ព័ត៌មានជាភាសាខ្មែរ
-
លទ្ធផលខ្លះៗនៃកិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃទី៣
ភ្នំពេញ: នៅព្រឹកថ្ងៃទី៤ មេសា ២០១២ នេះ លោកកៅ គឹមហួន រដ្ឋលេខាធិការក្រសួងការបរទេស បានថ្លែងនៅវិមានមិត្តភាព នៃទីស្ដីការ គណៈរដ្ឋមន្រ្តី និងសហប្រតិបត្តិការអន្តរជាតិថា កិច្ចប្រជុំកំពូលអាស៊ានបានធ្វើឡើងតាមរបៀបវារៈដែលបានគ្រោងទុក និងមានការពិភាក្សាគ្នាខ្លះដែរ អំពីបញ្ហាសមុទ្រចិនខាងត្បូង ប៉ុន្តែមិនបានលើកឡើងលម្អិតទេ។ នៅថ្ងៃបញ្ចប់នៃកិច្ចប្រជុំកំពូលនេះ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានបានពិភាក្សាគ្នាអំពីតំបន់អាស៊ានដែលគ្មាន គ្រឿងញៀន…
Read More » -
ពលរដ្ឋខេត្តកោះកុងត្រឡប់ទៅផ្ទះវិញក្រោយដាក់ញត្តិនៅទូតចិតមិនបានសម្រេច
មន្ត្រីអង្គការសិទ្ធិមនុស្សអាដហុដ លោក ចាន់ សុវេត បានឲ្យដឹងថា ប្រជាពលរដ្ឋមកពីស្រុកចំនួនពីរ គឺស្រុកបុទុមសាគរ និងស្រុកគិរីសាគរ ខេត្តកោះកុង បានវិលត្រឡប់ទៅកាន់លំនៅស្ថានរបស់ពួកគាត់វិញហើយ បន្ទាប់ពីបរាជ័យក្នុងការស្វែងរកឱកាសដាក់ញត្តិទៅស្ថានទូតចិន។ ដោយសារតែមានការចាប់ខ្លួនប្រជាពលរដ្ឋខេត្តកោះកុងចំនួនពីរនាក់ កាលពីថ្ងៃទី៣១ មីនា ហើយបានលែងទៅវិញ នៅព្រលប់ថ្ងៃដដែលនោះ នឹងមានការតាមចាប់តំណាងប្រជាពលរដ្ឋចំនួនពីរនាក់ទៀត ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភពីសុវត្ថិភាព ប្រជាពលរដ្ឋខេត្តកោះកុងទាំងនោះ បានស្រុះស្រួលគ្នាត្រឡប់ទៅវិញ។…
Read More » -
រដ្ឋមន្រ្តីការបរទេសអាស៊ាន រិះរកមធ្យោបាយដោះស្រាយបញ្ហាតំបន់
នៅថ្ងៃទី ២ មេសា ២០១២ នេះបណ្តារដ្ឋមន្រ្តីការបរទេសអាស៊ាន បានមកចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួ ដើម្បីពិនិត្យនិង វាយតម្លៃលើការវិវត្តថ្មីៗចុងក្រោយរបស់តំបន់និងបញ្ហាប្រឈមមុខដទៃទៀត។ កិច្ចប្រជុំនេះធ្វើនៅឯវិមានសន្តិភាព នារាជធានីភ្នំពេញ ដឹកនាំដោយលោកហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី និង ជារដ្ឋមន្រ្តីការបរទេសកម្ពុជា នៅក្នុងកិច្ចប្រជុំមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសសមាជិក អាស៊ានចំនួន ១០…
Read More » -
កិច្ចប្រជុំអាស៊ាន អឺរ៉ុប លើកទី២ ស្ដីពីជំនួញ និងពាណិជ្ជកម្ម
នៅថ្ងៃទី ១ មេសា ២០១២ ប្រទេសកម្ពុជា បានបើកកិច្ចប្រជុំធំមួយ គឺអាស៊ាន-អឺរ៉ុប លើកទី២ ស្ដីពីជំនួញ និងពាណិជ្ជកម្ម ក្រោមប្រធានបទថា «ឈានទៅមុខទាំងអស់គ្នាន»។ នៅក្នុងកិច្ចប្រជុំមានអ្នកវិនិយោគទុនជាតិ និងអន្តរជាតិ មកពីតំបន់អឺរ៉ុបចូលរួមចំនួនជាង ២០០នាក់។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា…
Read More » -
ស្ត្រីតំណាងប្រជាពលរដ្ឋបឹងកក់ ៥នាក់ព្យាយាមដាក់ញត្តិនៅស្ថានទូតចិន
ភ្នំពេញ: នៅព្រឹកថ្ងៃទី២ មេសា ២០១២នេះ ស្ត្រីតំណាងប្រជាពលរដ្ឋបឹងកក់ ៥ នាក់បានព្យាយាម ធ្វើដំណើរទៅកាន់ស្ថានទូតចិន ដើម្បីដាក់ញត្តិជូនលោកប្រធានាធិបតីចិន ស្នើរឲ្យជួយអន្តរាគមន៍ក្នុងជម្លោះដីធ្លីរវាងពលរដ្ឋបឹងកក់ និងក្រុមហ៊ុនចិន ក៏ប៉ុន្តែត្រូវបានរារាំងដោយកំលាំងសមត្ថកិច្ច។ អ្នកស្រីទេពវន្នី បាននិយាយថា ក្រុមស្ត្រីអ្នកភូមិបឹងកក់ ៥ នាក់ ដែលបានព្យាយាមធ្វើដំណើរទៅកាន់ស្ថានទូតចិន ដើម្បីដាក់ញត្តិជូនលោកប្រធានាធិបតីចិន បានគេចចូលផ្សារអូឡាំពិក…
