ព័ត៌មាន​ជា​ភាសា​ខ្មែរ

  • ក្រសួងព័ត៌មានប្រកាស​​បើកមហោស្រពតន្ត្រី ​និងចម្រៀងកុមារជា​លើកដំបូង

    នៅព្រឹកថ្ងៃទី២៦ ​មេសា ​២០១២ លោកខៀវ កាញារីទ្ធ រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌​មាន​បាន​អញ្ជើញ​ជា​អធិបតីភាពបើកមហោស្រពតន្រ្តី និងចម្រៀងកុមារជាលើកដំបូងនៅកម្ពុជា ដើម្បី​អបអរ​​​សាទរ​​​ខួបលើកទី៦៣ នៃទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី១១ ទិវា​ពិភព​លោក​​ប្រឆាំង​​ពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០១២ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា ​មហោស្រពតន្ត្រី​ និង​ចម្រៀងកុមារ ​គឺជាការប្រឡងសមត្ថភាពកុមារកម្ពុជា ក្នុងការច្រៀង…

    Read More »
  • តំណាងសហជីពកម្មករ​ប្រតិកម្មចំពោះគម្រោង​ស្នើសុំឲ្យកម្មករបញ្ឈប់​ធ្វើបាតុកម្ម

    បន្ទាប់​ពី​ថៅកែ​រោងចក្រ​នានា មាន​គម្រោង​ផ្ញើ​លិខិត​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សុំ​ឲ្យ​បញ្ចប់​រឿង​កម្មករ​ធ្វើ​បាតុកម្ម​ខុស​ច្បាប់​បន្ត​ទៅ​ទៀត នៅ​ថ្ងៃ​ទី​២៥ មេសា តំណាង​សហជីព​កម្មករ​នានា​នៅ​កម្ពុជា បានសម្ដែង​ការ​​មិន​ពេញ​ចិត្ត​ចំពោះ​សេចក្ដី​អំពាវនាវ និង​គម្រោង​ដាក់​ញត្តិ​របស់​សភា​ពាណិជ្ជ​កម្ម​កម្ពុជា ​ដែល​បាន​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​កម្មករ​កុំ​ឲ្យ​ធ្វើ​បាតុកម្ម ឬ​កូដកម្ម​បន្ត​ទៅ​ទៀត។ លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ​បាន​និយាយ​​ថា ការ​ធ្វើ​បាតុកម្ម និង​កូដកម្ម​​…

    Read More »
  • ពលរដ្ឋខ្មែររងគ្រោះ​ដោយការជួញដូរនឹង​ធ្វើមាតុភូមិនិវត្តន៍​មកកម្ពុជាវិញ

    ពលរដ្ឋ​ខ្មែរចំនួន ៤​នាក់ ដែល​រងគ្រោះ​ដោយ​ការជួញដូរ ដោយ​មេខ្យល់​​​បោក​​​យកទៅ​ធ្វើការ​ជា​កម្មករ​ខុសច្បាប់លើ​ទូក​នេសាទ​ថៃ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា ​ក្រសួងការបរទេស ​​សហប្រតិបត្តិការ​អន្តរជាតិ និង​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បានធ្វើ​ការងារ​ជាមួយ​អាជ្ញាធរ​ឥណ្ឌូនេស៊ីជួយសង្គ្រោះ។ តាម​ការ​ឲ្យ​ដឹង​ពី​លោក កុយ កួង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរ​ជាតិ​ ការ​ជួយ​សង្គ្រោះ​នេះ​ឡើង​នៅពេល​ទូក​នេសាទ​ថៃ ចូល​នេសាទ​ខុសច្បាប់​ក្នុង​ដែនទឹក​ប្រទេស​ឥណ្ឌូនេស៊ី​។ លោក កុយ គួ​ង…

    Read More »
  • លោករ៉ុងឈុនដឹកនាំ​ពលរដ្ឋបុរីកីឡាមក​ជួបជុំនៅសួន​​ប្រជាធិបតេយ្យ

    នៅ​ព្រឹក​ថ្ងៃទី​២៦ ​មេសា ​២០១២ ក្រុម​ពលរដ្ឋរស់នៅ​សហគមន៍​បុរី​កីឡា ដែលត្រូវ​បាន​បណ្ដេញ​ចេញកាលពីដើម​ខែ​មករា បាន​ជួបជុំ​នៅ​សួនសេរីភាព ឬទីលាន​ប្រជាធិបតេយ្យ លើ​សួនច្បារ​ផ្សារ​ចាស់ជិត​វត្តភ្នំ ដើម្បី​តវ៉ាទាមទារ​ឲ្យ​ក្រុមហ៊ុ​នផាន​អ៊ី​ម៉ិច សាងសង់​អគារ​ផ្ទះល្វែង ២ បន្ថែមទៀតតាម​កិច្ចសន្យា​ពីដំបូង។ ពិធី​ជួបជុំ​នោះ គ្រោង​ធ្វើឡើងតាំងពី​ម៉ោង ៧ និង ៣០ នាទី​ព្រឹក។ ប៉ុន្តែរហូត​ដល់​ម៉ោង ៨…

