ព័ត៌មាន​ជា​ភាសា​ខ្មែរ

  • ស្ត្រី​អ្នកភូមិបឹងកក់ ១៣នាក់​ត្រូវបានប៉ូលិសចាប់ខ្លួន

    កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ​​ឧសភា ​២០១២ ​​ស្ត្រី​អ្នក​ភូមិ​បឹងកក់ ១៣​នាក់ ​​ដែល​នាំ​គ្នា​ច្រៀង​ចម្រៀង​មួយ​ចំនួន​ស្ដី​ពី ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ត្រូវ​បាន​ប៉ូលិស​​​​ចាប់​ បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។ រី​ឯ​ស្ត្រី​​ម្នាក់​ទៀត​ត្រូវ​បាន​កង​កម្លាំង​អាជ្ញាធរ​វាយ​ឲ្យ​របួស​លើ​ ក្បាល​ចំនួន ៣​ថ្នេរ។ ការ​ចាប់​ខ្លួន​ស្ត្រី​ទាំង ១៣​នាក់ ​ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ អម​ដោយ​កងកម្លាំង​ប៉ូលិស ប៉េអិម ដែល​ប្រដាប់​ដោយ​អាវុធ ខែល…

    Read More »
  • លោកហ៊ុន សែន បន្ទោស​ការឡើងថ្លៃស្បៀងដោយ​សារប្រេងឡើងថ្លៃ

    កាល​ពី​ថ្ងៃទី​២១​ ឧសភា ២០១២ ​​​ម្សិលមិញលោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​ បាន​ដាក់​ការ​បន្ទោស​ចំ​ពោះ​ការ​ឡើង​ថ្លៃ​​​ស្បៀង​អាហារ និង​តម្លៃ​ប្រេង​ឥន្ធនៈ ​ដែល​កំណត់​ដោយ​សមាគម​អ្នក​ផលិត​ប្រេង​ដូច​ជា OPEC ជា​ដើម ដោយ​បាន​ធ្វើ​ការ​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​ផលិត​ប្រេង​ទាំង​អស់ ​យក​ចិត្ត​ទុក​ដាក់​ ទៅ​លើ​ទំនាក់​ទំនង​រវាង​សន្តិសុខ​ស្បៀង និង​ថាមពល។ ​លោក​ហ៊ុន​ សែន បាន​​សម្តែង​ការ​បារម្ភ ជុំវិញ​ព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ…

    Read More »
  • ប្រជាពលរដ្ឋខេត្តព្រះវិហារ​ព្រួយបារម្ភពីការរីករាល​ដាលជំងឺឈីកឆ្លង​តាមមូសខ្លាខាំ

    គិត​ចាប់តាំងពី ​ខែ​មិនា​ដល់​ ឧសភា​២០១២ នេះ​ជំងឺ​ឈី​ក​គុណ​ហ្គុ​ន​យ៉ា​(chikungunya)​ ដែល​ឆ្លង​តាមរយៈ​សត្វ​មូស​ខ្លាខាំ​បានកើត​រីក​រាលដាល​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ ពី​ស្រុក​មួយ​ទៅ​ស្រុក​​មួយទៀត​នៅ​ទូទាំង​ខេត្ត​ព្រះវិហារ​រហូត​​នៅ​​​មិន​ទាន់​បាន​ធូរស្រាល​នៅឡើយ​ទេ​ ដោយ​សារ​​​​​អ្នកជំងឺ​ទាំង​ចាស់​ទាំងក្មេង​ជាច្រើន​រយ​នាក់​បាន​សំរុក ​ទៅ​ទិញ​ថ្នាំ​និង​ព្យាបាល​នៅ​ពេទ្យ​ឯកជន​​។​ ​ក្រុមគ្រូពេទ្យ​បាន​ប្រាប់ប្រាប់​ឲ្យ​ដឹង​​ថា ជំងឺ​ឈី​ក​នេះ​ទើបតែ​កើតមាន​ជា​លើកដំបូង​នៅ​ឆ្នាំនេះ​ចំលង​មេរោគ​តាមរយៈ​ មូស​ខ្លាខាំ​ដោយ​ដឹងថា​ជំងឺ​នេះ​បាន​វាយលុក​ដំបូង​គេ​នៅក្នុង​ស្រុក​ជាំ​ ក្សាន្ដ​ចំណែក​វិធី​ការពារ​ត្រូវ​ដេក​ដាក់​មុង​ជាប្រចាំ​។​ ​ប្រជាពលរដ្ឋ​ជា​អ្នកជំងឺ​ទាំង​នៅ​ មន្ទីរពេទ្យ​រដ្ឋ​និង​ឯកជន​បាន​និយាយថា ​ជំងឺ​ឈី​ក​នេះ​ស្រដៀង​​ គ្នា​និង​ជំងឺ​អុតក្ដាម​មាន​អាកា​រៈ​ក្ដៅខ្លួន​ព្រឺ​រងា​ឈឺសន្លាក់​ដៃជើង​ ពឺត​ឆ្អឹងខ្នង​រមាស់​សព្វ​ខ្លួន​ហេវ​ហត់​អស់កំលាំង​និង​ល្វីងមាត់​ពិបាក​ ស៊ូទ្រាំ​ខ្លាំងណាស់​ក្នុង​មួយ​គ្រួសារ​កើត​ឆ្លង​គ្នា​ពី​ម្នាក់​ទៅ​ ម្នាក់ទៀត​៕

