាលាខេត្ត​កំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃទី​១០​ កុម្ភៈ ​​២០១២​ ទៀត។ ​ការ​​តវ៉ានេះ​គឺ​​​ដើម្បី​ទាមទារ​ឲ្យ​តុលាការ ដោះលែង​ស្ត្រី​អ្នក​ភូមិ​ម្នាក់…

    Read More »
Back to top button
Close
Close