ព័ត៌មាន​ជា​ភាសា​ខ្មែរ

  • ក្រុមអាវក្រហមមកកំសាន្ត​នៅកម្ពុជាក្នុងថ្ងៃចូលឆ្នាំខ្មែរ​ជាមួយលោកថាក់ស៊ីន

    នៅ​​ថ្ងៃទី​៩ ​​មេសា​​ ​២០១២​នេះ​លោក​ហ៊ុន សែន បាន​​ថ្លែង​ ថា ​ប្រជាពលរដ្ឋ​ក្រុម​អាវ​ក្រហម​របស់​ថៃ ចំនួន​៣​ខេត្ត​នៅ​ជាប់​ព្រំ​ដែន​កម្ពុជា​-ថៃ នឹង​មក​កំសាន្ត​ប្រទេស​កម្ពុជា​​នា​ឱកាស​បុណ្យ​​ចូល​ឆ្នាំ​​ខ្មែរ​ប្រពៃណី​ ជាតិ​នា​ពេល​ខាង​មុខ​អាច​ឡើង​ដល់​រាប់​ម៉ឺន​នាក់។ លោក​ហ៊ុន សែន ​បាន​ថ្លែង​ទៀត​ថា ក្រុម​អាវ​ក្រហម​ដែល​មក​ពី​ប្រទេស​ថៃ​នោះ​នឹង​ធ្វើ​ដំណើរ​មក​ចូល​រួម​អប​អរ​ ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ជាមួយ​លោក​ថាក់​ស៊ីន អតីត​នាយក​រដ្ឋមន្រ្តី​ថៃ​៕

    Read More »
  • ជារៀងរាល់ឆ្នាំប្រជាជន​ជិតមួយម៉ឺននាក់ស្លាប់​ដោយសារជំងឺរបេង

    យោង​តាម​មន្ត្រី​សុខភាព​នៃ​អង្គការ​អន្តរជាតិ​មួយ​ដែល​ធ្វើ​សកម្មភាព​លើ​វិស័យ​ សុខភាព​បាន​អះអាងថា​ ជា​រៀងរាល់ឆ្នាំ​ប្រជាជន​កម្ពុជា​ចំនួន​៩.០០០​នាក់ បាន​ស្លាប់​ដោយសារ​ជំងឺរបេង​។ ហើយ​​កម្ពុជា​ក៏​ជា​ប្រទេសមួយ​ស្ថិតក្នុង​ចំណោម​ ប្រទេស​ចំនួន​២២​លើ​ពិភពលោក​ដែលមាន​ជំងឺរបេង​ធ្ងន់ធ្ងរ​ជាងគេ​។​ លោកស្រី​វេជ្ជបណ្ឌិត​ម៉ូ​នី​ក មូ​សូ​ហ្វ​( Monique Mosoft) ប្រធានការិយាល័យ​សុខភាព សាធារណៈ​នៃ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់ ​កិច្ចអភិវឌ្ឍន៍​អន្តរជាតិ​(USAID)​ប្រចាំ​កម្ពុជា​បាន​និយាយ​កាលពី​ចុង​ មីនា​កន្លងមក​ថា​ ទោះជា​យ៉ាងណា​កម្ពុជា​កំពុង​ខិត​ខំ​ក្នុងការ​កាត់​បន្ថយ​អត្រា​ប្រេ​វ៉ា​ទ្ប​ង់​បាន​ពាក់កណ្តាល ក្នុងដំណើរ​ឆ្ពោះទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស​រ៍​នៅ​ឆ្នាំ​២០១៥។ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ លោក អេង…

    Read More »
  • នៅដើមឆ្នាំ២០១២កម្មករ​រោងចក្រជិត ១ពាន់នាក់​ដូលសន្លប់នៅក្នុង​ម៉ោងអ្វើការ

    តាម​ការ​ឲ្យ​ដឹង ពី​មន្រ្តី​នៃ​ក្រសួង​ការងារ ក្នុង​រយៈ​ពេល​ជាង ៣​ខែ​ដំបូង ឆ្នាំ​២០១២ យ៉ាង​ហោច​ណាស់​មាន​កម្មករ​៩៧០​នាក់ ធ្វើ​ការ​នៅ​សហគ្រាស រោងចក្រ​ចំនួន​៧​នៅ​កម្ពុជា បាន​ដួល​សន្លប់ នៅ​ក្នុង​ម៉ោង​ធ្វើ​ការ ។​ វា​ជា​ការ​ដួល​សន្លប់​យ៉ាង​ច្រើន ខណៈ​ដែល​ពេញ​មួយ​ឆ្នាំ កាល​ពី​ឆ្នាំ​មុន មាន​កម្មករ​ជិត​២​ពាន់​នាក់​ប៉ុណ្ណោះ​បាន​សន្លប់។ សមាជិក​នៃ​គណៈកម្មការ​សិក្សា​ស្រាវជ្រាវ ទប់​ស្កាត់​ករណី សន្លប់​និង​បង្ការ​គ្រោះ​ថ្នាក់ ការងារ​នៃ​ក្រសួង​ការងារ បាន​ឲ្យ​ដឹង​ថា…