    Read More »
  • យុវជន និងយុវតីដែល​ងប់ងុលនឹងបច្ចេកវិទ្យា​ទំនើបអាចធ្វើឲ្យប៉ះ​ពាល់ដល់ការសិក្សា

    បច្ចុប្បន្ននេះនៅក្នុង​សង្គម​គ្រួសារ​ខ្មែរ​យើង​ ​ឃើញថា​មាន​​គ្រួសារ​​មួយ​ចំ​នួន​ដែល​មាន​លទ្ធភាព​អាច​ទិញ​កុំព្យូទ័រ​ឲ្យ​កូន​ដើម្បី​ ធ្វើការ​សិក្សា​លើ​មុខវិជ្ជា​ដែល​ខ្លួន​កំពុង​រៀន​និង​ធ្វើ​ការសិក្សា​ បន្ថែមទៀត​នៅផ្ទះ​។​ប៉ុន្តែ​ទន្ទឹមនឹង​បច្ចេកវិទ្យា​កាន់តែ​ទំនើប​នេះ​​ បាន​ធ្វើ​ឲ្យ​​យុវជន​ យុវតី​មួយចំនួន​​​យក​កុំព្យូទ័រ​​ទៅប្រើ​ប្រាស់​ក្នុង​ករី​ណ ​មិន​គប្បី​ដែល​បណ្តាល​ឲ្យ​ការ​សិក្សា​រៀនសូត្រ​របស់​ពួកគេ​មានការ​ថយចុះ​។​ ហេតុផល​​ដែលមាន​កុំព្យូទ័រ​ហើយ​នាំ​ឲ្យ​ការសិក្សា​របស់​ ពួកគេ​មានការ​អន់​ខ្សោយ​​ គឹ​ដោយ​​​សារ​​​យុវជន​ យុវតី​មួយចំនួន​ប្រើ​វា​ចំ​គោលដៅ​ ទើប​វា​​អាចធ្វើ​ឲ្យ​​ប៉ះពាល់ដល់​ការ​សិក្សា និង​សុខភាព ផងដែរ​។ បើ​យោង​ទៅ​ស្ថានភាព​សព្វថ្ងៃនេះ​ឃើញថា​ពួកគេ​បាន​យក​កុំព្យូទ័រ​ទាំងនោះ​ទៅប្រើ​មិន​គប្បី​លើ ​​ ដោយ​ផ្អែកទៅលើ​ហេតុ​ផល​​ខាងលើនេះ​ឃើញអាច​មើល​ថា ​ការសិក្សា​របស់​សិស្សានុសិស្សគឺ​​ពិតជា​ មានការ​ថយចុះ​ដោយសារតែ​ពួកគេ​ឈ្លក់​​វ​ងេ្វ​ង​នឹង​របស់​បច្ចេកវិទ្យា​ទំនើប​ ខ្លាំងពេក​លែង​នឹកនា​ដល់​ការសិក្សា​។…