    Read More »
  • ព្រះសង្ឃលួចស្មន់ជា​មួយប្រពន្ធគេនៅលើផ្ទះ

    ខេត្តកំពង់ចាម: ​កាលពី​ព្រឹក​ថ្ងៃទី​២៣ ​មេសា ​​២០១២ ​មាន​ករណី​ព្រះសង្ឃ​មួយអង្គ លួច​ស្មន់​ជាមួយ​ប្រពន្ធ​គេនៅលើផ្ទះ​តែម្តង ហើយពេល​ប្តី​ស្ត្រី​នោះ​តាម​ទាន់​ព្រះសង្ឃកំ​ហួច​ក៍​​រត់ឡើង​​ពួនលើដំ​បូង​ផ្ទះ។​ ​ ​ព្រះសង្ឃ​កំ​ហូ​ចនេះ​ព្រះនាម តាំង ម៉េង​ឈ​ង់ ព្រះជន្ម ៣១​វស្សា គង់នៅ​វត្ត​មង់​បូរី ហៅ​វត្ត​មង់ បាន​និមន្ត​ចេញពី​វត្ត​មក​លួច​សហាយ​ស្មន់​ជាមួយ​ប្រពន្ធ​គេ​នៅលើផ្ទះឈ្មោះឡាយ លឹម​ឃាងអាយុ ៣៩​ឆ្នាំ ឯ​បុរស​ជា​ប្តី​មាន​​ឈ្មោះ រដ្ឋា…

    Read More »
  • លោកហ៊ុន សែនដាស់​តឿន​​មន្ត្រីជំនាញពី​ជំហានឆ្ពោះ​​ទៅលុប​បំបាត់ជំងឺគ្រុនចាញ់

    ក្នុងឱកាស​នៃ​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ នៅ​ថ្ងៃ​២៥​ មេសា ​២០១២​នេះ លោក​ហ៊ុន សែន បាន​ក្រើនរំលឹក​ដល់​មហាជន និងមន្ត្រីជំនាញ ឲ្យពិចារណា​បន្ថែមទៀតអំពី​ជំហាន​ឆ្ពោះទៅរក​ការលុបបំបាត់​ជំងឺគ្រុនចាញ់នៅ​កម្ពុជា។ ដើម្បី​ឆ្ពោះទៅរក​ការលុបបំបាត់​ជំងឺគ្រុនចាញ់នៅ​កម្ពុជា សម្រាប់​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ ថ្ងៃទី​២៥ ​មេសា លោក​ហ៊ុន សែន បាន​លើកឡើង​ថា យើង​ត្រូវ​ពិចារណា​លើ​បញ្ហា​​មួយចំនួន រួមមាន​៖ ទី​១-​ការចម្លង​ជំងឺគ្រុនចាញ់ ចំពោះ​ប្រជាជន​ផ្លាស់​ទីលំនៅ​ពី​តំបន់​ដែល​គ្មាន​ជំងឺគ្រុនចាញ់…

    Read More »
  • រដ្ឋសភាចាប់ផ្តើមបើក​សម័យប្រជុំលើកទី៨ ​នីតិកាលទី៤

    ភ្នំពេញ: នៅព្រឹ​ក​​ថ្ងៃ​ទី​​​២​៥​ ​​​​​មេ​សា​ ​​​​​២​​០​១​២ ​ស​មាជិ​ក​​​រ​ដ្ឋ​ស​ភា​​​ចំ​នួ​ន​ ​១​០​៤​ ​រូប​ ​ក្នុ​ង​ចំ​ណោ​ម​​​ស​មា​ជិ​ក​​​រ​ដ្ឋ​សភា​​​ស​រុ​ប​ ​១​២៣​ ​រូ​ប​ បា​ន​​​ចូ​ល​រួ​ម​​បើ​ក​​​ស​ម័​យ​ប្រ​ជុំ​ លើ​ក​​​ទី​​​៨​ ​នី​តិកា​ល​​​ទី​​​៤​ ក្រោ​ម​​​អ​ធិ​ប​តីភា​ព​​​ស​ម្តេ​ច​​​ហេង​​​ ​សំ​រិ​ន​ ប្រ​ធា​ន​រ​ដ្ឋ​សភា​។ ​របៀបវារៈ​នៃ​កិច្ចប្រជុំ​រដ្ឋសភា នៅ​ព្រឹក​នេះ រួមមាន​៖ ១-​…

