ព័ត៌មានជាភាសាខ្មែរ
-
ការការពារសិទ្ធិមនុស្សត្រូវបានលើកឡើងក្នុងវេទិកាអាស៊ាន
កាលពីថ្ងៃទី២៨ មីនា ២០១២ នៅក្នុងពិធីបើកវេទិកាប្រជាជនអាស៊ាននៅសាលសន្និសីទចតុមុខក្នុង រាជធានីភ្នំពេញ ការការពារសិទ្ធិមនុស្ស ជាពិសេសសិទ្ធិពលករចំណាកស្រុករបស់កម្ពុជាដែលទៅធ្វើការនៅ ប្រទេសម៉ាឡេស៊ី ត្រូវបានទទួលបានការយកចិត្តទុកដាក់កាលពីថ្ងៃម្សិលមិញសម្រាប់ការពិភាក្សា។ វេទិកាប្រកួតប្រជែងមួយនៃសន្និសីទសង្គមស៊ីវិលអាស៊ាន និងវេទិកាប្រជាជនអាស៊ាន នឹងចាប់ផ្តើមនៅថ្ងៃនេះ នៅសណ្ឋាគារ ឡាក់គី (Lucky Hotel) ក្នុងរាជធានីភ្នំពេញ។ ថ្លែងនៅក្នុងវេទិកានេះកាលពីម្សិលមិញ លោក សេង…
Read More » -
អគ្គមេបញ្ជាការកងទ័ពប្រទេសសមាជិកអាស៊ានរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការតំបន់
នៅថ្ងៃទី ២៩ មីនា ២០១២ នេះបណ្តាមេបញ្ជាការជាន់ខ្ពស់នៃប្រទេស ជាសមាជិកអាស៊ាន បានមកជួបជុំពិភាក្សាគ្នា ប្រយោជន៍ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់ ក្នុងគោលដៅដំណើរឆ្ពោះទៅសហគមន៍អាស៊ានឆ្នាំ២០១៥។ អគ្គមេបញ្ជាការកងទ័ព នៃប្រទេសអាស៊ានទាំង ១០ បានបើកកិច្ចប្រជុំក្រៅផ្លូវការ នៃអគ្គមេបញ្ជាការកងទ័ពអាស៊ាន ហៅកាត់ថា ACDFIM លើកទី៩ ដើម្បីឆ្លើយតប ចំពោះការគំរាមកំហែង ផ្នែកសន្តិសុខ…
Read More » -
កម្ពុជារៀបចំសន្និសីទសង្គមស៊ីវិលអាស៊ាន និងវេទិកាប្រជាជនអាស៊ាន
នៅថ្ងៃពុធ ទី២៨ មីនា ២០១២ នេះ ក្រុមមន្រ្តី និងបណ្តាអ្នកការទូតទាំងឡាយ បានចូលរួមអបអរសាទរសន្និសីទសង្គមស៊ីវិល និងវេទិកាប្រជាជនអាស៊ាន ក្រោមប្រធានបទ យើងជាប្រជាជនអាស៊ានរួមដៃគ្នាសម្រាប់សហគមន៍អាស៊ាន។ លោកឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងទៅកាន់អ្នកចូលរួមឱ្យដឹងថា ការរៀបចំនេះដើម្បីធ្វើជាវេទិកាមួយសម្រាប់ប្រាស្រ័យទៅវិញទៅមករវាងប្រជាជន និងថ្នាក់ដឹកនាំរដ្ឋាភិបាលរបស់ខ្លួន។ លោកឧបនាយករដ្ឋមន្រ្តី បានបន្តថា…
Read More » -
ដាក់បញ្ចាំងភាពយន្តស្តីពីស្ថានភាពលំបាករបស់ស្ត្រីផ្សព្វផ្សាយស្រាបៀរ
នៅព្រឹកថ្ងៃទី ២៨ មីនា ២០១២ ភាពយន្តនិយាយពីស្ថានភាពលំបាករបស់ស្ត្រីផ្សព្វផ្សាយស្រាបៀរដែលមានរយៈពេល ១៥នាទី នឹងដាក់បញ្ចាំងនៅមជ្ឈមណ្ឌលវប្បម៌ជប៉ុន។ ខ្សែភាពយន្តនោះត្រូវបានរៀបចំឡើងកាលពីចុងឆ្នាំ ២០១១ ដោយសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា។ ខ្សែភាពយន្តឯកសារខ្នាតខ្លីនេះ បានបង្ហាញពីការងាររបស់ស្ត្រីផ្សព្វផ្សាយស្រាបៀរ ដើម្បីប្រាប់សាធារណជនគ្រប់រូប ឲ្យដឹងពីផលវិបាកនៅខាងក្រោយក្រុមស្ត្រីផ្សព្វផ្សាយស្រាបៀរ ដែលនាងត្រូវបានអតិថិជនមើលងាយ ដូចជា ត្រូវគេបៀតបៀនរូបរាងកាយ និងត្រូវគេបង្ខំឲ្យផឹកស្រាបៀរ ជាដើម។…
