ព័ត៌មានជាភាសាខ្មែរ
-
ផលវិបាកនៃអំពើហិង្សាក្នុងគ្រួសារ
ដោយ ផល សុវណ្ណវត្តី Cambodia News នៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន អំពើហិង្សាក្នុងគ្រួសារនៅតែជាបញ្ហាចោទ ដែលធ្វើឲ្យអន្តរាយ ហើយបានបន្ទុចបង្អាក់ការអភិវឌ្ឍ និងសេចក្តីសុខ សុភមង្គលនៅក្នុងគ្រួសារផង និងនៅក្នុងសង្គមជាតិផង។ ស្ទើរតែជារៀងរាល់ថ្ងៃ ដែលសារព័ព៌មានក្នុងស្រុកបានចុះផ្សាយពីបញ្ហាអំពើហិង្សាក្នុងគ្រួសារ ដែលក្នុងនោះមានប្តីវាយប្រពន្ធ ឪពុក វាយកូន ពេលខ្លះ ប្រពន្ធកាប់ប្តី កូនសម្លាប់ឪពុក។ល។…
Read More » -
កម្មកររោងចក្រកាត់ដេរនៅស្រុកមុខកំពូលជាង ៣០នាក់ដួលសន្លប់
នៅពីព្រឹកថ្ងៃទី២៥ ឧសភា ២០១២ កម្មការិនីរោងចក្រកាត់ដេរ ក្រុមហ៊ុន ស៊ិកផ្លាស អ៊ីនដាសស្ទ្រី (SIX PLUS INDUSTRY Co., LTD) ដែលមានទីតាំងស្ថិតនៅក្នុងភូមិកណ្តាល ឃុំអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល បានពុលដួលសន្លប់បន្តបន្ទាប់ជាច្រើនរយនាក់ ។ ស្ត្រីម្នាក់ដែលជាកម្មករនៅក្នុងរោងចក្រម្នាក់បាននិយាយថា កម្មករបានពុលដួលសន្លប់នៅពេលព្រឹកម៉ោង…
Read More » -
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាសូមឱ្យតុលាការដោះលែងពលរដ្ឋបឹងកក់១៣នាក់
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមឱ្យតុលាការរាជធានីភ្នំពេញលើកលែងទោស និងដោះលែងប្រជាពលរដ្ឋបឹងកក់ទាំង ១៣នាក់ ឱ្យមានសេរីភាព ហើយសូមឲ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើការដោះស្រាយដោយសន្ដិវិធី (ច្បាប់) មិនត្រូវប្រើកម្លាំងប្រដាប់អាវុធមកដោះស្រាយសម្រាប់ប្រជារាស្ត្រស្លូតត្រង់នោះទេ។ សេចក្តីថ្លែងការណ៍ របស់តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២៥ ឧសភា ២០១២ បានលើកឡើងថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាន់តែធ្ងន់ធ្ងរទៅៗ ដែលអាជ្ញាធរក្រុងភ្នំពេញបានប្រើប្រាស់កម្លាំងប្រដាប់អាវុធ…
Read More » -
អ្នកភូមិបឹងកក់១៣នាក់ត្រូវបានតុលាការកាត់ទោសឲ្យជាប់គុកម្នាក់២ឆ្នាំកន្លះ
កាលពីថ្ងៃទី២៤ ឧសភា ២០១២ តុលាការរាជធានីភ្នំពេញ បានបើកសវនាការផ្ដន្ទាទោសស្ត្រីអ្នកភូមិបឹងកក់ ១៣នាក់ឲ្យជាប់ពន្ធនាគារម្នាក់ ២ឆ្នាំកន្លះពីបទកាន់កាប់ដោយខុសច្បាប់លើអចលនវត្ថុរបស់នីតិបុគ្គលសាធារណៈ និងបទប្រឆាំងអាជ្ញាធរសាធារណៈដោយមានស្ថានទម្ងន់ទោស។ តាមរបាយការណ៍របស់សមាគមសិទ្ធិមនុស្សអាដហុក បានសរសេរថា នៅក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០១២ គិតពីខែមករា ដល់ខែឧសភា នេះ មានអំពើហិង្សាប្រើអាវុធយ៉ាងតិច ៥ករណី និងធ្វើឲ្យមនុស្សស្លាប់ដោយការបាញ់ប្រហារចំនួន ៣នាក់…
Read More » -
ការក្រោកឡើងតវ៉ាបញ្ចេញមតិអាចនាំឲ្យមានការផ្លាស់ប្ដូរ
កាលពីថ្ងៃទី២៣ ឧសភា ២០១២ អង្គការលើកលែងទោសអន្តរជាតិ ( Amnesty International ) បានធ្វើការកត់សម្គាល់នៅក្នុងរបាយការណ៏របស់ខ្លួនមួយ ដែលគេផ្សព្វផ្សាយជាសាធារណៈ ថា ការក្រោកឡើងរបស់ប្រជាពលរដ្ឋតវ៉ាពីបញ្ហាដីធ្លី ក៏ដូចជាការប្រឆាំងចំពោះការជិះជាន់ពីសំណាក់ក្រុមហ៊ុនថៅកែរោងចក្រ បាននាំឲ្យមានការផ្លាស់ប្ដូរ។ នៅក្នុងរបាយការណ៏បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជា បានប្រឈមចំពោះបញ្ហាសិទ្ធិមនុស្សរបស់ខ្លួន តាមរយៈការដាក់កំហិតសេរីភាពបញ្ចេញមតិកាន់តែធ្ងន់ធ្ងរទៅៗហើយ ក្នុងនោះក៏មានសមាជិកនៃក្រុមអ្នកការពារសិទ្ធិមនុស្សខ្លះ ត្រូវទទួលរងការវាយដំលើរាង្គកាយ…
