ព័ត៌មានជាភាសាខ្មែរ
-
ពលករខ្មែររងការជិះជាន់កំលាំងពលកម្ម និងការជួញដូរផ្លូវភេទនៅក្រៅប្រទេស
បុរស ស្ត្រី និងកុមារជនជាតិខ្មែរធ្វើនិប្រវេសន៍ទៅកាន់ប្រទេសថៃ ម៉ាឡេស៊ី និងប្រទេសផ្សេងៗទៀត ដើម្បីបម្រើការងារ ប៉ុន្តែលទ្ធផលបែបជាទទួលរងគ្រោះចំពោះការជួញដូរផ្លូវភេទ ឬត្រូវបានបង្ខំឲ្យប្រើកម្លាំងពលកម្មនៅក្នុងឧស្សាហកម្មនេសាទត្រី និងផលិតម្ហូបអាហារគ្រឿងសមុទ្រ ការធ្វើដំណាំកសិកម្ម នៅក្នុងរោងចក្រ កិច្ចការងារបម្រើតាមផ្ទះ ឬសុំទានជាដើម។ យោងតាមរបាយការណ៍ឆ្នាំ២០១១ របស់អង្គការសម្ព័ន្ធចាប់ដៃបានបង្ហាញថា នៅឆ្នាំ២០១០ ភ្នាក់ងារជួលពលករខ្មែរ ដែលមានអាជ្ញាប័ណ្ណ ជាសមាជិកនៃសមាគមរបស់ភ្នាក់ងារជួលពលករ ខ្មែរបានបណ្តុះបណ្តាល…
Read More » -
ក្នុងរយៈពេលបីខែដំបូងកម្ពុជានាំអង្ករចេញចំនួន៣៨.៤០៩តោន
យោងតាមតួលេខរបស់ក្រសួងពាណិជ្ជកម្ម នៅក្នុងរយៈពេលបីខែដំបូង ដើមឆ្នាំ២០១២ កម្ពុជាបាននាំអង្ករចេញចំនួន ៣៨.៤០៩ តោន ។ ចំនួននេះបានកើនឡើងជិត ៥០ភាគរយ ធៀបនឹងរយៈពេលបីខែ កាលពីដើមឆ្នាំ២០១១។ ការនាំចេញអង្កររបស់កម្ពុជា នៅត្រីមាសទី១ ឆ្នាំ២០១២ តួលេខបង្ហាញថា បានកើនឡើង ៤៨,៩៦ ភាគរយបើធៀបនឹង ៣ខែដំបូងក្នុងឆ្នាំ២០១១ មានត្រឹមតែ…
Read More » -
គ .ជ.ប បង្ហាញការបោះពុម្ពសន្លឹកឆ្នោតសំរាប់ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៣
នៅថ្ងៃពុធទី២៥ មេសា ២០១២ វេលាម៉ោង ៩ព្រឹក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ .ជ.ប) បានប្រកាសជាសាធារណៈ ដើម្បីអោយគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអោយបានជ្រាបថា គ.ជ.ប នឹងបង្ហាញអំពីដំណើរការបោះពុម្ពសន្លឹកឆ្នោត។ សន្លឹកឆ្នោតដែលបោះពុម្ពរួចទាំងនោះ និងត្រូវប្រើប្រាស់សំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៣ឆ្នាំ២០១២។ ព័ន្ធនិងការបោះពុម្ពសន្លឹកឆ្នោតនេះគ.ជ…
Read More » -
ឱកាសបុណ្យចូលឆ្នាំខ្មែរទណ្ឌិត១៣១នាក់ត្រូវបានលើកលែងទោសនិងបន្ធូរបន្ថយទោស
នៅថ្ងៃទី២០ មេសា ២០១២ លោក សំ ប្រជាមានិត នាយកខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឲ្យដឹងថា នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរកន្លងទៅថ្មីៗនេះ ក្រសួងយុត្តិធម៌បានស្នើទៅព្រះមហាក្សត្រ សុំលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិត នៅតាមបណ្ដាពន្ធនាគារ នៃខេត្តក្រុងទូទាំងប្រទេស មានចំនួន ១៣១ នាក់។ លោកបាន បញ្ជាក់ថា ទណ្ឌិតដែលលើកលែងទោសទាំងស្រុង…
Read More » -
ពលរដ្ឋកម្ពុជាស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ពីជំងឺសាហាវៗជាច្រើន
នៅថ្ងៃទី ២០ មេសា ២០១២ មន្រ្តីជាន់ខ្ពស់អង្គការសុខភាពមួយនៃប្រទេសកម្ពុជា បានថ្លែងឱ្យដឹងថា គេបានរកឃើញថា ពលរដ្ឋកម្ពុជាដែលមានអាយុចន្លោះពី ២៥ឆ្នាំទៅដល់ ៦៥ឆ្នាំ កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ពីជំងឺសរសៃឈាម និងបេះដូង ជំងឺសួតរ៉ាំរ៉ៃ ជំងឺមហារីកនិងជំងឺទឹកនោមផ្អែម។ លោកវេជ្ជបណ្ឌិតអ៊ុំ សុភាព នាយកប្រតិបត្តិអង្គការខាណា បានថ្លែងនៅក្នុងពិធីប្រារព្ធទិវាពណ៌ស្វាយអង្គការខាណាលើកទីមួយថា ភស្តុតាងវិទ្យាសាស្រ្ត បានបង្ហាញឱ្យឃើញថា …
Read More » -
ប្រតិកម្មបន្តកើតមានក្រោយព្រះរាជអាជ្ញាចោទប្រកាន់ឈូក បណ្ឌិតពីបទបង្ករបួសស្នាម
