ព័ត៌មាន​ជា​ភាសា​ខ្មែរ

  • នៅថ្ងៃទី១៦ ដល់១៩ អាច​នឹងមានភ្លៀង​ធ្លាក់ជាប់ៗគ្នា

    យោង​តាម​សេចក្ដី​ជូន​ដំណឹង ​របស់​ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម​ ចេញ​ផ្សាយ​ថ្ងៃ​ទី​១៦ ​​ឧសភា​ ​​២០១២​ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​រសៀល គឺ​មាន​អាកាសធាតុ​អួអាប់​ និង​​ពេល​យប់​​បង្ក​ជា​ភ្លៀង​ ផ្គរ​រន្ទះ និង​ខ្យល់​បោកបក់​ខ្លាំង​ នៅ​រាជធានី​ និង​បណ្ដា​​ខេត្ត​មួយ​ចំនួន​​​ ក្នុង​រយៈ​ពេល​៤​ថ្ងៃ ​ចាប់​ពី​ ​ថ្ងៃ​ទី​១៦ ដល់​១៩ ​​ឧសភា​ ​២០១២​។…

    Read More »
  • ជំងឺគ្រុនឈាមនៅកម្ពុជា​មានការកើនឡើង

    មជ្ឈមណ្ឌល​ជាតិ​ប៉ារាសិតវិទ្យា បាណកវិទ្យា និង​ទប់​ស្កាត់​ជំងឺ​គ្រុន​ចាញ់ ​និយាយថា ក្នុង​រយៈ​ពេល​៤​ខែ​ដំបូង​នៃ​ឆ្នាំនេះ កម្ពុជា​មានករណី​ជំងឺ​គ្រុន​ឈាម​​២២៧៧ ករណី​ដែល​បាន​សម្លាប់​កុមារ ១៤ នាក់។ លោក​វេជ្ជបណ្ឌិត ច ម៉េងជួ ប្រធាន​មជ្ឈមណ្ឌលនេះ បាន​ថ្លែង​ថា ​ករណី​​ជំងឺ​គ្រុន​ឈាម​នេះ ​បាន​កើនឡើង ៣៦៩​​ភាគ​រយ​ ​​បើប្រៀបធៀប​ទៅនឹងរយៈពេលដូចគ្នានឹង​ឆ្នាំកន្លង​ទៅ​នេះ។ នៅពេល​ កន្លងទៅនេះ…

    Read More »
  • ភ្លៀងមួយមេធ្វើឲ្យលិច​ផ្លូវនៅភ្នំពេញស្ទើរ​គ្រប់កន្លែង

    មូលហេតុ​នៃ​ការ​លិច​ទឹក​ ​នៅតែ​ជា​បញ្ហា​នៅ​ឡើយ​ព្រោះ​នៅ​ទីក្រុង​ភ្នំពេញ​មាន​ភ្លៀង​ធ្លាក់​ម្ដងៗ​ទឹក​លិច​​ផ្លូវ​ស្ទើរ​គ្រប់​ទីកន្លែង​ទាំងអស់​។ ​ការ​លិច​ទឹក​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​រំខាន​យ៉ាង​ច្រើន​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ ប៉ុន្ដែ​អ្វី​ដែល​យើង​ទាំង​អស់​គ្នា​បា​ន​ដឹង​នោះ ​មួយ​ភាគ​ធំ​ដោយសារ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មិនសូវ ​យល់​​ដឹង​ថា​ប្រព័ន្ធ​លូ​ទឹក​មាន​សារៈ​សំខាន់​យ៉ាង​ណា​។ ហេតុ​នេះ​ហើយ​ប្រជាពលរដ្ឋ​ខ្លះ​មិនបាន​យក​ចិ​ត្ដ​ទុកដាក់​ក្នុង​ការ​ថែរក្សា​លូ ​ដែល​នៅ​ក្បែរ​លំនៅ​ដ្ឋាន​ខ្លួន​។​ ជាក់ស្ដែង​កាលពី​វេលា​ម៉ោង​១៥ និង​៤០​នាទី​រសៀល​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១២​នៅ​រាជធានី​ភ្នំពេញ​ភ្លៀង​បាន​បង្អុរ​មក​យ៉ាងខ្លាំង​រហូតដល់​ម៉ោង​១៩​យប់​ថ្ងៃ​ដដែល​ទើប​ភ្លៀង​បាន​ស្រាកស្រាន្ត​តែ​នៅ​បន្ត​រលឹម​តិច​រហូតដល់​កណ្ដាល​អា​ធ្រា​ត​ធ្វើ​ឲ្យ​ផ្លូវ និង​តំបន់​សំខាន់ៗ​មួយចំនួន​រង​នូវ​ការលិចលង់​ដោយ​សារតែ​ប្រព័ន្ធ​លូ​ហូរ​ទឹក​មិនទាន់។ មូលហេតុ​ដែល​នាំ​ឲ្យ​ស្ទះ​ប្រព័ន្ធ​លូទឹក ធ្វើ​ឲ្យ​លិច​ផ្លូវ​នានា​នៅពេល​ភ្លៀង​ធ្លាក់​ម្ដងៗ​នេះ​ដោយសារ​ទី​ក្រុង​ភ្នំពេញ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​មានការ​អភិវឌ្ឍន៍​ពង្រីក​ជា​លំដាប់ ធ្វើ​ឲ្យ​ប្រព័ន្ធ​លូ​មាន​ចម្ងាយ​កាន់តែ​វែង កម្រិត​ទឹក​ក៏​កាន់តែ​ខ្ពស់ ហើយ​មុខកាត់​បំពង់​លូ​មាន​ប្រវែង​តូច ជាហេតុ​ធ្វើ​ឲ្យ​ចរន្ដទឹក​ហូរ​យឺត​។ ពិសេស​នៅតាម​តំបន់​មួយចំនួន…