Read More » -
កម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានកុមារស្លាប់ដោយសារលង់ទឹកច្រើនជាងគេ
របាយការណ៍ចេញដោយអង្គការយូនីសេហ្វ និងសហព័ន្ធដើម្បីសុវត្ថិភាពកុមារ បានរកឃើញថា ការស្លាប់ដោយសារការលង់ទឹកបានក្លាយជាមូលហេតុចម្បងគេដែលបណ្តាលឲ្យកុមារស្លាប់នៅតាមផ្នែកខ្លះនៃតំបន់អាស៊ី។ គឺមានចំនួនច្រើនជាងការស្លាប់ដោយសារជំងឺកញ្ជ្រិល ជំងឺគ្រុនស្វិតដៃជើង ជំងឺក្អកមាន់ ជំងឺតេតាណូស ជំងឺខាន់ស្លាក់ និងជំងឺរបេងទាំងអស់រួមគ្នាទៅទៀត។ អង្គការអូស្ត្រាលីមួយ ដែលផ្តល់ការអប់រំពីសុវត្ថិភាពក្នុងទឹកមានឈ្មោះថា Royal Life Saving Society កំពុងជួយប្រទេសបង់ក្លាដេសដើម្បីបង្កើតកម្មវិធីទប់ស្កាត់ការស្លាប់ដោយសារការលង់ទឹក៕
Read More » -
សមាគមគ្រូបង្រៀនកម្ពុជាសុំឲ្យលោក កែប ជុតិមាពន្លឿនការដោះស្រាយជូនពលរដ្ឋបុរីកីឡា
ថ្ងៃទី២៣ ឧសភា ២០១២ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ របស់លោក រ៉ុង ឈុន បានស្នើសុំឲ្យលោក កែប ជុតិមា អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សុំឱ្យមានការពន្លឿននូវដំណោះស្រាយជូនប្រជាពលរដ្ឋតំបន់បុរីកីឡា ដោយសារពូកគាត់រង់ចាំអស់រយៈពេលជាច្រើនខែហើយ សាលារាជធានីភ្នំពេញនៅតែមិនបានផ្ដល់ដំណោះស្រាយជូនពួកគាត់ឡើយ។ ក្នុងខ្លឹមសារលិខិតបានលើកឡើងថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ចង់ឃើញដំណោះស្រាយដោយយុត្តិធម៌ ជូនប្រជាពលរដ្ឋ តាមកិច្ចសន្យារវាងតំណាងអ្នកបុរីកីឡា និងក្រុមហ៊ុនផានអ៊ីមិច…
Read More » -
ការស្លាប់របស់ ឈុត វុទ្ធីមិនគ្រាន់តែទាក់ទងនឹងរឿងកាប់ព្រៃឈើខុសច្បាប់ប៉ុណ្ណោះនោះទេ
កាលពីថ្ងៃទី ២២ ឧសភា ២០១២ យប់មិញ ប៉ុស្ដិ៍ទូរទស្សន៍ SBS ក្នុងស្រុកអូស្រ្ដាលីបានចាក់ផ្សាយនូវរបាយការណ៍ស៊ើបអង្កេតមួយ ជុំវិញមរណភាពរបស់លោក ឈុត វុទ្ធី សកម្មជនបរិស្ថានដ៏សំខាន់ម្នាក់នៅកម្ពុជា និងនៅអាស៊ី។ កាលពីពេលប្រមាណ៤អាទិត្យមុន នៅថ្ងៃទី២៦ មេសា លោក ឈុត វុទ្ធីត្រូវគេបាញ់ស្លាប់ក្នុងស្ថានភាពដ៏អាថ៌កំបាំងនៅក្នុងព្រៃនៃ ជួរភ្នំក្រវាញ…
Read More » -
អត្រាយុវជុនគ្មានការងារធ្វើធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរ
តាមការឲ្យដឹងពីអង្គការពលកម្មអន្តរជាតិ (ILO) យុវជនគ្មានការងារធ្វើស្ទើរតែត្រឡប់ទៅរកភាព ដើមក្នុងកម្រិតបញ្ហាធ្ងន់ធ្ងរបំផុត បន្ទាប់ពីផ្ទុះឡើងនូវវិបត្តិសេដ្ឋកិច្ចពិភពលោក ហើយវា ទំនងមិនធូរស្រាលទេរហូតដល់ឆ្នាំ ២០១៦។ អង្គការ ILO និយាយថា មានយុវជនប្រមាណ៧៥លាននាក់ ឬ ១២,៧ភាគរយនៃមនុស្សចន្លោះពី ១៥ទៅ ២៤ឆ្នាំ នឹងត្រូវបាត់បង់ ការងាររបស់ខ្លួនក្នុងឆ្នាំនេះ ។…
Read More » -
យុវជនប្រតិកម្មរហ័សក្រុងភ្នំពេញចូលរួមវគ្គបំប៉នពិសេសលើសមត្ថភាពព័ត៌មាន
ក្រុមការងារយុវជនប្រតិកម្មរហ័សរាជធានី ប្រមាណ ៥០០ នាក់ ត្រូវបានបំប៉នលើសមត្ថភាពព័ត៌មាន តាមរយៈការចូលរួមវគ្គបំប៉នពិសេស ដើម្បីពង្រឹងការងារបន្ថែម លើការងារតាមដាន ការប្រមូល ការសរសេរ និងការបញ្ចេញព័ត៌មាន នៅតាមបណ្ដាញផ្សព្វផ្សាយព័ត៌មានក្នុងសង្គមកម្ពុជា កាលពីថ្ងៃទី២១ ឧសភា ២០១២ នៅរាជធានីភ្នំពេញ។ អភិបាលរងរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស…
Read More »