Read More » -
កុមារាម្នាក់ត្រូវឪពុកវាយចាប់ដាក់ច្រវាក់ដោយសារខឹងរឿងលេងហ្គេម
កុមារាម្នាក់ត្រូវឪពុកចរិតដ៏ឃោរឃៅបំផុត វាយធ្វើបាបហើយបានយកច្រវាក់ដាក់.ករួចអូសយកទៅចាក់សោភ្ជាប់ទៅនឹងបង្គោលភ្លើងក្បែរចិញ្ចើមផ្លូវ សាធារណៈឱ្យមហាជនមើល ដោយសារតែខឹងហាមមិនស្តាប់រឿងទៅលេងហ្គេម។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល៤រសៀល ថ្ងៃទី២៧ មីនា ២០១២ នៅភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ កុមារារងគ្រោះមានឈ្មោះ សុខ ខន អាយុ១៣ឆ្នាំ ឪពុកឈ្មោះសុខ ធឿន អាយុជាង៤០ឆ្នាំ និងម្តាយឈ្មោះលី។ ក្រោយពីមានហេតុការណ៍នេះកើតឡើងភ្លាម…
Read More » -
ផ្លូវមួយចំនួនតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីត្រូវបានបិទក្នុងពេលប្រជុំអាស៊ាន
សាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងចុះថ្ងៃទី២៧ មីនា ២០១២ ដល់សាធារណៈជនឲ្យបានជ្រាបថា សាលារាជធានីភ្នំពេញនឹងបិទជាបណ្តោះអាសន្ននូវរបាំងចែកទ្រូងផ្លូវសហព័ន្ធរុស្ស៊ី នៅថ្ងៃទី២ និងថ្ងៃទី៤ មេសា ២០១២ ត្រង់ចំណុចផ្លូវឆ្លងកាត់ចំនួន ៥កន្លែង។ ផ្លូវឆ្លងកាត់ចំនួន ៥កន្លែងនោះមានដូចជា ច្រកផ្លូវលេខ២១៥ ច្រកផ្លូវចូលវត្តទឹកថ្លា មុខស្ថានីយប្រេងឥន្ធនៈតេលាទឹកថ្លា ច្រកផ្លូវខាងលិចរោងចក្រទឹកថ្លា និងច្រកចូលផ្សារកាណាឌីយ៉ា ច្រកចូលប្លាហ្សា…
Read More » -
ក្បូនបាតុកម្មកម្មកររោងចក្រស៊ីនវើថិចឆ្ពោះទៅក្រសួងការងារត្រូវសមត្ថកិច្ចរារាំង
នៅព្រឹកថ្ងៃទី ២៧ មីនា ២០១២ កម្មករកម្មការិនីរោងចក្រកាត់ដេរ ស៊ីនវើថិច ដែលបានដង្ហែក្បូនដើរតវ៉ាតាមផ្លូវជាតិលេខ៤ ឆ្ពោះទៅក្រសួងការងារ ដើម្បីឲ្យលោករដ្ឋមន្ត្រីក្រសួងការងារជួយស្វែងរកការដោះស្រាយពីរាជរដ្ឋាភិបាល បន្ទាប់ពីកម្មករធ្វើកូដកម្មអស់រយៈពេល ១០ថ្ងៃមកហើយ មិនមានដំណោះស្រាយ។ ប៉ុន្តែការដង្ហែក្បួនឆ្ពោះទៅក្រសួងការងារ ត្រូវបានសមត្ថកិច្ច ក្រុមបង្ក្រាបបាតុកម្ម និងប៉ូលិសខណ្ឌពោធិ៍សែនជ័យ បានរារាំងមិនឲ្យក្រុមកម្មករធ្វើដំណើរចូលក្រុងភ្នំពេញឡើយ។ ជាមួយគ្នានោះ ក្រុមកម្មករបានប៉ះគ្នាមួយជាមួយសមត្ថកិច្ច បណ្តាលឲ្យកម្មករពីរនាក់រងរបួសដោយសារត្រូវសមត្ថកិច្ចវាយនឹងដំបងត្រូវចំក្តោងច្រមុះហូរឈាមស្រោចពេញផ្ទៃមុខ។…
Read More » -
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាចាប់ផ្ដើមគម្រោងកំណែទម្រង់ដីធ្លីនៅកម្ពុជា