មេដឹកនាំសហជីព និងមន្ត្រីអង្គការមួយចំនួន នៅក្នុងប្រទេសកម្ពុជាបានសម្តែងការមិនសប្បាយចិត្តយ៉ាងខ្លាំង និងបានព្រមាន ធ្វើការតវ៉ាដ៏ធំមួយនាពេលឆាប់ៗខាងមុខនេះ ប្រឆាំងនឹងការសម្រាលបទចោទប្រកាន់របស់តុលាការ ដោយគ្រាន់តែចោទប្រកាន់ លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ពីបទបង្ករបួសស្នាម ដោយអចេតនា។ លោក ឈូក បណ្ឌិតជាជនសង្ស័យតែម្នាក់គត់ក្នុងការបាញ់ប្រហារទៅលើកម្មការីនីរោងចក្រ កៅវ៉េ ចំនួន ៣ នាក់…
Read More » -
ច្បាប់យន្តការនៃប្រព័ន្ធរដ្ឋបាលមានសារៈសំខាន់សម្រាប់មន្ត្រីទំនាក់ទំនងសាធារណៈ
លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា ការងារសារព័ត៌មាន និងទំនាក់ទំនងសាធារណៈរបស់រដ្ឋបាលរាជធានី/ខេត្ត គឺមាន សារៈសំខាន់សម្រាប់មន្ត្រីទំនាក់ទំនងសាធារណៈក្នុងការសរសេរ ការដឹងឮ ការយល់ពីសភាពការណ៍ដែលបានកើតឡើង ហើយជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។ លោករដ្ឋមន្ត្រីលើកឡើងបែកនេះ នៅក្នុងឧិកាសបើកវគ្គបណ្តុះបណ្តាលលើកទី២ ស្តីពីការធ្វើឲ្យប្រសើរឡើងនូវការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈរបស់ រដ្ឋបាលរាជធានី/ខេត្ត នៅព្រឹកថ្ងៃទី១៨ មេសា ២០១២ នៅសណ្ឋាគារសាន់វ៉េ…
Read More » -
បញ្ហាសំរាមកកស្ទះក្នុងទីក្រុងភ្នំពេញ
តាំងពីថ្ងៃចូលឆ្នាំដំបូង ថ្ងៃទី១៣ មេសា រហូតដល់ថ្ងៃ១៨ មេសា ប្រជាពលរដ្ឋក្នុងទីក្រុងភ្នំពេញ បានត្អូញត្អែរពីបញ្ហាគំនរសំរាមដែលកកស្ទះនៅតាមដងផ្លូវមុខផ្ទះ និងនៅតាមទីផ្សារទីប្រជុំជន ដោយពុំមានអ្នកប្រមូលយកទៅចោលនៅក្រៅទីក្រុងដូចសព្វដងឡើយ។ ស្រ្តីឈ្មោះ យន់ ឆេងនី នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននិយាយថា ការយឺតយាវក្នុងការប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រីនេះ បានធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ…
Read More » -
កម្ពុជា និងសិង្ហបុរីជំរុញឲ្យមានដំណោះស្រាយបញ្ហាជម្លោះសមុទ្រចិនខាងត្បូង
នៅថ្ងៃទី ១៨ មេសា ២០១២ ក្រោយពីជំនួបជាមួយលោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា លោក អេង ហិនអ៊ឹង រដ្ឋមន្រ្តីក្រសួងការពារជាតិសិង្ហបុរី បាននិយាយប្រាប់អ្នកកាសែតថា ទាំងកម្ពុជា និងសិង្ហបុរីសុទ្ធតែបានបង្ហាញជំហររួមគ្នាក្នុងការដោះ ស្រាយដោយសន្តិវិធីនៅជម្លោះដែនសមុទ្រចិនខាងត្បួងរវាងប្រទេស ចិននិងប្រទេស៤ ដែលជាសមាជិកអាស៊ាន។ កិច្ចប្រជុំកំពូល អាស៊ានលើកទី២០…
Read More » -
មីយ៉ាន់ម៉ាចម្លងគំរូពីការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ស៊ាំនឹងថ្នាំពីកម្ពុជា
ដោយកិច្ចប្រឹងប្រែងក្នុងការពង្រីកនូវគំរូប្រយុទ្ធប្រឆាំង ជំងឺគ្រុនចាញ់ដែលស៊ាំនឹងថ្នាំតាមបណ្តោយព្រំដែនកម្ពុជា នឹងយកទៅអនុវត្តក្នុងប្រទេសមីយ៉ាន់ម៉ា ហើយអ្នកសិក្សាពីការរីករាលដាលជំងឺនៅទីនេះ មានសង្ឃឹមថា ការផ្លាស់ប្តូរនយោបាយនៅប្រទេសថ្មីៗនេះ នឹងបើកផ្លូវឲ្យចម្លងបាននូវភាពជោគជ័យនេះ។ លោកវេជ្ជបណ្ឌិត Steven Bjorge ប្រធាននាយកដ្ឋានជំងឺគ្រុនចាញ់និងជំងឺចម្លងពីសត្វមូសនៃអង្គការ សុខភាពពិភពលោកថ្លែងថា ការបោះផ្សាយការសិក្សារយៈ១០ឆ្នាំ ដែលបញ្ចប់កាលពីឆ្នាំ២០១០ បានទទួលស្គាល់ជាផ្លូវការថា ជំងឺគ្រាន់ចាញ់ដែលស៊ាំនឹងថ្នាំកំពុងតែរាលដាលនៅអាស៊ីអាគ្នេយ៍ ប៉ុន្តែថា ការពិតនេះបានទទួលយកជាច្រើនឆ្នាំហើយ ពីក្រុមអ្នកជំនាញជំងឺគ្រុនចាញ់។ លោកបានបន្តថា…
Read More »