    Read More »
  • ចាប់ពីថ្ងៃទី៣០ មេសា ​ប្រជាពលរដ្ឋបឹងកក់​ហែក្បួន​តាមផ្លូវក្នុង​រាជធានីភ្នំពេញ

    ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់ នឹង​ដើរ​ហែ​ក្បួន តាមផ្លូវ​សាធារណៈ ក្នុង​រាជធានី​ភ្នំពេញ​ចាប់​ពី​ថ្ងៃទី​៣០  មេសា  ​២០១២ ដោយ​មិន​កំណត់​ថ្ងៃ​បញ្ចប់​នោះទេ លុះត្រាតែ​ទទួលបាន​ដំណោះស្រាយ​។ ចំពោះ​ការដើរ​ហែរ​ក្បួន​នេះ ប្រជាពលរដ្ឋ​បានដាក់​លិខិត​ជូនដំណឹង ទៅ​សាលា​រាជធានី​ភ្នំពេញ​​​​រួចហើយ កាលពី​ថ្ងៃទី​២៣ មេសា ឆ្នាំ​២០១២ នេះ​បើ​​តាម​ការ​ឲ្យ​ដឹង​រប​ស់​ប្រជាពល​រដ្ឋ​នៅ​តំបន់​បឹងកក់​នៅ​ថ្ងៃទី​២៤ មេសា ឆ្នាំ​២០១២។ ប៉ុន្តែ​នៅ​មិនទាន់មាន​ការឆ្លើយតប​នៅ​ឡើយ​ទេ​។ ​ ​…

    Read More »
  • មនុស្ស ១៦នាក់សម្លាប់​ដោយរន្ទះបាញ់នៅ​ដើមឆ្នាំ២០១២

    ​នៅ​ថ្ងៃ​ទី​២៣ មេសា ២០១២ លោក​ញឹម​ វណ្ណ​ដា បាន​និយាយ​ឲ្យ​ដឹង​ថា ​នៅ​ឆ្នាំ​២០១២​នេះ​តាម​រយៈ​គណៈ​កម្មាធិ​ការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ ​និ​ង​ក្រសួង​ជំ​នាញ​មួយ​ចំ​នួន ​ គឺ​មាន​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​មាន​បញ្ហា​កើត​ឡើង​ច្រើន​ ដូច​ជា​ ស្យល់​ព្យុះ​ ភ្លៀង​ និង​រន្ទះ​បាញ់។ លោក​បន្តថា រយៈពេល​ពី​ដើមឆ្នាំ​២០១២ មកដល់​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១២​នេះ ការ​ប៉ះ​ពាល់…

    Read More »
  • ​ក្រុមហ៊ុនChevron និង​អង្គការPACTបន្តគ​ម្រោងពង្រឹងសិទ្ធិ​ជាម្ចាស់ដល់ស្ត្រី

    នៅ​ថ្ងៃ​ទី​២៣ មេសា ២០១២ ក្រុមហ៊ុន​ប្រេង​ដ៏​ធំ​របស់​សហរដ្ឋ​អាមេរិក និង​អង្គការ PACT​​បាន​រួម​គ្នា​បើក​សម្ពោធ​គម្រោង​ពង្រឹង​សិទ្ធិ​ជា​ ម្ចាស់​ដល់​ស្ត្រី​ និង​លើក​កម្ពស់​សុខភាព​របស់​ខ្លួន​នៅ​​កម្ពុជា​ជា​អ្វី​ដែល​ខ្លួន​រំពឹង​ថា នឹង​ចូល​រួម​ចំណែក​លើក​កម្ពស់​សិទិ្ធ​ស្រ្តី​កម្ពុជា និង​សុខ​មាល​ភាពឲ្យ​កាន់​តែ​រីក​ធំ​ធាត់​ឡើង។ ​លោក ស្ទីវ ក្លីក ប្រធាន​ក្រុម​ហ៊ុន​ Chevron ប្រចាំ​នៅ​កម្ពុជាបាន​ថ្លែង​ថា ក្រុម​ហ៊ុន​របស់​លោក​ពិត​ជា​មាន​មោទនភាព​ក្នុង​ការ​បន្ត​គម្រោង​ដ៏​ជោគ​ជ័យ​នេះ​ដែល​ទទួល ​បាន​ការ​ចូល​រួម​ពី​សហគមន៍​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​ សុខភាព​របស់​អ្នក​ក្រី​ក្រ អ្នក​រស់​នៅ​ជា​មួយ​មេរោគ​អេដស៍…

    Read More »
Back to top button
Close
Close