នៅថ្ងៃទី២៦ មីនា ២០១២ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានប្រកាសចាប់ផ្ដើមគម្រោងថ្មីដែលមានឈ្មោះថា «គម្រោងកំណែទម្រង់ដីធ្លីនៅកម្ពុជា»។ គម្រោងនេះ ទទួលជំនួយឧបត្ថម្ភពីសហភាពអឺរ៉ុប មានគោលបំណងកំណែទម្រង់ក្នុងក្របខ័ណ្ឌច្បាប់ស្ថាប័ន និងគោលនយោបាយជាធរមាន ដែលគ្រប់គ្រងសុវត្ថិភាព និងសិទ្ធិក្នុងការកាន់កាប់ដីធ្លីនៅកម្ពុជា។ សេចក្ដីថ្លែងការណ៍ បានលើកឡើងថា ការរំលោភយកដីធ្លី ជាទម្រង់រំលោភសិទ្ធិមនុស្សមួយ ដែលលេចធ្លោ និងកើតមានច្រើនជាងគេ នៅកម្ពុជាសព្វថ្ងៃ កំពុងទាមទារឲ្យមានពហុយុទ្ធសាស្ដ្រ…
Read More » -
អង្គការសង្គមស៊ីវិលនៅកម្ពុជាចង់លើកបញ្ហាកុមារសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន
នៅថ្ងៃទី ២៦ មីនា ២០១២នេះ ក្រុមមន្រ្តីអង្គការសង្គមស៊ីវិលបានជួបប្រជុំគ្នាដើម្បីលើកនូវក្តីកង្វល់ និងបញ្ហាប្រឈមរបស់កុមារកម្ពុជាសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ដើម្បីទាញការចាប់អារម្មណ៍មកលើបញ្ហាកុមារ។ អគ្គលេខាធិការសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ (NGOCRC) លោក មាស សំណាង បាននិយាយឲ្យដឹងថា កិច្ចប្រជុំដែលមានតំណាងប្រទេសអាស៊ានទាំង៩ផ្សេងទៀតចូលរួមគឺរៀបចំឡើងដើម្បីផ្តល់ឱកាសដល់កុមារ និងសង្គមស៊ីវិលអាស៊ានបានចូលរូមចែករំលែកបទ ពិសោធន៍ ក៏ដូចជាកង្វល់ និងអនុសាសន៍លើវិស័យកុមារ។ លោកបានបន្តទៀតថា មិនតែប៉ុណ្ណោះក្រុមការងារក៏នឹងធ្វើការរូមគ្នា…
Read More » -
អូស្ត្រាលីជួយទឹកប្រាក់មួយលានដុល្លារដល់កម្ពុជាក្នុងការថែរក្សាបរិវេណប្រាសាទអង្គរ
នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅក្រៅប្រទេសជាលើកដំបូង រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោក Bob Carr ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា បាននិយាយថា ប្រទេសអូស្ត្រាលីនឹងជួយនូវទឹកប្រាក់ប្រមាណជាមួយលានដុល្លារដល់កម្ពុជា ក្នុងការថែរក្សាបរិវេណប្រាសាទអង្គរជាកន្លែងដែលមានភ្ញៀវចូលទស្សនារាប់ពាន់នាក់ក្នុងមួយថ្ងៃៗ។ លោកបានបន្តថា ក្រុមអ្នកជំនាញការខាងបុរាណវិទ្យាកំពុងតែរៀបចំផែនការក្នុងការ ការពារប្រាង្គប្រាសាទទាំងឡាយដែលមានចំណាស់៧០០ឆ្នាំមកហើយនៅក្នុងប្រទេសកម្ពុជា កុំឲ្យខ្ទេចខ្ទាំដោយសារភ្ញៀវទេសចរចូលទស្សនា។ ឥឡូវនេះ លោករដ្ឋមន្ត្រីការបរទេសអូស្ត្រាលីកំពុងជួបជាមួយសមភាគីខាងកម្ពុជានៅរាជធានីភ្នំពេញផងដែរ៕
Read More »