ព័ត៌មានជាភាសាខ្មែរ
-
កម្ពុជាប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក
នៅថ្ងៃព្រហស្បតិ៍ ទី០៣ ឧសភា ២០១២ នេះបណ្តាមន្រ្តីរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងអ្នកកាសែតជាតិ និងអន្តរជាតិ បានជួបជុំគ្នាដើម្បីអបអរសាទរទិវាសេរី ភាពសារព័ត៌មានពិភពលោក។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា បានថ្លែងនៅក្នុងពិធីដែលរៀបចំដោយអង្គការយូណេស្កូប្រចាំកម្ពុជាថា ការជួបជុំគ្នានេះ គឺដើម្បីរំលឹកដល់ស្នាដៃអ្នកកាសែតដែលបានខិតខំប្រឹងប្រែងបំពេញបេសកកម្មក្នុងការស្វែងរកព័ត៌មានពិតមកផ្សព្វផ្សាយ ហើយមានពេលខ្លះពួកគេត្រូវប្រឈមនឹងគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតផងដែរ។ យ៉ាងណាក៏ដោយលោក…
Read More » -
ឃាត់ខ្លួនជនសង្ស័យបាញ់ប្រហារមន្ត្រីប៉េអឹម និងលោក ឈុត វុទ្ធី
ជនសង្ស័យម្នាក់ដែលគេអះអាងថា បាញ់សម្លាប់មន្ត្រីប៉េអឹម និងប្រធានអង្គការការពារបរិស្ថានកាលពីថ្ងៃទី២៦ មេសា ២០១២ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានកម្លាំងប៉េអឹមស្វែងរកឃាត់ខ្លួនបានហើយ កាលពីវេលាម៉ោងជាង៣រសៀលថ្ងៃទី១ ឧសភា ២០១២ នៅជិតក្រុមហ៊ុនកាប់ឈើតែម្តង។ ខ្មាន់កាំភ្លើងដែលជាជនសង្ស័យឈ្មោះរ៉ាន់ បូរ័ត្ន អាយុ៣១ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនកាប់ឈើខាងលើ ទទួលបន្ទុកការងារសន្តិសុខ ។ ខ្មាន់កាំភ្លើងឈ្មោះរ៉ាន់ បូរ័ត្ន…
Read More » -
ពលរដ្ឋបឹងកក់យកញ្ញត្តិទៅដាក់នៅខុទ្ទកាល័យលោក ហ៊ុន សែន
នៅថ្ងៃទី០២ ឧសភា ២០១២ វេលាម៉ោង ៩ និង២០នាទីព្រឹក ប្រជាពលរដ្ឋបឹងកក់ជាច្រើននាក់ បានផ្ទុះការតវ៉ាកាន់ខ្លាំង ដោយនាំគ្នាដង្ហែក្បួនទៅកាន់ម្តុំភូមិគ្រឹះលោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅខាងជើងវិមានឯករាជ្យ។ ការដង្ហែក្បួននេះប្រជាពលរដ្ឋធ្វើឡើងក្នុងគោលបំណងយកញ្ញត្តិទៅដាក់នៅខុទ្ទកាល័យលោក ហ៊ុន សែន ដើម្បីស្វែងរកការអន្តរាគមន៍ ។ ក្នុងការដង្ហែក្បួននេះត្រូវបានកម្លាំងចុះទៅអន្តរាគមន៍ នឹងរារាំងបញ្ចៀសការកកស្ទះចរាចរណ៍ដល់អ្នកដំណើរដទៃទៀត។ នៅក្នុងស្ថានភាពនោះបានបង្កឲ្យមានការប្រឈមមុខដាក់គ្នារវាងកម្លាំងសមត្ថកិច្ច…
Read More » -
គណៈកម្មការចម្រុះធ្វើការស៊ើបអង្កេតករណីស្លាប់លោក ឈុត វុទ្ធី និងលោក អ៊ិន រតនា
នៅថ្ងៃទី២ ឧសភា ២០១២ គណៈកម្មការចម្រុះបានចាប់ផ្ដើមបំពេញបេសកកម្មរបស់ខ្លួន បន្ទាប់ពីមានសេចក្ដីសម្រេចបង្កើតគណៈកម្មការចម្រុះស៊ើបអង្កេតករណីស្លាប់ លោក ឈុត វុទ្ធី និងលោក អ៊ិន រតនា ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៣០ មេសា ២០១២។ បន្ទាប់ពីជួបប្រជុំ កាលពីថ្ងៃទី១ ឧសភា…
Read More » -
ពលករខ្មែរជិះរថយន្តលួចឆ្លងដែនចូលប្រទេសថៃ ក្រឡាប់ស្លាប់ ១០ នាក់
នៅយប់ថ្ងៃទី២៨ មេសា ២០១២ លោកឧត្តមសេនីយ៍ត្រី ពេជ្រ វណ្ណា ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ដែលបានទទួលព័ត៌មានបឋមពីក្រុមការងាររបស់លោកពីភាគីថៃថា មានករណីគ្រោះថ្នាក់រថយន្តដឹកពលករនៅពេលយប់នោះ ស្លាប់ ៤នាក់ ប្រុស២ និងស្រី ២នាក់។ លោកបានបន្តទៀតថា មួយករណីទៀតករណីដូចគ្នានេះដែរ នៅយប់ថ្ងៃទី២៩ មេសា ស្លាប់ ៦នាក់…