    Read More »
  • អ្នកភូមិបឹងកក់មិនអនុញ្ញាត​ឲ្យសកម្មជនគណបក្ស​សមរង្ស៊ីចូលពាក់ព័ន្ធ​នៅក្នុងជម្លោះដីធ្លី

    នៅ​​ព្រឹក​ថ្ងៃទី​២២  ឧសភា ​​២០១២ សកម្មជន​គណបក្សប្រឆាំងសមរង្ស៊ី ​​ដឹកនាំ​ដោយ​អ្នកស្រី ខៃ នារី សមាជិក​ក្រុមប្រឹក្សា​គណបក្សប្រឆាំងប្រចាំ​ខណ្ឌដូនពេញ បាននាំគ្នា​ដើរចូល ក្នុង​ចំណោម​អ្នកភូមិ​បឹងកក់ ដោយ​នាំយក​ជាមួយ​នៅ​ខិតប័ណ្ណ​ឃោសនាបោះឆ្នោត និង​ពាក់មួក ពាក់អាវ​គណបក្ស​សម​រង្ស៊ី​ផង​នោះ​ ខណៈ​ពេល​​អ្នក​ភូមិ​​តំបន់​បឹងកក់ ​​កំពុងមាន​ការ​ប្រឈម​មុខ តវ៉ា​ជាមួយ​សមត្ថកិច្ច ក្នុង​ជម្លោះ​ដី​នៅ​បឹងកក់​។​ ក៏ប៉ុន្តែ​ត្រូវបាន​ស្ត្រី​តំណាង​ប្រជាពលរដ្ឋ​បឹងកក់ ស្ទុះ​មក​ច្រាន​ទ្រូងអ្នកស្រី ខៃ…

    Read More »
  • នៅឆ្នាំ២០១២កម្ពុជា​មិន​មានបញ្ហាសន្តិសុខ​ស្បៀងទេ

    នៅ​ក្នុង​ឱ​កាស​បើក​សិក្ខាសាលា​ថ្នាក់ជាតិ​លើក​ទី​បួន​ ស្តីពី​ សន្តិសុខ​ស្បៀង ​និង​អាហារូបត្ថម្ភ​ ក្រោម​ប្រធានបទ “​អាហារូបត្ថម្ភ​របស់​មា​តា​ និង​កុមារ “​។​ សម្តេច​​ ហ៊ុន សែន ​បាន​មាន​ប្រសា​ស​ន៍​ថា ​ប្រទេស​កម្ពុជា​នឹង​មិនមាន​បញ្ហា​សន្តិសុខ​ស្បៀង​ទេ ខ​ណៈដែល​ប្រទេស​កម្ពុជា​រំពឹងថា ​នឹង​អាចមាន​អង្ករ​សល់​ចំនួន​រហូតដល់​ទៅ​ ២,៧៨ លាន​តោន ​នៅក្នុង​ឆ្នាំ​២០១២​នេះ​។​ សម្តេច​បានបន្ត​ថា ថ្វី​ត្បិត​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ…

    Read More »
  • កម្ពុជាបើកសិក្ខាសាលាស្តី​អំពីសន្តិសុខស្បៀងនិង​ អាហារូបត្ថម្ភសម្រាប់​កុមារនិងស្ត្រី