    Read More »
  • ​តុលាការគ្រោងហៅអ្នក​​កាសែត២នាក់ឲ្យឆ្លើយ​បំភ្លឺ​សំណុំរឿង​លោក ឈុត វុទ្ធី

    នៅ​ថ្ងៃ​ទី​១៧ ​​ឧសភា ២០១២ ខាង​​មុខនេះមន្រ្តី​សង្គម​ស៊ីវិល​​និ​យាយ​ថា សាលា​ដំបូង​ខេត្ត​កោះ​កុង​គ្រោង​​​នឹង​ចេញ​ដីកា​កោះ​ហៅ​អ្នក​យក​ព័ត៌មាន ២​រូប របស់​កាសែត ឌឹ ខេមបូឌា ដេលី ដែល​ត្រូវ​គេ​ចាត់​​​ទុក​ថា ជា​សាក្សី​ដ៏​សំខាន់​នៅ​ក្នុង​សំណុំ​រឿង​ដែល​មាន​ជាប់​ពាក់​​ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​​​ឃាតកម្ម​លើ​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ និង​មន្ត្រី​​ប៉េអិម​ម្នាក់ កាល​ពី​ចុង​ខែ​មេសា កន្លង​ទៅ​នេះ​ឲ្យ​ឆ្លើយ​បំភ្លឺទាក់​ទង​រឿង​បាញ់​សម្លាប់​លោក ឈុត វុទ្ធី។ មន្រ្តី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក នាង…

    Read More »
  • ពលរដ្ឋបឹងកក់ និងបុរីកីឡា​ប្រមូលផ្តុំនៅមុខសាលា​រាជធានីភ្នំពេញ

    នា​ព្រឹក​ថ្ងៃទី​៨​ ​ឧសភា​ ​២០១២ ក្រុម​ស្ត្រី​ពលរដ្ឋ​បឹងកក់ បាន​ប្រមូលផ្តុំ​នៅ​របង​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ជំរុញ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ អនុវត្ត​ន៍នូវ​អន្តរាគមន៍​របស់​ខុទ្ទកាល័យ​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធ​នឹង​បញ្ហា​ជម្លោះ​ដី​នៅ​បឹងកក់ និង​បុរី​កីឡា​។​ កញ្ញា គឹម​ហ៊ាង សកម្មជន​អង្គការ​ឃ្លាំមើល​សិទ្ធិ​លំនៅដ្ឋាន បានឲ្យដឹងថា ក្រុម​ស្ត្រី​ពលរដ្ឋ​បឹងកក់ និង​បុរី​កីឡា បាន​ប្រមូលផ្តុំ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ នា​ គឺដើម្បី​ជំរុញ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ…

    Read More »
  • ​បុរសម្នាក់ប្រើអំពើហិង្សា​ក្នុងគ្រួសារយកកាំភ្លើង​មកភ្ជង់ក្បាលប្រពន្ធ

    បុរស​ម្នាក់​ដោយ​ខឹង​ប្រពន្ធ​ពុំ​រៀបចំ​បាយ​ឲ្យ​ហូប ​ក៏បាន​វាយ​ដំ​ ​និង​ទាញ​ក្បាល​ប្រពន្ធ​យក​កាំភ្លើង​​មក​ភ្ជង់​​គំរាម​បាញ់​សម្លាប់ចោល ប៉ុន្តែ​​ខណៈ​ពេល​នោះ​មាន​អ្នកជិតខាង​មក​ជួយ​  នៅ​ពេល​ស្ត្រី​ជា​ប្រពន្ធ​រើ​រួច ​ក៏​រត់​ទៅ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​មក​ចាប់​ឃាត់ខ្លួន​តែ​ម្តង​។ ករណី​អំ​ពើ​ហិង្សា​នេះ​កើត​ឡើង​កាលពី​ថ្ងៃទី ​៧ ​​​ឧសភា​ ​​ ២០១២ ​វេលា​ម៉ោង​៥ល្ងាច​ នៅ​ភូមិ​ក្បាល​ជ្រោយ ​ឃុំ​កំពង់​ភ្នំ ​ស្រុក​លើកដែក ​ខេត្តកណ្តាល។​ ​ស្ត្រី​រង​គ្រោះ​ដែល​ជា​ប្រពន្ធ​​ឈ្មោះ រឿន ស្រី​ឯ​ប្ដី​ឃោរឃៅ​ឈ្មោះ គ្រុយ…