    Read More »
  • ​ក្នុងឆ្នាំ២០១០អត្រាឆ្លង​មេរោគអេដស៍នៅ​កម្ពុជាធ្លាក់ចុះមក​​នៅត្រឹម០,៨ ភាគរយ

    នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​អង្គការ​ខា​ណា នៅ​​ព្រឹក​ថ្ងៃទី​៥ ​​មេសា ​២០១២ លោក​វេជ្ជ​បណ្ឌិត អេង ហួត រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​និយាយ​ថា កម្ពុជា​​​សម្រេច​បាន​វឌ្ឍន​ភាព​ដ៏​ប្រសើរ ក្នុង​ការលើកកម្ពស់​សូចនាករ​សុខភាព​ថ្នាក់ជាតិ ជាពិសេស​ការ​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស​រ៍ទី​៦ សម្រាប់​ការកាត់បន្ថយ​អត្រា​ប្រេ​វ៉ាឡង់​មេរោគ​អេដស៍ ដែល​បាន​ធ្លាក់ចុះ​ពី ២,៤ ភាគរយ នៅក្នុង​ឆ្នាំ​១៩៩៨ មក​នៅត្រឹម ០,៨ ភាគរយ នៅក្នុង​ឆ្នាំ​២០១០​។​…

    Read More »
  • ពលរដ្ឋតំបន់បឹងកក់ព្រួយ​បារម្ភពីពីសុវត្ថិភាព

    នៅ​ព្រឹក​ថ្ងៃទី​៥ ​មេសា​ ​២០១២ ប្រជាពលរដ្ឋ​តំបន់​បឹងកក់បានយក​​លិខិតទៅ​ដាក់​​ជូន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ទូច ណារ៉ុថ ស្នងការ​នគរបាល​រាជធានី​​ភ្នំ​ពេញ​ ដើម្បី​សុំ​ឲ្យជួយ​អន្តរាគមន៍​ដល់​​មន្ត្រី​ថ្នាក់ក្រោម​របស់​លោក ​ជួយ​ការពារ​សុវត្ថិភាពព​លរ​ដ្ឋ​តំបន់​បឹងកក់​។​ ខ្លឹម​សារ​លិខិត ដែល​បាន​ដាក់​នៅ​ស្នងការ​នគរបាល​រាជធានី​​ភ្នំ​ពេញ បាន​លើកឡើង​ថា ​​រាល់​ពេល​ដែល​ពួកគេ​ចេញដំណើរ​ពី​ផ្ទះ​នៅ​បឹង​កក់ តែងតែ​មាន​ប៉ូលិស​ស្លៀកពាក់​ស៊ីវិល តាម​ដាន​​រៀងរាល់ថ្ងៃ កាន់តែ​ព្រួយបារម្ភ​ជាង​នេះ​​ទៀត​នោះ គឺ​មាន​ប៉ូលិស​​ប៉ុស្ដិ៍ ឈ្មោះ ថៃ វិរៈ…

    Read More »
  • ស្នើសុំសម្តេច ហ៊ុន សែន​ជួយទប់ស្កាត់តម្លៃទំនិញ ​និងថ្លៃសេវាដឹកជញ្ជូន​នៅ​ឱកាស​បុណ្យចូលឆ្នាំ

    នៅ​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១២ សហភាព​ការងារ​កម្ពុជា ដឹកនាំ​ដោយ​លោក អាត់ ធន់ បាន​ផ្ញើលិខិត​សុំ​អន្តរាគមន៍​មួយច្បាប់ ជូន​សម្ដេច​ ហ៊ុន សែន ​ស្នើសុំ​ជួយ​ទប់ស្កាត់​តម្លៃ​ទំនិញ​គ្រប់​ប្រភេទ​នៅលើ​ទីផ្សារ និង​ថ្លៃ​សេវា​ដឹកជញ្ជូន​គ្រប់​ប្រភេទ កុំ​ឲ្យ​មានការ​ឡើងថ្លៃ នៅ​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​។​ លិខិត​ដាក់ជូន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានបង្ហាញពី​បញ្ហា​ តម្លៃ​ទំនិញ​គ្រប់​ប្រភេទ​នៅ​លើ​ទីផ្សារ បាន​ឡើងថ្លៃ​ហួសហេតុ​ខុសពី​តម្លៃ​ធម្មតា និង​តម្លៃរថយន្ដឈ្នួល​គ្រប់​ប្រភេទ…