    នៅ​ថ្ងៃ​ទី​២១ ឧសភា ២០១២ កម្ពុជា​បានចាប់ផ្តើម​បើក​សិក្ខាសាលា​ថ្នាក់ជាតិ​អំពី​សន្តិសុខ​ស្បៀង​និង​ អាហារូប​ត្ថ​ម្ភ​ ក្រោម​អធិបតីភាព​របស់​​សម្តេច​តេ​ជោ​ហ៊ុន សែន​។​ ថ្លែង​នៅ​ក្នុង​ពិធី​លោក យឹម​ឆៃលី​ ឧបនាយករដ្ឋមន្ត្រី​បាន​និយាយថា​ សិក្ខាសាលា​នេះ​នឹង​ពិភាក្សា​ទៅ​លើ​និន្នាការ​ប្រឈម​នៃ​អាហា​រូប​ត​ម្ភ​ សម្រាប់​មាតា​និង​ទារក ​​លើកកម្ពស់​អាហារូ​បត​ម្ភ​សម្រាប់​កុមារ​និង​ ស្ត្រី។ ​តាម​របាយការណ៍  អត្រា​ស្គមស្គាំង​របស់​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ បាន​កើនឡើង​៨,៤ភាគយ​​នៅ​ឆ្នាំ​២០០៥ ដល់​៨,៩ភាគរយ​ នៅ​ឆ្នាំ​២០០៨ និង​១០,៩ភាគ​រយ​​ឆ្នាំ​២០១០​។…

    Read More »
  • តុលាការខេត្តកោះកុងកោះ​ហៅមន្រ្តីប៉េអឹម៣រូបជា​សាក្សីក្នុងរឿងបាញ់​សម្លាប់លោក ឈុត វុទ្ធី

    នៅ​ថ្ងៃទី​២៨ ​​​​ឧសភា ២០១២ខាង​មុខ​នេះ តុលាការ​ខេត្ត​កោះកុងនឹងកោះហៅ​សាក្សី​ចំនួន​៣រូប​​ឲ្យ​ចូល​មក​បំភ្លឺ​ ករណី​បាញ់​សម្លាប់​លោក ឈុត វុទ្ធី បន្ទាប់​ពី​បញ្ចប់​ការ​សាកសួរ​សាក្សី​ជា​អ្នក​កាសែត ឌឹ ខេមបូឌា ដេលី រួច​មក។ មន្រ្តី​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់ជិត ​ បាន​ឲ្យ​ដឹង​ថា សាក្សី​ទាំង​៣នាក់​ដែល​តុលាការ​កោះ​ហៅ​នោះ​គឺ​ ​ជា​មន្រ្តី​កង​រាជ​អាវុធ​ហត្ថ​ដែល​មាន​វត្តមាន​ក្នុង​ពេល​ដែល​មាន​ការ​បាញ់សម្លាប់…

    Read More »
  • អ្នកកាសែតឌឹខែមបូឌាដេលី​ ចូលបំភ្លឺនៅតុលាការ​ខេត្តកោះកុង

    នៅ​​ថ្ងៃទី​១៧ ​ឧសភា ​​២០១២ អ្នកកាសែត​ឌឹ​ខែម​បូ​ឌា​ដេលី ​ឈ្មោះ ផន បុប្ផា ភេទ​ស្រី បាន​ចូល​បំភ្លឺ​ចប់​រួចរាល់​ហើយ នៅ​ចំពោះមុខ​លោក មីន មករា ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​កោះកុង តាម​ដីកា​កោះហៅ​របស់​តុលាការ​ខេត្តកោះកុង ពាក់ព័ន្ធ​រឿង​ឃាតក​បាញ់សម្លាប់​លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ និង​លោក អ៊ិន…

    Read More »
  • ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា​ថ្កោលទោសចំពោះទង្វើ​ដែលបង្កឲ្យកុមារីម្នាក់ស្លាប់

    នៅ​ថ្ងៃទី​១៧  ឧសភា  ​២០១២ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា បានចេញ​សេចក្ដីថ្លែងការណ៍ ថ្កោល​ទោស ចំពោះ​ទង្វើ​របស់​អាជ្ញាធរ និង​កងកម្លាំងប្រដាប់អាវុធ ដែល​បាន​ធ្វើការ​បង្ក្រាប និង​បាញ់​ទៅលើ​ប្រជាពលរដ្ឋ​ខ្មែរ បណ្ដាល​ឲ្យ​កុមារី​ម្នាក់​ស្លាប់ និង​រងរបួស​ច្រើន​នាក់ កាលពី​ថ្ងៃទី​១៦ ​ឧសភា ​​២០១២ ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ​។​ សេចក្ដីថ្លែងការណ៍​បាន​បង្ហាញថា ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា…

    Read More »
Back to top button
Close
Close