    Read More »
  • ស្ថានភាពអ្នកកាសែត​កម្ពុជាប្រសើរតែនៅ​ តែទទួលការ​គំរាមកំហែង

    ​របាយការណ៍​ពី​ស្ថានភាព​អ្នកកាសែត​កម្ពុជា ត្រូវបាន​ផ្សព្វផ្សាយ នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​សេរីភាព​សាព័ត៌​មាន​​ពិភពលោក ថ្ងៃ​៣​ ឧសភា ២០១២ បាន​បង្ហាញថា ក្នុង​រយៈពេល​មួយ​ឆ្នាំ គិត​ចាប់ពី​ថ្ងៃ​៣​ឧសភា ​​២០១១ មកដល់​ថ្ងៃ​៣ ​ឧសភា ២០១២ មាន​អ្នកកាសែត​កម្ពុជា ៧ នាក់ ត្រូវបាន​ចាប់ខ្លួន ខណៈ​ដែល​ឆ្នាំមុនមាន ១០ នាក់​។…

    Read More »
  • ចោទប្រកាន់ជនសង្ស័យ​បាញ់សម្លាប់លោក​ ឈុត វុទ្ធី ពីបទ​មនុស្សឃាត​ដោយអចេតនា

    ​បុគ្គលិក​អង្គការ​សិទ្ធិមនុស្ស លីកាដូ ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់​ជិត បានឲ្យ​ដឹងថា ក្រោយពី​បាន​សាកសួរ​ជនសង្ស័យ​ម្នាក់ ឈ្មោះ រ៉ា​ន់ បូ​រ័ត្ន សន្តិសុខ​របស់​ក្រុមហ៊ុន Timber Green ចាប់តាំងពី​រសៀល​ថ្ងៃ​ទី​៣​ឧសភា និង​បន្ត​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​៤ ​ឧសភា ​​២០១២ ​តំណាង​អយ្យការ​តុលាការ​ខេត្ត​កោះកុង បាន​សម្រេច​ចោទ​ប្រកាន់​​បុរស​នោះ…

    Read More »
  • ​បញ្ជូនជនសង្ស័យម្នាក់​ពាក់ព័ន្ធបាញ់សម្លាប់​លោកឈុត វុទ្ធីទៅ​តុលាការខេត្តកោះកុង

    តាម​ការបញ្ជាក់របស់​សកម្មជនសិទ្ធិមនុស្សបាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់ ក្នុងចំណោម ២​នាក់ ដែល​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៧ ​មេសា ​​២០១២​ ពាក់ព័ន្ធ​នឹង​ករណី​បាញ់សម្លាប់ លោក ឈុត វុទ្ធី ប្រធាន​​​អង្គការ​ការពារ​ធនធាន​ធម្មជាតិ និងលោក អ៊ិន រតនា មន្ត្រី​អាវុធហត្ថ កាលពី​ថ្ង​ទី​២៦ ខែមេសា ឆ្នាំ​២០១២ នៅ​ស្រុក​មណ្ឌលសីមា…

    Read More »
  • ស្ថានទូតអាម៉េរិកចេញ​សេចក្តីប្រកាសព័ត៌មាន​លើករណីលោក​ ឈុត វុទ្ធី

    នៅ​ព្រឹក​ថ្ងៃ​ទី ៣ ​​ឧសភា ​២០១២​នេះ សហរដ្ឋ​អាម៉េ​រិក​​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដោយ​​​បាន​សំដែង​កង្វល់​ យ៉ាង​ជ្រាល​ជ្រៅ​ទៅ​លើ​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​ក្នុង​ពេល​ថ្មីៗ​នេះ​ ក្នុង​ខេត្តកោះ​កុង​ ដែល​បណ្តាល​ឲ្យ​មាន​ការ​បាត់​បង់​ជីវិតលោក ឈុត វុទ្ធី​ ដែល​ជា​អ្នក​ការ​ពារ​បរិស្ថាន​ធម្មជាតិ​ដ៏​ឆ្នើម​មួយ​រូប​នៅ​ក្នុង​ប្រទេស​ កម្ពុជា​។ ស្ថាន​ទូត​អា​ម៉េ​រិក​បាន​បន្ត​ថា​ ក្នុង​ពេល​ដែល​ខ្លួន​កំពុង​តាម​ដាន​រឿង​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់​ និង​ស្វែង​យល់​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ទៅ​លើ​ការ​ពិត​នៅ​នឹង​កន្លែង​កើត​ ហេតុ​នោះ ស្ថាន​ទូត​បាន​សុំ​ឲ្យ​អា​ជ្ញា​ធរ​កម្ពុជា​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ ពេញ​លេញ ប្រក​ប​ដោយ​តម្លា​ភាព​ និង​អាច​ជឿ​ទុក​ចិត្ត​បាន​លើ​ករណីនេះ។…

    Read More »
Back to top button
Close
Close