    Read More »
  • មេដឹកនាំអាស៊ានឯកភាព​បន្តដោះស្រាយជម្លោះ​សមុទ្រចិន

    នៅ​ថ្ងៃ​ទី​៤ ​​មេសា ២០១២ ប្រទេស​កម្ពុជា​បាន​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២០ ប្រកប​ដោយ​ជោគជ័យ ក្រោយ​ពី​បាន​ដំណើរ​ការ​កិច្ច​ប្រជុំ​នេះ​ចាប់​ពី​ថ្ងៃ​ទី​២ ​​មេសា ក្រោម​កិច្ច​ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ​យ៉ាង​តឹងរ៉ឹង​បំផុត។ លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាន​បំភ្លឺ​ឲ្យ​ដឹងនៅ​ថ្ងៃ​ទី​៤ ​​មេសា ​​២០១២ ​ថា ប្រទេស​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០១២ នេះ បាន​លើក​យក​បញ្ហា​ជំលោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​មក​ពិភាក្សា…

    Read More »
  • កិច្ចប្រជុំកំពូលអាស៊ាន​ផ្តោតលើជម្លោះសមុទ្រ​ចិនខាងត្បូង

    នៅ​ថ្ងៃ​ទី​ ៤ មេសា ២០១២នេះ​ បណ្តាល​មេដឹក​នាំ​ជាន់​ខ្ពស់​អាស៊ាន បាន​បញ្ចាប់​កិច្ច​ប្រជុំ​កំ​ពូលរយៈពេល​ ២​ថ្ងៃ​របស់​ខ្លួន​ជាមួយ​នឹង​ការ​ ផ្តោតជា​សំ​ខាន់​ទៅ​លើ​បញ្ហា​តំ​បន់​ ជា​ពិសេស​​បញ្ហា​ជម្លោះ​នៅ​ដែន​សមុទ្រ​ចិន​ខាង​ត្បួង​ជាមួយ​នឹង​ប្រទេ​សមួយ​ចំនួន​ជា​សមាជិក​​អាស៊ាន។​ លោក​ ហ៊ុន​ សែន នាយក​រដ្ឋ​មន្រ្តី​​កម្ពុជា​ ​ ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​ បាន​បើក​ឱកាស​ឱ្យ​បណ្តា​មេដឹក​នាំ​អាស៊ាន​​ទាំងឡាយ​​លើក​ឡើង​​នូវ​ក្តី​ កង្វល់​របស់​ខ្លួន​ ពាក់​ព័ន្ធ​នឹង​ផល​ប្រយោជន៍​របស់​ខ្លួន​ក៏​ដូច​ជា​ការ​ស្វែង​រក​ដំណោះ​ស្រាយ ​ផង​ដែរ​។ លោក​កៅ​…

    Read More »
  • ពលរដ្ឋបុរីកីឡា ៨០ ​គ្រួសារទទួលបានអង្ករ​ពីអង្គការលើកលែង​ទោសអន្តរជាតិ

    នៅ​ព្រឹក​ថ្ងៃទី​៤ មេសា ​​​២០១២ កញ្ញា ឡុង គីម​ហៀ​ង មន្ត្រី​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន បាន​ឲ្យ​ដឹង​ ប្រជាពលរដ្ឋ​បុរី​កីឡា ដែល​រងគ្រោះ​ដោយសារតែ​ការបណ្តេញ​ចេញពីផ្ទះ​សម្បែង ដែល​កំពុងតែ​រស់​តាម​កាំជណ្តើរ និង​គំនរ​សំរាម​នៅក្បែរ​អគារ​បុរី​កីឡា បាន​ទទួល​​​​​ការជួយឧបត្ថម្ភ ជា​អង្ករ​ពី​សំណាក់​អង្គការ​លើកលែងទោស​អន្តរជាតិ​។ ប្រជាពលរដ្ឋ​បុរី​កីឡា ដែល​ត្រូវបាន​បណ្តេញ​ចេញពី​លំនៅដ្ឋាន​ចំនួន ៨០ គ្រួសារ បាន​ទទួល​អង្ករ​ក្នុង​មួយ​គ្រួសារ ១០…

    Read More »
  • កម្មកររោងចក្រសាប្រីណា​ ដួលសន្លប់បន្តបន្ទាប់​ជាច្រើននាក់

    ព្រឹក​ថ្ងៃទី​៤  មេសា ​២០១២ នៅវេលា​ម៉ោងជាង ១១ កម្មករ​ជា​ច្រើ​នាក់ នៃ​រោងចក្រ​កាត់​ដេរ​យីហោ សា​ប្រី​ណា ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​សំបូរ ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ​បាន​ដួលសន្លប់​ជា​បន្តបន្ទាប់។​ ចំពោះ​ករណី​កម្ម​ការិ​នី​ដួលសន្លប់​នេះ ​មិន​ទាន់​មាន​ការ​បញ្ជាក់​ណាមួយ​អំពី​មូលហេតុ​​ពិតប្រាកដ​​ពី​មន្ត្រី​ជំនាញ​ឡើយ។ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ លោក អោ វ៉ាន់​ថេ​ន បាន​ឲ្យ​ដឹងថា ចំនួន​កម្មករ​ដែល​​​ចូល​មន្ទីរពេទ្យ​ទាំងអស់​មាន ១៣៥​នាក់…

    Read More »
Back to top button
Close
Close