Read More » -
ពលរដ្ឋបឹងកក់ចាប់ផ្ដើមដើរហែក្បួន
ភ្នំពេញ: ចាប់ពីព្រឹកថ្ងៃទី៣០ មេសា រហូតដល់ថ្ងៃទី៦ ឧសភា ២០១២ ប្រជាពលរដ្ឋសហគមន៍បឹងកក់ប្រមាណ ៣០០នាក់ បានហែក្បួនតាមផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ ដើម្បីទាមទារបោះបង្គោលកំណត់ព្រំដី ១២,៤៤ ហិកតា ធ្វើប្លង់កម្មសិទ្ធិ ៩៤ គ្រួសារឲ្យបានឆាប់ និងឈប់យកប្រព័ន្ធតុលាការមកគាបសង្កត់ប្រជាពលរដ្ឋព្រមទាំងទាមទារឲ្យអាជ្ញាធរដកពាក្យបណ្តឹង។ ការហែក្បួននេះ ធ្វើឡើងបន្ទាប់ពីមានការអនុញ្ញាត នៅក្នុងកិច្ចប្រជុំពិភាក្សា រវាងមន្ត្រីសាលារាជធានី…
Read More » -
វិទ្យាស្ថានបារាំងប្រារព្ធខួប២០ ឆ្នាំនៅកម្ពុជា ១៩៩២-២០១២
ភ្នំពេញៈ វិទ្យាស្ថានបារាំងនៅកម្ពុជា ដែលពីមុនមានឈ្មោះថា អាលីយ៉ង ហ្វ្រង់សេ និងមជ្ឈមណ្ឌលវប្បធម៌បារាំងនោះ នឹងប្រារព្ធខួប២០ឆ្នាំ សម្រាប់វត្តមានរបស់ខ្លួននៅលើទឹកដីប្រទេសកម្ពុជា ( ១៩៩២-២០១២) នៅខែមេសា២០១២ មុននេះ ។ ដើម្បីអបអរសាទរខួប២០ឆ្នាំ និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការបារាំង-កម្ពុជា វិទ្យាស្ថានបារាំង នឹងរៀបចំនិងតាំងពិព័រណ៍ស្នាដៃចម្រុះដូចជា ពិព័រណ៍រូបថត សៀវភៅចម្លាក់គំនូរវត្ថុសិល្បៈការច្នៃម៉ូត និងការប្រគំតន្ត្រីចាប់ពីខែមេសា…
Read More » -
ហិង្សាអ្វីដែលចាត់ទុកថា ជាអំពើហិង្សាក្នុងគ្រួសារ?
ដោយ ផល សុវណ្ណវត្តី Cambodia News អំពើហិង្សាក្នុងគ្រួសារ គឺសំដៅលើអំពើហិង្សាដែលកើតមាន និងអាចកើតមានទៅលើប្តី ឬប្រពន្ធ កូន ក្នុងបន្ទុក និងជន ទាំង ឡាយ ដែលរស់នៅក្នុងបន្ទុកគ្រួសារតែមួយ។ លោកស្រី រស់ សុភាព នាយិកាប្រត្តិបត្តិអង្គការ យេនឌ័រ…
Read More » -
អ្នកការសែត ឃែមបូឌាដេលី ពីនាក់ត្រូវបានដោះលែងវិញហើយ
ថ្ងៃទី២៧ មេសា ២០១២ ស្ត្រីអ្នកកាសែត The Cambodia Daily ២រូបបានត្រៀមចេញដំណើរពីខេត្តកោះកុង មកកាន់រាជធានីភ្នំពេញវិញហើយ បន្ទាប់ពីប៉េអឹមសួរនាំរួចរាល់អំពីហេតុការណ៍បាញ់សម្លាប់ប្រធានអង្គការការពារធនធានធម្មជាតិលោក ឈុត វុទ្ធី និងប៉េអឹមម្នាក់ឈ្មោះ អ៊ិន រតនា កាលពីរសៀល ថ្ងៃទី២៦ មេសា ម្សិលមិញនេះនៅខេត្តកោះកុង។ យោងតាមការបញ្ជាក់ពីសកម្មជនសិទ្ធិមនុស្ស…
Read More » -
ប្រធានអង្គការបរិស្ថាន និងអតីតប៉េអឹមម្នាក់ត្រូវគេបាញ់ស្លាប់នៅកោះកុង
នៅថ្ងៃទី២៦ មេសា ២០១២ លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ និងកងរាជអាវុធហត្ថកោះកុងម្នាក់ទៀតឈ្មោះ អ៊ិន រតនា ត្រូវបានគេបាញ់ស្លាប់ នៅក្នុងតំបន់សាងសង់ទំនប់វារីអគ្គិសនីដោយក្រុមហ៊ុនចិន នៅក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ប៉ុន្តែមកទាល់ពេលនេះនៅមិនទាន់មានមន្ត្រីណាម្នាក់អះអាង ពីមូលហេតុនៃការស្លាប់នេះថាមកពីបញ្ហាអ្វីនោះទេ។ ប៉ុន្តែព័ត៌មានក្រៅផ្លូវការបានឲ្យដឹងថា ដោយសារការកាប់បំផ្លាញព្រៃឈើនៅស្រុកមណ្ឌលសីមា។ តាមការឲ្យដឹងពីក្រុមការងាររបស់លោក ថុង…
Read More »