Read More » -
ប្រធានាធិបតីចិន និងក្រុមគណៈប្រតិភូធ្វើទស្សនៈកិច្ចនៅកម្ពុជា
នៅ ថ្ងៃទី៣០ មីនា ២០១២នេះ ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន លោក ហ៊ូ ជិនតាវ និងក្រុមគណៈប្រតិភូ នឹងមកដល់ប្រទេសកម្ពុជានៅវេលាម៉ោងប្រមាណ ៥ល្ងាច។ លោក ហ៊ូ ជិនតាវ និងគណៈប្រតិភូ គ្រោងនឹងជួបជាមួយព្រះមហាក្សត្រ ព្រះបរមនាថ ព្រះបាទ នរោត្ដម សីហមុនី…
Read More » -
កម្ពុជាបើកកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានលើកទី ១៦
នៅថ្ងៃទី៣០ មីនា ២០១២ ក្រសួងហិរញ្ញវត្ថុកម្ពុជា បានបើកកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន លើកទី១៦ នៅរាជធានីភ្នំពេញ ដើម្បីពិភាក្សាផ្ដោតលើវិធានការចាំបាច់នានា ដើម្បីធានាកំណើនសេដ្ឋកិច្ច និងការកៀរគរវិនិយោគទុកនៅតំបន់អាស៊ាន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើសុំឲ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន និងអ្នកជំនាញសេដ្ឋកិច្ចនានា រិះរកយុទ្ធសាស្ត្រចាំបាច់នានា ដើម្បីទប់ស្កាត់វិបត្តិហិរញ្ញវត្ថុ និងសេដ្ឋកិច្ចនៅតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក រីករាលដាលមកតំបន់អាស៊ាន…
Read More » -
កម្មការិនី ៣នាក់ដែលរងនូវការបាញ់ប្រហាររកមេធាវីអង្គការលីកាដូឱ្យការពារក្តី
កម្មការិនី៣នាក់ដែលរងគ្រោះក្នុងរឿងបាញ់ប្រហារកាលពីថ្ងៃទី២០ កុម្ភៈ នៅរោងចក្រកៅវ៉េ ក្រុងបាវិត បានសម្រេចចិត្តរកមេធាវីអង្គការលីកាដូឱ្យការពារក្តី។ កម្មការិនីទាំង៣នាក់១-ឈ្មោះ ប៊ុន ចិន្តា អាយុ២១ឆ្នាំ ២-ឈ្មោះ កែវ នា អាយុ១៨ឆ្នាំ និង៣-ឈ្មោះ នុត សុខន អាយុ២៣ឆ្នាំ។ តាមប្រភពព័ត៌មានទាក់ទិននឹងករណីខាងលើនេះ បានឱ្យដឹងថា នៅការិយាល័យអង្គការលីកាដូប្រចាំខេត្តស្វាយរៀង…
Read More » -
ចាប់ពលរដ្ឋជិត ៤០នាក់ រុញចូលឡានក្រុងបង្ខំឲ្យទៅខេត្តកោះកុងវិញ
ថ្ងៃទី៣០ មីនា ២០១២នេះ កម្លាំងអាជ្ញាធរមានសមត្ថកិច្ចខណ្ឌទួលគោគ បានចាប់រុញប្រជាពលរដ្ឋមកពីខេត្តកោះកុងជិត ៤០នាក់ ដែលមានគម្រោងយកញតិ្តទៅឲ្យប្រធានាធិបតីចិន បញ្ចូលទៅក្នុងឡានក្រុង ចេញពីផ្ទះA5 ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៣៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដើម្បីបញ្ជូនទៅខេត្តកោះកុងវិញ កុំឲ្យពួកគាត់ដាក់ញត្តិឲ្យប្រធានាធិបតីចិន ក្នុងពេលធ្វើដំណើរមកកាន់កម្ពុជា។ ក្នុងហេតុការណ៍នេះដែរ អាជ្ញាធរខណ្ឌទួលគោកហាមមិនឲ្យអ្នកកាសែតផ្តិតយករូបភាព នៃការបង្ខំពលរដ្ឋឡើងឡាននោះទេ។ ប្រជាពលរដ្ឋទាំងនោះ មកពីខេត្តកោះកុង…
Read More » -
ពលរដ្ឋរងគ្រោះក្នុងជម្លោះដីធ្លីគ្រោងតវ៉ានៅស្ថានទូតចិន
ប្រជាពលរដ្ឋ នៅតាមបណ្តាសហគន៍មួយចំនួន ដែលបាត់បង់ធ្លីស្រែចំការ និងលំនៅដ្ឋាន ដោយសារតែការវិនិយោគទុនរបស់ក្រុមហ៊ុនចិន នៅកម្ពុជា គ្រោងនឹងជួបជុំតវ៉ា និងដាក់ញ្ញាតិ នៅស្ថានទូតចិន ដើម្បីសុំអន្តរាគមន៍ពីលោកប្រធានាធិបតី។ តំណាង ប្រជាពលរដ្ឋមកពីឃុំជីខលើ និងជីខក្រោម ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ដែលបាត់បង់ដីធ្លីស្រែចំការ ដោយសារតែការអភិវឌ្ឍគ្មានតម្លាភាព របស់ក្រុមហ៊ុនចិន…
Read More »